Ep:10

769 101 10
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
"បាទពិតហើយអ្នកប្រុសគាត់មកព្រឹកមិញនេះគាត់ថាគាត់មកធ្វើជំនួញនៅទីនេះ"យូហ្សាយក Ipad ដែលមានការផ្សាយព័ត៌មាននោះទៅអោយស៊ុននូមើល

"ធ្វើជំនួញហ៎ ហឹសៗជំនួញគេនិងគឺបើកក្លឹបធ្វើរឿងខុសច្បាប់ច្រើនជាង"ស៊ុននូមើលហើយក៏សើច

"ឱកាសមកដល់ហើយបងមិនចង់សងសឹកទេ"ជុងវ៉ុនដែលអង្គុយស្ដាប់មិញនោះក៏ខិតខ្លួនមកជិតស៊ុននូមើលព័ត៌មាននោះដែលគេដឹងនិងស្គាល់គ្រីសនិងប្រពន្ធរបស់គេច្បាស់ណាស់ហើយក៏គុំស្អប់ណាស់ដែល

"អ្នកណាថាបងមិនសងសឹកនោះតែបងសងសឹកតាមវិធីបងមិនទៅសម្លាប់នាំតែចង្រៃដៃទេ"ស៊ុននូ

"ចង់យ៉ាងមិចប្រាប់យើងផងយើងក៏ចង់សប្បាយដែល"ជេគអង្គុយស្ដាប់មិនមាត់មិញនោះក៏លូកមាត់និយាយគេក៏ស្អប់អាម្នាក់គ្រីសនេះដែលណែនាំលោកគ្រីសតិចចុះ

គ្រីស ចនសុនមានអាយុ24ឆ្នាំចរិកគេពាលព្រានអាងអំណាចគ្រួសារឈ្លើយគេនេះបើកក្លឹបធ្វើជំនួញខុសច្បាប់ជាច្រើនប៉ុន្មានឆ្នាំមុនជាប់រឿងក្ដីទើបរត់ទៅនៅប្រទេសអាល្លឺម៉ងមួយរយះរហូតទើបតែលេចមុខមកវិញគេរៀបការរួចហើយប្រពន្ធគេឈ្មោះអាន់ណាចរិកក៏មិនអន់ពីប្ដីដែលអាងអំណាចអាងសម្រស់ហួងហែងប្ដីគ្រួសារនាងនៅប្រទេសកូរ៉េក៏មិនអន់ប៉ុន្មានដែល
គ្រីសនិងអាន់ណាកាលរៀនវិទ្យាល័យធ្លាប់រៀនសាលាជាមួយស៊ុននូនិងជុងវ៉ុន អាន់ណានាងតែងតែធ្វើបាបស៊ុននូជានិច្ចព្រោះគេរៀនថ្នាក់ជាមួយគ្នាគ្រីសក៏ដោយគេរៀនថ្នាក់ជាមួយស៊ុននូដូចគ្នាកាលរៀនវិទ្យាល័យស៊ុននូគេបានលាក់អត្តសញ្ញាណធ្វើជាសិស្សជាប់អាហាររូបករណ៍ជាមួយនិងជុងវ៉ុនស៊ុននូគេកាលនោះសុភាពមិនសូវមាត់កមិនសូវកាចរៀនឆ្លាតអ្នករៀនថ្នាក់ជាមួយគេចូលចិត្តតាមធ្វើបាបគេណាស់គេគ្មានមិត្តទេគេមានតែជុងវ៉ុនដែលជាប្អូនរបស់គេនិងឯងជុងវ៉ុនគេកាចទើបមិនសូវមានអ្នកធ្វើបាបថ្ងៃមួយមិត្តរបស់គ្រីសនាំគ្នាភ្នាល់ជាមួយគ្រីសដោយយកស៊ុននូជារបស់ភ្នាល់គេភ្នាល់ការស្រលាញ់ដោយអោយគ្រីសធ្វើជាស្រលាញ់និងមើលថែស៊ុននូអោយស៊ុននូទន់ចិត្តពិតមែនការភ្នាល់នេះគ្រីសឈ្នះគេបានចូលទៅក្បែរនិងមើលថែស៊ុននូដូចស្រលាញ់ស៊ុននូហើយក៏បានសុំស៊ុននូធ្វើសង្សារស៊ុននូក៏ព្រមពេលនោះបានប៉ុន្មានថ្ងៃគ្រីសក៏បណ្ដើរអាន់ណាក្នុងនាមជាសង្សារប្រាប់អ្នករាល់គ្នាអាន់ណានិងមិត្តភក្ដិព្រមជាមួយគ្រីសនិងមិត្តគេបានមកឌឺនិងដៀមដាមធ្វើអោយស៊ុននូឈឺចាប់ដែលយកគេជាល្បែងភ្នាល់គេស្អប់គេគុំគ្រីសនិងអាន់ណាណាស់ជុងវ៉ុននិងបងគេទាំងពីរដឹងរឿងចង់សងសឹកអោយតែស៊ុននូមិនព្រមហើយក្រោយមកទៀតគេក៏ប្ដូរសាលាជាមួយជុងវ៉ុនព្រោះគេទ្រាំមិនបានតែរឿងនេះគេមិនដែលភ្លេចទេគេសើបពីគ្រីសគ្រប់យ៉ាងដើម្បីសងសឹក

អំណាចគ្រួសារ(The End....✅)Where stories live. Discover now