នៅក្នុងអូហ្វីស!
«អា..ជេមមានគេចង់ជួបឯង»សាតាំងគេក៏ចូលក្នុងកន្លែងធ្វើការរបស់ជេម
«អ្នកណាគេ..»ជេមនាយចងចិញ្ចើម
«បន្ទិចទៀតឯងដឹងហើយ យើងទៅសិនហើយ»សាតាំងជាសម្លាញ់នឹងជេមតាំងពីក្មេង
«win!..»gemនាយគ្រាន់តែឃើញភូវីនមកភ្លាមក៏ក្រោកហើយលាន់មាត់ហៅឈ្មោះគេ
«ហេតុអ្វីបងភ្ញាក់យ៉ាងនេះពេលឃើញអូន»វីនគេជាសង្សាររបស់ជេម តែមើលទៅទឹកមុខវីនមកលើកនេះ មាំណាស់ដូចជាមានរឿងដែលត្រូវដោះស្រាយ
«អូន..អូនមករកបងមានការអីមែនទេ!»នាយងើបទៅចាប់ដៃវីនឲ្យគេអង្គុយហើយក៏និយាយ
«ហេតុអីបងមិនប្រាប់អូន..ថាអ្នកម៉ែបងគាត់ចែកឋានហើយ ចាំបាច់លាក់អូនដែរ?»គេនិយាយមួយយ៉ាង ខឹងកែវភ្នែកក៏ក្រហមតក់ដោយទឹកភ្នែក
«បងសុំទោស គឺបងមិនចង់ឲ្យអូនឈឺចាប់»នាយចាប់ដៃវីន
«ហឹស!..ឈឺចាប់ហេ៌..ចុះបងឈឺចាប់ទេ ក្នុងចិត្តបងនៅមានខ្ញុំទេ មួយរយៈនេះពួកយើងមិនដែលទេសម្បីតែមួយដង បងមិនដែលតេមកឬមកជួបអូនទេ មានរឿងអី?»វីនគេនិយាយទាំងទឹកភ្នែកសម្លឹងមើលមុខនាយ!
«បងគឺបង....បងរវល់»នាយមិនដឹងថាត្រូវតបបែបណាទេ
«រវល់!?រវល់ហ៎មិនមែនបង ឈប់ស្រឡាញ់អូនហើយ បងប្រាប់មក នៅស្រឡាញ់អូនទេ!?»វីនគេក្រោកឈរសួរនាយទាំង ក្ដុកក្ដួលចិត្ត
«ភូវីន..អូនកុំបែបនេះបានទេ»នាយក៏ស្រែក
«បែបនេះ?បែបណា..បងគ្រាន់តែនិយាយមកថាស្រឡាញ់ឬមិន..ជេមអូនហត់ហើយហត់នឹងតាមបង បើបងឆ្លើយមិនចេញ ល្អអូនអ្នកនិយាយខ្លួនឯង..ពួកយើងបែកគ្នាទៅ»វីនគេក៏យាយពាក្យនឹងចេញមកទាំងទឹកភ្នែក!! ហើយឈឺចាប់ក្នុងចិត្តគេបានដឹងហើយថាជេមពេលនេះឈប់ស្រឡាញ់គេទៀតហើយ គេចាំនាយលែងរួចហើយ ដល់ពេលដែលគេត្រូវដើរចេញពីជីវិតដែលមានតែការសងសឹករបស់នាយ!
YOU ARE READING
Be Mine
General Fictionអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!