EP17[2/2]: កុំប៉ះពាល់កន្លែងគេ

539 49 12
                                    

#The3theEye
#EP17

វគ្គមុនមានខ្មោចទេតែវគ្គមានព្រាយចាសសូមអានអោយមានគ្នានៅជិតសូមអគុណ🙏

++++++++++++++++++++++++++++++++

ផ្ដើមសាច់រឿងឡើងបង្ហាញអោយឃើញនូវទិដ្ឋភាពផ្ទះជួលរបស់យើង តួរសំខាន់របស់យើងក្នុងវគ្គនេះគឺមីងពុយ!

មីងពុយកំពុងតែពិនិត្យមើលវិក័យបត្របង់ផ្ទះជួលជាធម្មតាពេលនោះទូរស័ព្ទរបស់គាត់បានរោទិ៍ឡើង÷

«អាឡូពែក តេមកបងមានការអី?»អ្នកដែលខលមកមីងពុយគឺជាប្អូនប្រុសរបស់គាត់គឺពូពែក ដែលគាត់រស់នៅឯស្រុកឯណោះ

«គឺថាចេះបង ក្រោយផ្ទះយើងមានដុះដំបូកមួយខ្ញុំមិនដឹងថាជាដំបូកអ្វីទេគួរកាប់ចោលឬអត់បង?»

«មើលអោយច្បាស់សិនទៅថាជាដំបូកអីជៀសវាងប៉ះពាល់កន្លែងគេណាប្អូន...» មីងពុយគាត់និយាយបែបនេះគឺចង់ប្រាប់ថាដំបូកនោះអាចមានអ្នកនៅចឹងបើកាប់អាចមានរឿងមិនល្អចឹងគួរតែពិនិត្យមើលសិនទៅមិនដឹងថាជាដំបូកកន្ដៀរ ស្រមោចឬជាដំបូកអ្វីឡើយ

ចំណែកពូពែកក្រោយពីទទួលការណែនាំពីបងស្រីរបស់ខ្លួនហើយគាត់បានដើរទៅក្រោយផ្ទះដើម្បីរកដំបូកនោះ ឃើញថាដំបូកនេះដុះលឿនខ្លាំងមេនទេនត្រឹមតែ2_3ថ្ងៃសោះវាដុះត្រឹមចង្កេះមនុស្សទៅហើយ។ គាត់ដើរក្រឡឹងជាវិញ ឃើញថាមានសត្វកន្ដៀរចេញមកទើបគាត់សន្និដ្ឋានថាជាដំបូករបស់សត្វកន្តៀទើបគាត់ប្រញាប់តេទៅប្រាប់មីងពុយវិញ÷

«អើយ៉ាងមិចហើយពែក?»

«តាមពិតជាដំបូកកន្តៀរទេបង ចឹងតើខ្ញុំអាចកាប់វាបានហើយមេនទេ?»

«អឺបើជាដំបូកកន្រ្តៀរមិនអីទេកាប់ចោលចុះ»

លុះស្អែកឡើងពូពែកបានយកចបទៅកាប់ដំបូកដោយគាត់កាប់ពីខាងលើចុះមកក្រោម។ ប៉ុន្តែអ្វីដែលកាន់តែចម្លែកគាត់បានគិតថាជាដំបូកកន្តៀរតែកាប់ដល់បាតដំបូកហើយមិនឃើញសត្វកន្តៀរសូម្បីតែមួយក្បាល។ គាត់មិនបានគិតចំពោះរឿងនិងទេ កាប់អស់ហើយទើបគាត់នឹកឃើញថាភ្លេចអុចធូបសុំទើបគាត់យកធូបមកអុចសុំតាមក្រោយ។ ចាប់តាំងពីថ្ងៃនោះមកពូពែកតែងតែជួបរឿងចម្លែកៗគឺគាត់បានឮសម្លេងមនុស្សស្រីយំចេញមកពីក្រោយផ្ទះរហូតទើបគាត់ដើរទៅមើល។ អ្វីដែលធ្វើអោយគាត់រន្ធត់ចិត្តនោះធូបដែលគាត់បានអុចកាលពីថ្ងៃមុនគឺវាមិនបានឆេះទេ ប្រៀបដូចជាមានអ្វីមកពន្លត់អញ្ចឹង។ មានរឿងប៉ុននឹងហើយគាត់ក៏នៅតែមិនចាប់អារម្មណ៍អ្វីច្រើនដែរ។

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ Where stories live. Discover now