#លោកប្រធានញ្ញាណទី6
#ភាគទី7
________________________________________<ហ្វូត???>
នៅពេលដែលជេមដើរបកមកក្រោយវិញក៏ឃើញហ្វូតកំពុងតែឈរមើលគេទាំងទឹកមុខស្មើរធេងតែម្ដង÷<មកឈរត្រង់នេះតាំងពីពេលណា?>ជេម
<លោកមកធ្វើអីត្រង់នេះ?>
<អឺ....>
<ឆ្លើយ!>
<មកនិយាយទូរស័ព្ទ>
<តែខ្ញុំឃើញលោកនិយាយម្នាក់ឯង?>
<ខ្ញុំគឺតែងតែបែបនេះអ្នកណាដែលថាមិនដឹងថាខ្ញុំដូចមនុស្សសតិមិនគ្រប់>
<មិនចែដន្យពេកទេដឹង?>
<មានអីត្រូវចៃដន្យទេកាលលោកឃើញខ្ញុំដំបូងក៏ថាខ្ញុំឆ្កួតដែរមិនចឹង?>
<មិចក៏លោកដឹងថាខ្ញុំនិយាយបែបនោះ?>
<គឺ....>
<សរភាពអោយត្រង់មកលោកកាន់តែដោះសារកាន់តែជាប់កែងខ្លួនឯង>
<ខ្ញុំប្រាប់លោកមិនបាននោះទេបើប្រាប់ទៅលោកក៏គិតថាខ្ញុំឆ្គួតលើសដើម>
<ទោះលោកមិនប្រាប់ក៏ខ្ញុំថាលោកឆ្គួតដែរ!មនុស្សជានាឯណាទៅមកឈរនិយាយម្នាក់ឯងបែបនេះ?>ហ្វូតនោះតែសួរចាក់ឬសចាក់គល់នៅនិងឡើងជេមរកនឹកដោះសារលេងឃើញទៅហើយតែសំណាងល្អទូរសព្ទជេមចេះរោទិ៍ទាន់÷
<ហាឡូwinny?មានការអី?>
<ចៅហ្វាយមកក្រុមហ៊ុនបន្តិចបានទេពេលនេះក្រុមហ៊ុនកំពុងតែរញេរញៃខ្លាំងណាស់>
<មានរឿងអី?>
<ចៅហ្វាយមកដឹងហើយខ្ញុំមិនដឹងថាត្រូវបរិយាយយ៉ាងមិចនោះទេ>
<Okបន្តិចទៀតយើងទៅដល់> ជេមបានបិទទូរសព្ទ< ក្រុមហ៊ុនមានរឿងអី?> ហ្វូត
<មិនដឹងដូចគ្នាខ្ញុំសុំទៅមើលសិនហើយ>
<ខ្ញុំទៅដែរ>
<ចឹងតាមមក>ជេមនិងហ្វូតបានដឹកដៃគ្នារត់ទៅរកឡានរួចបើកចេញទៅក្រុមយ៉ាងប្រញាប់។
#ក្រុមហ៊ុន
<មានរឿងអី?> ជេមរត់មកសួរវីននី
<ចៅហ្វាយមើលខ្លួនឯងទៅ>បុគ្គលិកទាំងអស់បានវែកផ្លូវអោយជេមចូលទៅមើល។ ក្នុងនោះគឺមានបុគ្គលិកម្នាក់កំពុងតែត្រូវគេចាប់ដៃចាប់ជើងជាប់ព្រោះមើលទៅបុគ្គលិកនោះដូចជាខ្មោចចូលអញ្ចឹង÷
<យកគេទៅដាក់ក្នុងបន្ទប់នេះសិនទៅ>ជេម
បន្ទាប់ពីដាក់បុគ្គលិកនោះចូលក្នុងបន្ទប់រួចជេមបានអោយអ្នកទាំងអស់គ្នាចេញពីបន្ទប់នោះនិងមិនអោយទៅជិតបន្ទប់នោះទេលុះត្រាតែគេចេញមក÷
YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩
Terrorជួបគ្នាព្រមនិស្ស័យ បែកគ្នាព្រោះព្រហ្មលិខិត ទោះជាយ៉ាងណាពួកយើងនៅតែជាគូរនិងគ្នាដដែល