#The3thEye
#EP15មិនដឹងនិយាយអីទេនិយាយដដែលៗឡើងសាំហើយទៅអានរឿងម៉ងទៅតោះ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
កាលពីភាគមុនគឺក្រុមអាតមបានទៅមើលផ្ទះនៅឯខេត្តរបស់មីងហ្វីមចឹងបន្តពីនោះកន្លងបានប្រហែលជា2_3ថ្ងៃក្រុមរបស់អាតមមានរឿងទៀតហើយគឺបញ្ហាចូលមករហូតតែម្ដង។
នៅក្នុងយប់មួយយើងបានបង្ហាញអោយឃើញពីគូរស្នេហ៍មួយគូរដែលកំពុងឌុបគ្នាមកពីណាក៏មិនដឹង ស្រាប់តែមកដល់ដើមឈើមួយដែលនៅជាប់របងផ្ទះជួលពួកគេស្រាប់តែជួបនូវឧប្បត្តិហេតុមួយគឺមិនដឹងថាមានពួកអត់ប្រយោជន៍មកពីណាទេបានមកចងខ្សែរលួសកាត់ផ្លូវនោះ ចឹងជាហេតុធ្វើអោយគូរស្នេហ៍ទាំងពីរត្រូវបានស្លាប់ដោយការដាច់កចេញពីខ្លួន។ ពួកអ្នកបង្ករហេតុបានចេញមកប៉ុន្តែវាមិនមានភាពសប្បាយរីករាយចំពោះទង្វើររបស់ពួកវាទេព្រោះថាអ្នកដែលពួកវាត្រូវសម្លាប់មិនមេនជាគូរស្នេហ៍មួយនេះឡើយ÷
«ច្រឡំមនុស្សហើយពួកហែងអានេះប្អូនធម៌អញទេ!»អាម្នាក់ទំនងជាមេក្រុមបាននិយាយឡើង ប្រហែលជាវាប៉ងសម្លាប់នរណាម្នាក់ហើយតែចៃដន្យអីបែរជាសម្លាប់ត្រូវប្អូនធម៌របស់ខ្លួនឯងទៅវិញ
រឿងក្ដីមួយនេះត្រូវបានប៉ូលីសបិតក្ដីដោយមិនបានតាមស៊ើបរកមុខឃាតករឡើយព្រោះថាអ្នកធ្វើលុយដល់ទើបអាចបិទមាត់ប៉ូលីសបាន។ ចំណែកគ្រប់គ្នាដែលស្ថិតនៅក្នុងផ្ទះជួលកំពុងតែប្រជុំគ្នាស្ដាប់ ជោគនិយាយរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងក្រោយគូរសង្សារនោះបានស្លាប់÷
«អ្នកទាំងអស់គ្នាដឹងដែរទេ?ខ្ញុំបានឮអ្នកនៅម្ដុំនេះនិយាយថា ខ្មោចគូរស្នេហ៍នោះរាល់យប់ម៉ោង11:11នាទីដឹងតែឮសម្លេងគោះទ្វាផ្ទះហើយ បើយើងបើកទ្វានោះយើងច្បាស់ជាបានជួបខ្មោចដែលគ្មានក្បាល ហើយដឹងថាពួកគេមកសួររកអីដែរទេ?គឺមកសួររកក្បាលរបស់ពួកគេនិងហើយ» ស្ដាប់ជោគនិយាយបណ្ដើរគ្រប់គ្នាព្រឺសម្បុរបណ្ដើរ
«ចុះក្រែងប្រមូលសាកសពទៅវិញអស់ហើយតើហីមកសួររកក្បាលធ្វើអីទៀត?» ភីមសួរទៅកាន់ជោគ
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩
Kinh dịជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល