Ep10:អាសត្វ​ចម្លែក!!

657 45 1
                                    

1សប្តាហ៍​ក្រោយ​មក!! ទំនាក់ទំនង​រវាង​ជុងនិងដាំងមើលទភកាត់តែល្អប្រសើរ ហាក់បីដូច​ជា​ជុងនាយបានលង់ស្នេហ៍ដាំងហើយដកចិត្ដពីភូវីនបានហើយ!!

«ដាំង.. ថ្ងៃ​នេះ​អូន​ទំនេរទេ!? » នាយបានសួរមនុស្សជាទីស្រឡាញ់ដែលកំពុងអង្គុយមើល ទូរទស្សន៍

«ហ៊ឺ.. ហឹម ទំនេរតើ ចង់​បបួល​អូន​ចេញ​ទៅ​ក្រៅ​មែន?? » ដាំងគេក៏ងាកមកតបជុងវិញ

«ល្ងាច​នេះ​អូ​ន ទៅ​ញ៉ាំ​បាយ​ផ្ទះ​បងណា! ទៅៗណាបងសុំ» នាយក៏កាន់ដៃដាំងហើយអង្វរ

«អើ... អូនគិតថាអូននៅមិនទាន់ត្រៀមខ្លួនហើយទេ ថ្ងៃ​ក្រោយ​បាន​ទេ?? » ដាំងក៏បានបដិសេធដែលធ្វើឲ្យជុងមុខស្រពោនភ្លាមៗ ខំមកបបួលអូនទៅលេងផ្ទះតែអូនមិនទៅ ណាមិនអន់ចិត្ដហ៏!!

នៅ​ពេល​ដាំងមិនលឺជុងនិយាយតក៏ងាកមកម្ដងទៀត មើលទៅ​មុខរបស់នាយដែលកំពុង ទម្លាយ​ទឹកមុខ​ចុះដូចអស់សង្ឃឹមណាស់ ដាំងឃើញហើយអត់អាណិតមិនបានពេល បងធ្វើមុខដូច គ្មាន​ព្រលឹង​ក្នុង​ខ្លួន​មិនមាត់មិនក មិននិយាយមកគេទៀត!!

«អូនទៅក៏បាន.. » ទើសចិត្ដនឹងទឹកមុខជុងពេកដាំងគេក៏សម្រួលភាពភ័យចេញ យល់ព្រម​នឹងនាយ

«មែនហ៎.. អូននឹងទៅញ៉ាំបាយផ្ទះរបស់បងមែនទេ? » នាយពេលលឺអូនយល់ព្រមភ្លាមក៏ប្ដូរទឹកមុខវិញរីកដូចគ្រាប់ជី ថាហើយកុំចាញ់បោកប្រុសៗពេក ពូកែ​សម្ដែង​ណាស់!

«ហ៊ឺ..​អូន​ទៅ​ជា​មួយ​បង ក៏បាន​» ដាំងញញឹម ហើយអោបដៃជុងជាប់

«អូនកុំ បារម្ភ​និង​ភ័យអី បងបាននិយាយពីអូនឲ្យម៉ាក់ស្ដាប់ច្រើនណាស់ ហើយ​គាត់​ក៏​ចង់​ជួប​អូនដែរ មាន​បងអូនកុំខ្លាច» នាយក៏និយាយទាំងញញឹមមានទំនុកចិត្ដ

«ហឹម... អូន​នឹងព្យាយាមតាំងសតិ»

រលងមកមើល ជេមវិញពេលនេះ គេកំពុងតែ នៅ​ក្នុង​បន្ទប់​ធ្វើការ​និយាយ​ជា​មួយ​សាតាំងយ៉ាងតឹងសរសៃក.

«យើង​បាន​និយាយ​ប្រាប់​ឯកហើយមិនចឹងហែ.. ថាកុំមករវល់ជាមួយហ្វូដទៀត» ជេមនិយាយទៅស្ទាំងយ៉ាងកាចនឹងមុខម៉ៅ

Be MineWhere stories live. Discover now