#The3thEye
#EP13មុននិងចូលទៅកាន់សាច់រឿងនាងខ្ញុំសុំទោសចំពោះដំណើររឿងមួយចំនួនដែលអាចនិងកើតមានឡើងខុសឆ្គងនិងមិនសមរម្យដូចជាការធ្វើអំពើ ឬការដោះអំពើរជាដើម នាងខ្ញុំអាចនិងប្រឌិតខ្លះព្រោះខ្ញុំមិនអាចសរសេរបែបពិតនោះទេព្រោះអាចប៉ះពាល់ ចឹងសូមអ្នកទាំងអស់គ្នាអានអោយការប្រើវិចារណញាណ🤍
================================
ហឺយ...សុំដកដង្ហើមធំមួយសិនព្រោះថាទម្រាំតែចប់cast អ្នកនាងហ្វាមួយនណា៎ពិតជាឈឺក្បាលខ្លាំងមេនទេនធីមរបស់យើងសុទ្ធតែជួបគ្រូថ្នាក់ដូចភូមិដែលកំពុងតែកាត់តវីដេអូដែលពាក់ព័ន្ធនិងព្រឹត្តការណ៍ដែលកើតឡើងចំពោះពួកគេប៉ុន្មានថ្ងៃនេះមកចឹង
ផ្លឹប! កំព្យូទ័ររបស់ភូមិត្រូវបានបិទនេះមិនមេនខ្មោចធ្វើកលអីទេគឺកុងថាប់ជាអ្នកដើរមកបិទ÷
«ឯងបិទធ្វើអី?»ភូមិសួរធ្វើមុខជូរ
«វីដេអូនិងលុបចោលទៅមិនបាច់ផុសទេ!»
«Awwហេតុអីហាស?យើងខំរកគ្រប់វិធីដើម្បីថតវើយអោយលុបងាយៗបែបនេះការខំប្រឹងរបស់យើងមិនអាសាបង់ទៅហើយ?»
«ទោះអ្នកនាងហ្វាស្លាប់ហើយពិតមេនតែយើងគួរតែរក្សាសិទ្ធអោយនាងណាមួយខាងប៉ូលីសក៏ចុះព័ត៌មានហើយតើយើងផ្សព្វផ្សាយបន្ថែមដើម្បីអីមេនទេអៃថាប់?»ជោគនិយាយឡើងមកម្ដង ហើយសួរបញ្ជាក់ទៅកុងថាប់ រួចកុងថាប់គួរក្បាលមានន័យថាពិតមេន
«ស្ដាយណាស់ Cast មួយធំជាងគេហើយតាំងពីយើងធ្វើការមកមិនដែលជួបរឿងបែបទេ!»
«ចឹងជួបអោយញឹកទៅកុំអោយមានអារម្មណ៍ថាថ្មី»កុងថាប់និងជោគក៏សើចឡើងចូលចិត្តណាស់ខាងញ៉ោះភូមិនិង
កំពុងតែសើចសប្បាយនោះកុងថាប់មានអារម្មណ៍ថានៅក្នុងបំពងករបស់នាយដូចជាកំពុងមានអ្វីមួយចង់ចេញមក កុងថាប់មានអារម្មណ៍ថាពិបាកជាខ្លាំងទើបរត់ចូលទៅក្នុងបន្ទប់ទឹក÷
«អៃថាប់កើតស្អីវា?ពុលចំណីទេដឹង?»ជោគ
«យើងថាដូចជាចាញ់បុត្រច្រើនជាង!»
ផូស!ជោគវាយភូមិមួយដៃ
«នៅមានអារម្មណ៍លេងទៀត?ឆាប់ទៅមើលវាទៅ!» ពួកគេទាំងពីរប្រញាប់ដើរទៅមើលកុងថាប់ដែលកំពុងក្អួតស្ទើរតែទន់ខ្លួន រឿងដែលភ្ញាក់ផ្អើលបានកើតមានឡើង
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល