5.ត្រូវថ្នាំ?

510 75 33
                                    

#MyBoyfriendIsGumiho
#EP5

ប្រាប់អោយហើយហាមរិះគន់ចំពោះNCទោះក្នុងចិត្តក៏ដោយ មិនពេញចិត្តបិទភ្នែកអានទៅ

********************************

Morning 🌅

ព្រះអាទិត្យចាប់ផ្ដើមអើតកមកដើម្បីបំពេញតួរនាទីរបស់ខ្លួនហើយ ពន្លឺរបស់ព្រះអាទិត្យបានធ្វើអោយហ្វតភ្ញាក់ពីដំណេក។ ហ្វតបើកភ្នែកមកតិចៗមើលទៅជុំវិញខ្លួនទើបដឹងថានេះមិនមែនជាបន្ទប់របស់ខ្លួនឡើយ ក្រឡេកមើលម៉ោងវិញ គឺជិតចូលមក11ហើយ មិនដឹងថាដេកឬស្លាប់ទេហ្វតអើយហ្វត÷

«យប់មិញមានរឿងអីខ្លះ?» ហ្វតមិនចាំសូម្បីតែសកម្មភាពរបស់ខ្លួនឯង ក្បាលក៏ឈឺខ្ទោកៗទៀត ទើបហ្វតងើបចេញពីគ្រែនិងចាកចេញពីបន្ទប់នេះ

មកដល់មាត់ទ្វារបន្ទប់របស់ខ្លួន ឃើញថាមាន note មួយបិទនៅលើនោះដែលមានសេចក្ដីថា

"ងូតទឹកហើយចុះទៅញ៉ាំបបរផង ទោះមិនចេះញ៉ាំក៏ត្រូវតែញ៉ាំដែរ ខំដាក់ចិត្តធ្វើអោយហើយណា៎ បើវាត្រជាក់កម្ដៅវាបន្តិចទៅទើបញ៉ាំទៅមានរស់ជាតិឆ្ងាញ់ជាប់ចិត្ត"

ទោះមនុស្សទៅបាត់តែក៏មិនភ្លេច take care អ្នកជម្ងឺដែរ។ ហ្វតដក note នោះយកមកទុករួចចូលងូតទឹកទាំងអារម្មណ៍ស្រស់ស្រាយ។ ងូតទឹករួចទើបចុះមកក្រោមដើរតម្រង់ទៅផ្ទះបាយ ក៏ប្រទះឃើញnoteមួយទៀតជាប់នៅទូរទឹកកក

"មាន Latasoy នៅក្នុងទូរយកញ៉ាំដើម្បីកម្លាំងមកបំភ័យខ្ញុំ!" អស់សំណើចជាមួយជេមខ្លាំងណាស់ចេះរកនឹកឃើញ ហ្វតយកlatasoyមកញ៉ាំ ពីមុនអោយតែញ៉ាំរបស់ទាំងនេះដឹងតែរអើមចង់ក្អួតហើយតែលើកនេះមានអារម្មណ៍ថាផ្អែមគួរអោយចង់ញ៉ាំ

ហ្វតញ៉ាំបានទាំងបបរនិងទឹកដោះគោ ញ៉ាំអស់ហើយទើបតាំងមកចម្លែកជាមួយខ្លួនឯង គំនិតមួយបានលោតចូលខួរក្បាលហ្វតធ្វើអោយហ្វតញញឹម÷

«ឬមួយខ្ញុំជិតក្លាយជាមនុស្សហើយ?» មេនហើយអាការ:បែបនេះឬមួយហ្វតក្លាយជាមនុស្សមេនទៅ? តែថាក្នុងសៀវភៅដែលជេមអានគឺនៅមានចំណុចដែលបីសាចអាចរស់នៅដូចមនុស្សហូបចុកដូចមនុស្សដែរតែជេមមិនបានអានចប់ទេព្រោះពេលនិងហ្វារិនបានមករំខាន

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ Where stories live. Discover now