Ep40

893 147 43
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 40

///////

ព្រឹកថ្ងៃថ្មីឈានចូលមកដល់.....

«ហាងធំយ៉ាងនេះឲ្យខ្ញុំទៅរកទីណាទៅ??»
ហ្វូត ធ្វើមុខដូចចង់យំអីបន្តិចនៅពេលដែលមកដល់ហាងដែលគេហៅរបស់ម៉ាកភ្លាមធ្វើអីគេរកខ្យល់គតែម្ដងព្រោះតែហាងរបស់នាយគឺជាផ្សារទំនើបដ៏ធំដែលមានដល់ទៅ 3 ជាន់ឯណោះ ដោយសារតែការពារម្សិលមិញនេះនាយបានឱ្យតែ Location ហាងមកគេនោះទេ ពួកគេមិនបានណាត់គ្នាថានឹងទៅរៀនកន្លែងណានោះទេទើបពេលនេះគេត្រូវឈរចំពីមុខហាងទាំងដកដង្ហើមធំមុននឹងដើរចូលទៅដើម្បីឡើងទៅជាន់ទី 2 ទាំងដៃកាន់ទូរសព្ទដើម្បីចុចខលទៅកាន់ពួកគេបណ្តើរក្រែងលោថាពួកគេនៅទីនោះ

«ហេតុអីក៏មិនលើកអញ្ចឹង??»ហ្វូត ក៏បិទទូរសព្ទដាក់ចុះវិញហើយដើរទៅមុខបន្តខណៈពេលដែរគេចុចខលទៅរាងក្រាស់នាយមិនទទួលទូរសព្ទរបស់ខ្លួន នៅពេលដែលដើរបានបន្តិចភ្លាមៗនោះស្រាប់តែ....

ឌឹប💥

«អូយ៎!! សូមទោស~សូមទោសលោក មានត្រូវត្រង់ណាឬអត់?»ហ្វូត ដោយដើររវល់តែងាកចុះ ងាកឡើងមិនប្រយ័ត្នក៏បានដើរជ្រុលទៅបុកបុរសម្នាក់ដែលដើរជ្រួសផ្លូវជាមួយគ្នា ធ្វើឲ្យជ្រុះឯកសាររបស់នាយម្នាក់នោះទៅលើឥឋ្ឋរាយប៉ាយទាំងអស់ ហ្វូត ប្រញាប់ឱនសូមទោសរួចគេក៏ជួយឲ្យរើសនាយរួចក៏យកមកហុចឲ្យនាយវិញ

«មិនអីទេ..មិនអីទេ!!!»បុរសម្នាក់នោះក៏ងើបមកដំណើរគ្នាឬក៏ទទួលយកឯកសារពីដៃរបស់ហ្វូតដែលគេបានរើសមកឲ្យប៉ុន្តែស្រាប់តែត្រូវបើកភ្នែកធំៗភ្លាមៗទាំងភ្ញាក់ផ្អើលខណៈពេលដែលបានឃើញមុខអ្នកដែលបានបុកខ្លួនម៉េចមិញនោះគឺជា....

«ចៅហ្វាយ៎!!/ហ្វូត!»អ្នកទាំងពីរហៅគ្នាទៅវិញទៅមកទាំងដំណើរស្រុះគ្នា

«នេះបានធូរច្រើនហើយឬ?មិននឹកស្មាននោះទេថាបានជួបហ្វូតនៅទីនេះ!»
អេលិន សួរទៅកាន់ហ្វូតទាំងញញឹមព្រោះតែតាំងតែពីថ្ងៃដំបូងដែលគេបានជួយហ្វូតទៅកាន់មន្ទីរពេទ្យនោះគេលែងបានទៅមើលសួរសុខទុក្ខរបស់ហ្វូតរហូតមកទល់ពេលនេះព្រោះតែគេត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដែលមានក្រុមហ៊ុនសាខាធំរបស់គេនៅទីនោះ ទើបពេលនេះចៃដន្យខ្លាំងមែនទេនដែលបានជួបគេនៅទីនេះ...

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now