ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ព្រឹកថ្ងៃថ្មី~~
វិមានផ្កាបីទង
"យប់មិញទៅណា"ស៊ុននូដែលងើបតាំងពីព្រឹកព្រោះបារម្ភពីបងពីប្អូនដែលបាត់ទៅណាគ្មានប្រាប់តេទៅក៏មិនលើកយប់មិញគេសឹងឆ្កួតព្រោះបាត់ទៅគ្មានដំណឹងសូម្បីបន្តិច
បកត្រឡប់ទៅពេលយប់មិញ
ពេលស៊ុននូកំពុងតែអង្គុយនិយាយជាមួយនីគីគេក៏ចាប់អារម្មណ៍ថាបាត់ជុងវ៉ុនយូរតែគេទៅរកមិនកើតព្រោះគេរៀងស្រវឹងខ្លាំងទៅហើយទើបគេទាក់ទងទៅយ៉ូហ្សាដែលជាជំនិតជេគនិងអោយមកក្លឹបទាំងយប់
"មើលទៅបងស្រវឹងហើយទៅគេងនៅបន្ទប់ខាងលើសិនទេព្រោះយប់ហើយ"នីគីដោយឃើញស៊ុននូរៀងស្រវឹងខ្លាំងហើយក៏ចង់ឃាត់អោយស៊ុននូគេងនៅបន្ទប់ខាងលើតែគេគ្មានគំនិតចង់ធ្វើអីទេព្រោះខ្លាចស៊ុននូស្អប់តែនេះបើប៉ះស្រីផ្សេងវិញមិនរួចខ្លួនទេ(គ្រាន់បើជាងបងៗតិចកូនពៅ)"មិនអីទេខ្ញុំតេហៅជំនិតមកហើយប្រហែលតិចទៀតគេមកដល់ហើយ"ស៊ុននូតបទៅវិញទាំងសម្លេងស្អកៗព្រោះជាតិស្រាចូលខ្លួនបានបន្តិចយ៉ូហ្សាក៏មកដល់
"អ្នកប្រុសស៊ុននូ"យូហ្សាមកដល់ភ្លាមដើរសម្ដៅទៅរកតុស៊ុននូភ្លេត
"ឯងជាជំនិតគាត់មែនទេ"នីគី
"បាទលោកគឺ..."យូហ្សា
"នីគីអាន់ត្រាម្ចាស់ក្លឹបនេះ"នីគីតបវិញទាំងមើលមុខយ៉ូហ្សា
"អរ បាទសួស្ដីលោកនីគីអ្នកប្រុសស៊ុននូ"យ៉ូហ្សា
"មកល្អហើយជួយជូនយើងទៅវិមានវិញផងកុំភ្លេចទៅមើលជុងវ៉ុននៅបន្ទប់ទឹកផងនេះគេទៅយូរគ្រាន់ហើយ"ស៊ុននូ
"បាទចាំខ្ញុំទៅមើលអោយចុះអ្នកប្រុសជេគវិញនោះ"យូហ្សា
"ក្រែងគាត់ចេញទៅនិយាយទូរស័ព្ទជាមួយឯងមិនចឹង"ស៊ុននូឮហើយឆ្ងល់ងើបមើលមុខយូហ្សាយ៉ាងលឿន
"បាទគាត់និយាយជាមួយខ្ញុំមែនតែពួកយើងឈប់និយាយគ្នាជាង10នាទីហើយទើបខ្ញុំសួរអ្នកប្រុសនិងណា"យូហ្សា
"ចឹងគាត់ទៅណាគាត់ទៅ"ស៊ុននូចាប់ផ្ដើមឆ្ងល់កាន់តែខ្លាំង
"ចាំគិតតាមក្រោយទៅមកខ្ញុំគ្រាបងទៅឡានចំណែកឯងទៅមើលជុងវ៉ុនទៅ"នីគីដោយហេតុដឹងថាជេគអាចត្រូវសុងហ៊ុនយកទៅក៏បង្វែររឿង
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ