#The3thEye
#EP12Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________កាលពីភាគមុនយើងឃើញថាផាវេលបានដេញតាមជនល្មើស។ បុរសនោះរត់មិនងាកក្រោយទេ កំពុងតែរត់នោះស្រាប់តែឃើញហ្វាកំពុងឈរនៅចំពោះមុខគេ÷
«នាងជាអ្នកណា?»
«ភ្លេចយើងហើយហេស?» ហ្វាស្រាប់តែហោះឡើងធ្វើអោយបុរសនោះភ័យជាខ្លាំងរួចរត់បកក្រោយវិញតែវ៉ាក់អឺនិងផាវេលដដែលទើបវារត់ទៅផ្លូវមួយទៀត
មកដល់កន្លែងដុតសម្រាប់មួយវាបានបោះកាតាបដែលវាស្ពាយចោលទៅក្នុងភ្លើងព្រោះថាភស្តុតាងទាំងអស់គឺនៅក្នុងនោះ។ ផាវេលដេញតាមយ៉ាងប្រកិតដល់ផ្លូវបំបែកក៏បាត់ជនល្មើសបាត់ទើបផាវេលនិងសែបជីមប្រញាប់ត្រឡប់មកកាន់ភ្នក់ភ្លើងវិញ÷
«ចេះអស់ហើយគិតយ៉ាងមិច?» សែបជីមសួរទាំងអស់សង្ឃឹម តែផាវេលបានរកឃើញដុំមួយដែលមិនទាន់ឆេះគឺដុំនោះជាដុំផ្ទុកទិន្ន័យ
«អានេះអាចស្រង់មកវិញបានដែរទេ?»
«ទាល់តែសាកសិន»
ក្រឡេកមកមើលជនល្មើសដែលកំពុងរត់វាគិតថាវារួចខ្លួនហើយព្រោះមិនឃើញផាវេលដេញតាមទៀតតែវាមិនដឹងទេថាមានឡានធំមួយកំពុងតែបើកមករករូបគេ
ម៉ាំង! ឡានបុកទៅលើជនល្មើសមួយទំហឹង មុននិងដាច់ខ្យល់ជនល្មើសបានឃើញហ្វាកំពុងតែឈរញញឹមមកកាន់រូបគេ
ជនល្មើសស្លាប់ផាវេលបានទៅរកភស្តុតាងនៅកន្លែងស្នាក់នៅរបស់ជនល្មើសនោះ។ ក្នុងបន្ទប់របស់វាមានបិតរូបក្មេងស្រីនិងក្មេងប្រុសស្អាតៗជាច្រើនក្នុងចំណោមមនុស្សទាំងនោះគឺមានហ្វា និងអាតមផងដែរតែរូបហ្វាត្រូវវាគូសខ្វែងចោលបាត់ទៅហើយ÷
«មនុស្សដែលនៅលើក្ដានេះគឺសុទ្ធតែជាជនរងគ្រោះសែបជួយផ្ដល់ដំណឹងដល់ពួកគេផងចៀសវាងពួកមនុស្សអាក្រក់ទាំងនេះចាប់ខ្លួនទៅទៀត!»
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩
Horrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល