(នៅវិមាន)/
បន្ទាប់ពីពិធីបុណ្យសពបានធ្វើរួចហ្វូដនឹងម្ដាយក៏បានមកវិមានវិញ
«អ្នកម៉ែកូនសួរមួយបានទេ?»
«កូនចង់សួរអីសួរមក»ម្ដាយអង្គុយចុះហើយចាំស្ដាប់កូនសួរ
«អ្នកប្រុសផ្ទះនឹងស្អប់អ្នកម៉ែខ្លាំងណាស់មែនទេបានជាគេនិយាយអាក្រក់បែបនឹងមកកាន់អ្នកម៉ែ! ហើយអ្នកម៉ែ មិនចង់ឲ្យកូនទៅនៅផ្ទះរួមគេព្រោះខ្លាចគេធ្វើបាបកូនត្រូវទេ?»គេសួរមកកាន់ម្ដាយយ៉ាងស្មុកស្មាញ នឹងព្រួយបារម្ភ
«ត្រូវហើយ..ព្រោះម៉ែបានដដើមឪពុករបស់គេចេញពីគេហើយនិងម្ដាយគេ ទើបធ្វើឲ្យគេខឹងស្អប់ម៉ែ...មើលតាមចរិតអ្នកប្រុសនេះហើយម៉ែខ្លាចគេធ្វើបាបកូន»នាងតបកូនវិញដោយភាពសោកស្ដាយហើយសែនឈឺ!
«កូនសួរបានទេ ចុះហេតុអ្វីបានជាអ្នកម៉ែនៅតែមកយកឪពុកនិងស្វាមីគេហេតុអ្វី?»ហ្វូដចាប់ផ្ដើមចូលរឿង និយាយដោយសម្រក់ទឹកភ្នែកមកមួយដំណក់ៗ
«គឺម៉ែ..ម៉ែ!!»នាងឆ្លើយនឹងកូនមិនចេញព្រោះមិនដឹងថាត្រូវនិយាយបែបណាឲ្យវាមើលទៅសមរម្យ!
«អ្នកម៉ែស្រឡាញ់គាត់មែនទេ? ពិតទេ!»គេ.ពេលឃើញម្ដាយឆ្លើយមិនចេញ ក៏តបជំនួស
«ពិតណាស់..ម៉ែស្រឡាញ់គាត់»នាងនិយាយមកដោយ កែវភ្នែកពោពេញដោយដំណក់ទឹកភ្នែកនៅពេលកូននិយាយមកដោយទឹកភ្នែក!
«ហឹស!.ហ៊ឹមអ្នកម៉ែក៏ដឹងហើយថាគាត់មានគ្រួសារដែរហេតុអ្វីបានជាអ្នកម៉ែនៅស្រឡាញ់គាត់ទៀត?»គេយំរៀបរាប់យ៉ាងហួសចិត្ដនឹងមិនគិតថាម្ដាយគេកំពុកគិតអីបានជាចឹង
«ដោយសារតែក្ដីស្រឡាញ់ទើបម៉ែ ...ម៉ែ មិនអាចប្រាប់កូនបានទាំងអស់នោះទេ»នាងតបយ៉ាងទឹកភ្នែក
«ក្ដីស្រឡាញ់ចឹងហ៎!?ទើបម?អ្នកម៉ែក្លាហ៊ានបោះបង់កូននិងលោកប៉ាចោល»គេក៏ស្រែកយំហូរទាំងឈឺទ្រូង ម្ដាយគេក៏ស្រវាអោបកូនក្នុងដៃយ៉ាងណែន
YOU ARE READING
Be Mine
General Fictionអ្វីដែលម៉ាក់របស់ឯងបានធ្វើលើម្ដាយយើងៗនឹងសងវិញលើឯង!!! ហេតុអ្វីត្រូវជាខ្ញុំ?! កំហុសឯងខ្លួនឯង!!