«រឿងដែលយើងឲ្យពួកឯងស៊ើបដល់ណាហើយ?»phuwinគេបានសួរទៅកូនចៅ!
«បាទចៅហ្វាយ..ថ្ងៃនេះលោកជេមនាំក្មេងម្នាក់នឹងដើរផ្សារ»កូនចៅក៏ហុចទូរស័ព្ទឲ្យគេមើល!
«យើងស្អបឯង!!»គេមើលរូបអ្នកទាំងពីរក្នុងទូរស័ព្ទហើយក៏ខឹងភ្លាមៗស្ទើតែបោកទូរស័ព្ទចោល
«ចៅហ្វាយឲ្យខ្ញុំចាត់ការក្មេងនឹងឲ្យទេបាទ!»
«កុំទាន់អី ចាំមើលឱកាសល្អជាងនឹង មើលជេមមិនបណ្ដោយឲ្យក្មេងនឹងដើររហេរហូតទេ!»គេអង្គុយមុខក្រញូវ ពោពេញដោយគំនុំ
«ឯងទៅស៊ើបមើលប្រវត្ដិវាមកឲ្យយើងឲ្យច្បាស់មក!ឆាប់ទៅ!!»គេក៏ស្រែក សម្លក់ទៅកូនចៅ!
«តឹងតឹង~»សម្លេង កណ្ដឹងរោទ៍
«អូវ...អ្នកប្រុស ជុង»ម៉ែដោះចេញមកបើកទ្វាររបងឲ្យជុង
«ម៉ែដោះ..អូនភូវីននៅក្នុងទេ?»ជុងក៏សួររកវីន
«ចាស៎..នៅខាងក្នុង អ្នកប្រុសអញ្ជើញចូលក្នុងសិនមក!»
«បាទ!!»
«អាវ..ជុងមករកខ្ញុំមានរឿងអីមែន!?»ភូវីនគេក៏សួរទៅ ជុងដោយចម្លែកចិត្ដ!ព្រោះនាយមិនដែលមកផ្ទះគេទេ
«បងបាបដឹងថាឯងជាមួយអាជេម បែកគ្នាហើយហ៎?!»
«អឹម..បែកហើយ ហើយមកសួររឿងនឹង ប្រហែលសប្បាយចិត្តហើយមើលទៅពេលខ្ញុំបែកគ្នាបែបនេះ!»2នាក់នឹងមិនសូវជាត្រូវគ្នាទេ ឈ្លោះប្រកែកគ្នាជារឿយៗ
«មានណា បងបារម្ភទើបមកសួរ បងដឹងថាវីនស្រឡាញ់អាជេមខ្លាំងណាស់ មិចក៏បែកអីក៏ស្រួលម្លេះ ឬវីនឈប់ស្រឡាញ់វាហើយ!?»ជុងគេក៏ចូលមកអង្គុយជិតភូវីន
«គ្មានស្អីពាក់ព័ន្ធនឹងឯងទេ ចេញទៅ!»ភូវីនខ្មើតមិនតបសម្ដីជុងឡើយថែមទាំងដេញគេចេញទៀត។
តាមពិតទៅជុងគេមានចិត្ដស្រឡាញ់ភូវីន យូរមកម្ល៉េះដោយសារតែភូវីនគេបានបដិសេធស្នេហ៍ពីនាយទើបនាយ មានតែតាមស្រឡាញ់គេម្នាក់ឯងពី វិទ្យាល័យដល់ឥឡូវ កំសត់ណាស់កូនម៉ែ!!
YOU ARE READING
Be Mine
Narrativa generaleអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!