#The3thEye
#EP16អត់មានអីទេកុំអាន នៅអានទៀត?ឌឺម្លេះប្រាប់ថាកុំអានទៅអានរឿងនៅក្រោមទៅ
================================
ឈូ....
«ហឺយស្អីនិង?» ភីមស្រាប់តែងើបចេញពីកៅអីភ្លាមៗស្របពេលដែលបុគ្គលិកម្នាក់បានធ្វើអោយគំពប់កាហ្វេនៅលើខ្លួនរបស់គេ
«សុំទោសបងសុំទោសខ្ញុំគ្មានចេតនាទេ!»បុគ្គលិកម្នាក់នោះអោនគំនាមសុំទោសទៅកាន់ភីមមើលទៅគេខ្លាចភីមឡើងញ័រខ្លួនហើយ
«សុំទោសហើយលើកក្រោយកែខ្លួនដែរទេ?ហេតុអីធ្វើអីមិនចេះប្រយ័ត្នបែបនេះ? នេះចេះសំណាងហើយដែលកាហ្វេមិនសូវក្ដៅចុះបើកាហ្វេក្ដៅវិញ?»សម្លេងនៃការស្ដីបន្ទោសរបស់ភីមឮពេញទាំងបន្ទប់ធ្វើការតែម្ដងបុគ្គលិកដែលនៅក្បែរនោះបានចេញមកមើលគ្រប់គ្នា អាតមក៏ចូលមកឃាត់ដែរ
«បានហើយភីម រឿងតែប៉ុននឹងអោយវាចប់ទៅ!»
«យើងក៏មិនចង់រករឿងដែរតែប្អូនម្នាក់នេះប្រហែសពេកហើយ លើកក្រោយបើប្អូននៅតែមិនប្រយ័ត្នធ្វើបែបនេះដាក់អ្នកដទៃទៀតប្អូនបានជួបបងម្ដងទៀតមិនខានទេ!»
«បាទបងខ្ញុំមិនប្រហែសបែបនេះទៀតទេ!» បុគ្គលិកម្នាក់នោះដើរចេញទៅ
[Time SKIP]
ព្រិចបើកៗក៏ដល់ម៉ោងចេញមកពីធ្វើការ ភីម សូ ជោគនិងអាតមបានបំបែកផ្លូវគ្នាទៅកាន់បន្ទប់រាងខ្លួន។ ភីមវិញគេបានដើរចូលទៅផ្លាស់សម្លៀកបំពាក់ព្រោះថាពេលនៅក្រុមហ៊ុនគេមិនបានដូរទេគឺគ្រាន់តែហាលអោយស្ងួតរួចយកមកពាក់វិញប៉ុណ្ណោះ ។ ភីមចេញពីបន្ទប់ទឹកទាំងមុខស្អុយប៉ែតែម្ដង÷
«ហឺយភីមឯងកុំធ្វើមុខចឹងមើលរឿងកន្លងហើយអោយវាចប់ទៅ!» អាតមនិយាយទៅកាន់ភីម
«មានរឿងអីមេនទេ?» សូនេះគ្មានដឹងរឿងអីសោះនេះក៏មកពីពេលកើតហេតុនិងសូយកឯកសារទៅអោយជោគទើបមិនបានដឹងរឿងដែលកើតមានឡើង
«មានប្អូនម្នាក់ធ្វើអោយគំពប់កាហ្វេលើគេនិងណា»
«មិនចង់ខឹងទេតែវាហួសពេក អាវយើងពណ៌សរហើយមកប្រលាក់កាហ្វេបែបនេះស្មានតែងាយបោកណាស់ហី?»ភីមដាក់ខ្លួនអង្គុយនៅលើសាឡុង
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩
Terrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល