ដល់ម៉ោងបាយ ប៉នហើយនិងភូវីន នៅតែអង្គុយសម្លឹងគ្នាទៅមក មិនញ៉ាំបាយទេ ដៃម្នាក់ ជ្រំបាយរាយអស់ហើយ..
«ភូ.. ឆាប់ញ៉ាំទៅបាយត្រជាក់អស់ហើយ! នៅសម្លឹង គ្នាដល់កាល ញ៉ាំបាយសិនទៅកូន ហើយចាំសម្លឹងបងទៀត» ម៉ាក់ភូឃើញកូនមើលទៅតឹងចិត្ដណាស់
បន្ទាប់ពីញ៉ាំអាហាររួច ប៉ាភូវីនក៏ឲ្យភូៗចេញទៅដើរលេងនៅក្រៅ ឲ្យក្មេងៗបានស្គាល់គ្នា
«កូនមិនទៅទេលោកពុក..! » ភូៗក៏បដិសេធ
«កូនភូ.. ចេញទៅខាងក្រៅខ្លះទៅកូននេះនៅតែក្នុងផ្ទះបែបនេះ ក៏មិនល្អដែរ ចេញទៅដើរលេងខ្លះរំសាយអារម្មណ៍» ពុកក៏និយាយទៅកូនយ៉ាងកំសត់
«កូនមិនកើតអីទេ លោកពុកៗ កុំទៅរំខានពេលវេលាលោកប៉ន អីណាស់» ភូៗក៏និយាយមកពុកវិញ មិនដាច់ពីមាត់
«មិនរំខានទេ សម្រាប់អូនភូ.. បងមាន ពេលនឹងឲ្យ» ប៉នគេក៏ហារឡើងទាំងញញឹមស្រស់.
«តែខ្ញុំរំខាន..! » ភូនិយាយទាំងមុខស្មើរ ហើយក៏ងើបចេញពីតុដោយមិនគិតថា លោកពុកអ្នកម៉ែ នៅនឹងតុឡើយ គេក៏គេចទៅក្នុងបន្ទប់បាត់
«ក្មួយប៉នឲ្យពូ សូមទោសជំនួសកូនផង» ពុកភូវីនក៏ងាកមកនិយាយជាមួយប៉នដោយក្រវីក្បាល ហួសចិត្ដ
«មិនអីទេលោកពូ កុំសូមទោសក្មួយអី ក្មួយមិនប្រកាន់ចរិតភូវីនទេ គេមិនទាន់នឹងត្រៀមខ្លួន ទុកពេលឲ្យប្អូនសិនចុះ» នាយក៏ញញឹមប្រាប់មកពូ
«មីងក៏ត្រូវសូមទោសក្មួយដែរដែលមិនបានប្រដៅឲ្យគេចេះគោរពមនុស្សចាស់បែបនេះ» ម្ដាយវីនក៏និយាយទាំងមុខស្រពោន
«មិនអីទេអ្នកម៉ែ អ្នកម៉ែ មិនខុសទេ ប្រហែលភូវីនស្អប់មុខខ្ញុំណាស់ហើយ! » នាយក៏ចាប់ដៃម៉ែក្មេកនិយាយស្នាមញញឹមព្រោះមិនចង់ឲ្យគាត់ខូចចិត្ដ
«ប៉ន.. បើកូនភូវីន បែបនឹងហើយតើកូននៅស៊ូទៅមុខរួចទេ ចរិតគេនេះកែមិនឡើងទេ! »
YOU ARE READING
Be Mine
General Fictionអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!