ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ក្រុមហ៊ុនJAY's Perfume
តុក តុក~~~~
សំឡេងគោះទ្វាបន្ទប់ធ្វើការរបស់ជេយ៍បន្លឺឡើងនៅពេលជេយ៍កំពុងអង្គុយពិនិត្យនិងសាញ៉ែឯកសារយ៉ាងច្រើនក្នុងបន្ទប់ធ្វើការរបស់ខ្លួន
"ចូលមក""ចៅហ្វាយក្រុមហ៊ុនលោកលីបានទាក់ទងមកខាងយើងថាគេចង់បណ្ដាក់ទុនជាមួយខាងយើងព្រោះគេឮថាឆាប់ៗនេះក្រុមហ៊ុនយើងបញ្ចេញផលិតផលថ្មីបាទតើចៅហ្វាយគិតយ៉ាងម៉េច"អ្នកដែលគោះទ្វាអម្បិញមិញគ្មានពីណាហៅពីជំនិតដ៏ស្រស់សង្ហារបស់ជេយ៍ឡើយគឺដែនយើងនិង
"ជួបយប់មិញសោះព្រឹកឡើងចង់បណ្ដាក់ទុនជាមួយភ្លាមសមជាគ្រួសារធំស្រែកឃ្លានអំណាចមែន"ជេយ៍ឮហើយងើបមុខពីឯកសារនិយាយទាំងញញឹមចុងមាត់
"អរនៅមានទៀតចៅហ្វាយគាត់ថាបើការបណ្ដាក់ទុននេះខាងយើងយល់ព្រមគាត់មានសំណើរសុំអោយកូនស្រីគាត់ជាអ្នកដើរម៉ូតកាន់ផលិតផលយើងក្នុងថ្ងៃសម្ភោធបាទ"ដែន
"ហុឹសៗមានការលើកកូនស្រីរបស់ខ្លួនទៀតមើលទៅពិតជាចង់ចូលរួមជាមួយយើងណាស់ហើយមែនអត់ដែន"ជេយ៍ឮសំណើរនេះហើយធ្វើអោយគេសើចតិចៗក្នុងបំពង់កហើយគិតក្នុងចិត្តថាមើលទៅមានគម្រោងចង់អោយកូនស្រីរបស់ខ្លួនមកទាក់គេហើយ
"មិនត្រឹមតែចង់ចូលរួមទេចង់អោយកូនស្រីយកចៅហ្វាយធ្វើប្ដីតែម្ដង"ដែនឮហើយតបទៅចៅហ្វាយទាំងមុខស្មើចែសព្រោះចរិកចៅហ្វាយកូនចៅគេពុម្ពតែមួយគឺមិនខ្ចីញញឹមរីករាយ
"ប្រាប់ទៅគេវិញទៅថាយើងយល់ព្រមបន្តិចទៀតជួបគ្នាលោកលីអ្នករ៉ូហ្សាហុឹសៗ"ជេយ៍តបទៅវិញទាំងសើចតិចៗបន្តិចទៀតមានហ្គេមសប្បាយអោយគេលេងហើយ
"បាទចៅហ្វាយចំណែកឯរឿងដែលចៅហ្វាយអោយខ្ញុំទាក់ទងទៅលេខាលោកហុីសុឹងរឿងចៅហ្វាយចង់និយាយការងារជាមួយគាត់នោះខ្ញុំបានប្រាប់គេហើយខាងគាត់យល់ព្រមជួបយើងហើយបាទ"ដែននិយាយបន្តពីកិច្ចការខ្លួនប្រាប់ទៅចៅហ្វាយក្នុងនាមជាជំនិតដែលចៅហ្វាយទុកចិត្ត
![](https://img.wattpad.com/cover/364679323-288-k32833.jpg)
YOU ARE READING
អំណាចគ្រួសារ(The End....✅)
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ