ភាគទី3 : ប្រធានថ្មី

884 113 6
                                    

#លោកប្រធានញ្ញាណទី6
#ភាគទី3

_______________________________________

  ស្អែកឡើងជាថ្ងៃថ្មីមិនដឹងថានិងមានរឿងអ្វីកើតឡើងខ្លះនោះទេខ្ញុំក៏មិនដឹងដូចគ្នា។
ថ្ងៃនេះជេមស្លៀកពាក់សង្ហាជាងរាល់ដងជាមួយនិងឈុតពណ៍ខ្មៅចែងចាំងតែម្ដង។

<ថ្ងៃនេះយើងនិងធ្វើអោយឯងភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃចឹងFourth!> ហួចគេចង់លេងមេនទេនមេននិង?

#ក្រុមហ៊ុន

<អ្នកទាំងអស់គ្នាថ្ងៃនេះប្រធានថ្មីគាត់អញ្ជើញមកក្រុមហ៊ុនចឹងអ្នកទាំងអស់គ្នាចាំទទួលគាត់អោយល្អផង> Markរត់ឆ្លេឆ្លាពេញក្រុមហ៊ុនដើម្បីផ្ដល់ដំណឹងអោយបុគ្គលិកទាំងអស់ត្រៀមខ្លួន

<ឯងគិតថាប្រធានថ្មីនេះយ៉ាងមិចដែរ?>fourth
<យើងមិនដឹងបើមិនទាន់បានឃើញមុខផង>satang
<អោយទាយ>
<យើងកាន់ព្រះពុទ្ធសាសនាទេ>
<ហឺយអានេះចាក់មិនចូលគ្នាមេន>
<អ្នកទាំងអស់គ្នាចូលជួរលោកប្រធានថ្មីបានមកដល់ហើយ> Markស្រែកប្រាប់ទៅអ្នកទាំងអស់គ្នាអោយចូលជួរឈរអោយត្រង់ខ្លួនដើម្បីចាំទទួលលោកប្រធានថ្មី។

   ជេមដើរចូលមកជាមួយនិងWinnyដែលជាជំនិតរបស់គេអោយហែរហមជាមួយអង្គរក្ស3នាក់។ ជេមពាក់វែនតាខ្មៅចឹងទៅសង្ហាម្យ៉ាងដែរ រាយមន្តស្នេហ៍ដាក់បុគ្គលិកគ្រប់គ្នាសូម្បីតែហ្វូតក៏មើលឡើងភ្លឹកដែរព្រោះហ្វូតមិនដឹងទេថានិងជាជេម។ ជេមបានដោះវែនតាចេញ ហ្វូតវិញស្វាងដូចគេចាប់ទះ÷

<អ្នកទាំងអស់គ្នានេះគឺជាលោក Gemini norawit ជាប្រធានថ្មីរបស់ពួកយើង> Winny
<Tangយើងមានអារម្មណ៍ថាដូចជាឃើញមេឃឃើញផ្កាយយ៉ាងមិចទេ> ហ្វូតចាប់ផ្ដើមទន់ដៃទន់ជើងតែម្ដងបើមិនត្រូវគេដេញចេញក៏ត្រូវគេសងសឹកដែរពេលនេះ

<អោយសមមុខ!>satangគ្មានខ្វល់អីមិនតិចទេហាមហើយហាមតែនៅតែធ្វើ
<អាមិត្តទូរទស្សន៍!>

ជេមបានដើរទៅរកបុគ្គលិកប្រុសម្នាក់រួចនិយាយ÷

<ក្រុមហ៊ុនហាមមិនអោយជក់បារីទេត្រូវអត់?>
<បាទពិតមេនហើយលោកប្រធាន>
<ចុះហេតុអ្វីលោកមានក្លិនបារី?>
<ក្លិនមេះប្រហែលជាជាប់មកពីណាមិនដឹងនោះទេខ្ញុំមិនបានជក់បារីនោះទេ>
<ក្រុមហ៊ុនធ្វើការម៉ោងប៉ុន្មាន?>
<7:30>
<មុនចូលធ្វើការលោកមានចូលទីណាទេ?>
<គឺគ្មានទៅណាទេមុនចូលមកខ្ញុំបានចូលបន្ទប់ទឹក>
<ឯកសណ្ឋានស្លៀកមកពីផ្ទះមេនទេ?>
<បាទអត់ទេខ្ញុំទើបមកប្ដូរនៅក្រុមហ៊ុន>
<ចឹងក្លិនបារីនេះជារបស់លោកនិងហើយលោកបានជក់បារីក្នុងបន្ទប់ទឹកមេនទេ?>
<....>បុគ្គលិកនោះមិនបានតបនោះទេព្រោះនិយាយត្រូវចំណុច
<រើឥវ៉ាន់ចេញបាន>
<លោកប្រធានសូមកុំដេញខ្ញុំចេញអីខ្ញុំត្រូវចិញ្ជឹមកូនតូចហើយប្រពន្ធខ្ញុំនាងមានទំងន់ទៀតសូមលោកប្រធានលើកលែង>
<លើកលែងអោយលោកចឹងវាមិនមេនជាវិន័យទៀតនោះទេ>

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ Where stories live. Discover now