Ep39

722 133 45
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 39

///////////

នៅក្នុងសាលាវិទ្យាល័យ....

«យ៉ាងម៉េចហើយហ្វូត រឿងទៅ Tripនោះ?» រ៉ូស ដើរបណ្តើរសួរបណ្តើរដែលទាក់ទងនឹងដំណើរកំសាន្តរបស់ខាងសាលារបស់ពួកគេនៅចុងខែនេះ

«ពួកឯងទៅរឺអត់?»ហ្វូត ដែលដើរនៅកណ្តាលក៏សួរទៅវិញ ព្រោះមិនទាន់សម្រេចចិត្តនោះទេថាគួរទៅរឺអត់

«បើឯងទៅពួកយើងទៅដែរ! បើឯងមិនទៅយើងក៏មិនទៅ»រ៉ូស

«ចាំយើងសាកសុំលោកប៉ាសិន!»ហ្វូត

«ឈប់ៗៗ!»ហ្វូត ដើរសុខៗក៏លើកដៃឈប់ឆ្ងល់នៅហាងមុខហាងបាយក្នុងសាលារបស់គេធ្វើឱ្យមិត្តទាំងពីរនាំគ្នាឆ្ងល់...

«ហឹម៎~? កើតអីហ៎?»ដាំង

«គឺ...គឺពួកឯងត្រូវការទិញអ្វីក៏ទិញចុះ»ហ្វូតនិយាយធ្វើមុខញឹមៗទាំងក្រែងចិត្ត ដែលពួកមិត្តទាំងពីរលឺហើយក៏នាំគ្នាធ្វើមុខ
ឆ្ងល់ៗ ដែលនាំគ្នាថាមកញ៉ាំបាយ មកដល់ហើយរាងតូចបែរជាធ្វើបែបនេះ

«Aww គេថាមកញ៉ាំបាយមិនអញ្ចឹងហ៎?»ដាំង

«គឺ...គឺថាគ្មានលុយក្នុងខ្លួនទេ»ហ្វូត ធ្វើមុខជូរព្រោះតែគេគ្មានលុយញ៉ាំបាយនេះឯង

«Aww ចុះកាតប៉ាឯងអោយនោះម៉េចមិនចាយទៅ?» រ៉ូស ចងចិញ្ចើមចូលគ្នានៅពេលដែលឮសំដីរបស់គេនិយាយ ទាំងដែលកាលពីព្រឹកមិញនៅពេលដែលគេទៅយកហ្វូតដល់ផ្ទះឃើញលោកប៉ារបស់គេហុចកាតខ្មៅឲ្យប៉ុនណាណីសោះចេះថាគ្មានលុយចាយទៅកើត

«យើងមិនហ៊ានប្រើកាតទេណា៎វើយ~បើយើងចាយសិស្សគ្រប់គ្នានឹងឃើញជាមិនខាន»ហ្វូត ធ្វើមុខជូរទាំងត្អូញត្អែរដាក់មិត្តរបស់ខ្លួនទាំងពីរនាក់ ព្រោះតែគេហ៊ានតែប្រហែលបន្តិចច្បាស់ជាសិស្សគ្រប់គ្នានឹងដឹងពីរឿងសម្ងាត់របស់គេមិនខានព្រោះតែសិស្សក្នុងសាលានេះចូលចិត្តនិងពូកែខាងសង្កេតខ្លាំងណាស់....

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now