ថ្ងៃនេះជាថ្ងៃដែលគេជួបជុំគ្នាដោយអ្នកជំនួញធំៗក្នុងប្រទេសនិងក្រៅប្រទេស ក្នុងនោះដែរក៏មានតួអង្គសំខាន់ៗរបស់យើងចូលរួមផងដែរ!
«ជម្រាបសួរលោកzeeនិងលោកnew អញ្ជើញចូលក្នុងទៅបាត» nineជាកូនប្រុសម្ចាស់កម្មវិធីនេះ
«បាទ ជម្រាបសួរ.. អរគុណច្រើន» នាយនិយាយហើយក៏ដឹងកាន់នូនីវចូលតុ
«អោវ.. ជេម! នេះខ្ញុំមិនគិតថាលោកនឹងមកទេណា»ណាយឃើញជេមភ្លាមក៏ដើរទៅរកនាយ
«នាយប្រាកដចិត្ដបានយ៉ាងមិចថាខ្ញុំមិនមក? »ជេមក៏តបតាមចរិតនាយដែរមិនឆ្វល់ពីអារម្មណ៍អ្នកណា
«ព្រោះតែខ្ញុំអញ្ជើញនាយច្រើនដងហើយតែនាយមិនមកតែលើកនេះ... ឈប់និយាយរឿងនឹងចូលទៅអង្គុយសិនទេ ខ្ញុំត្រៀមកន្លែងឲ្យហើយ» ណាយនៅពេលឃើញទឹកមុខជេមដូចធុញក៏មិននិយាយច្រើន
«ចុះក្មេងនេះមកជាមួយលោកហ៎ជេម?» ណាយក៏ងាកមកមើលមុខហ្វូដ ពិតណាស់កម្មវិធីនេះជេមនាយបាននាំហ្វូដមកដែរ តែមិនមែនធម្មតាទេ ការតែងខ្លួនរបស់ហ្វូដ មើលទៅsexyណាស់
«មនុស្សរបស់ខ្ញុំកុំរញ៉េរញ៉ៃ...! » នាយតបណាយវិញដោយ សោះកក្រោះហើយក៏ទាញដៃហ្វូដទៅអង្គុយ!
«នាយ.. នាំខ្ញុំមកទីនេះធ្វើអី? » ហ្វូដ ឆ្ងល់ក៏សួរ
«នាំមកដើរលេងទេដឹង! ឃើញនៅក្នុងបន្ទប់ពេកខ្លាចកើតឆ្កួតក៏នាំមកក្រៅមើលគេមើលឯងខ្លះទៅ»នាយក៏តបទៅហ្វូដធម្មតាមុខស្មើរ
«អឹម.. មនុស្សច្រើនណាស់ តើពួកគេមកទីនេះ ដើម្បីអី? » ហ្វូដក៏សួរនាយតែពេលឃើញនាយងាកមកសម្លឹងខ្លួនក៏ខាំមាត់មិននិយាយតវិញ
«ថ្ងៃនេះមានកម្មវិធីប្រជុំអ្នកជំនួញក្នុងប្រទេសនិងក្រៅប្រទេសទើបមានមនុស្សច្រើន សួរអស់ឬនៅ? » នាយសម្លឹងមុខហ្វូដហើយក៏ដកដង្ហើមធំ!
«អ៎.. អស់ហើយ!» ហ្វូដគេខ្លាចទឹកមុខនាយមើលមកគេដូចជាធុញណាស់ក៏មិនហ៊ាននិយាយស៊ូអង្គុយ ដូចម៉ារ៉ាគាំងចឹង!
YOU ARE READING
Be Mine
General Fictionអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!