EP3: ភ្នែកទី3 និងស្រ្តីក្នុងអាងទឹក

460 68 1
                                    

#The3thEye
#Ep3

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

អាតមកំពុងតែអង្គុយពិនិត្យមើលខ្សែរដៃដែលជេមបានអោយទៅគេកាលពីថ្ងៃ។ ខ្សែរដៃនេះមើលទៅមិនធម្មតាពិតមេនវារឹងមាំខុសពីធម្មតា។ បើភីមនិងសូវិញកំពុងតែដេកនៅលើគ្រែចុចទូរសព្ទភីមបាននិយាយទៅកាន់អាតមដែលកំពុងតែអង្គុយនៅមុខកំព្យូទ័រហើយបើកអំពូលភ្លឺភ្លុងៗនោះ÷

«មើលស្អីក៏មើលម្លេះ?បើថាចង្អៀតចង្អល់ណាស់យកមកអោយយើងមកយើងយកទៅលក់យកលុយចាយ»

«ចង់យកទៅលក់ឯងចាំដោះស្រាយជាមួយលោកនាយកទៅ»

តុ...តុ...តុ

សម្លេងគោះទ្វាពញ្ញាក់បរិយាកាសមិនដឹងមិចទេទោះមើលឃើញខ្មោចរាល់ថ្ងៃក៏ដោយតែក៏នៅមានអារម្មណ៍ថាខ្លាច÷

«អាតមឯងចេញទៅមើលតិចទៅ»

សូប្រាប់ទៅអាតមរួចអាតមដើរទៅបើកទ្វាទាំងអារម្មណ៍មិនស្រួលមិនដឹងថាបើកមកជួបមនុស្សឬជួបខ្មោចទេ

ក្រាក....អ្នកដែលមកគោះទ្វាគឺជាកុងថាប់÷

«អាតមយើងមកនិយាយរឿង...»

«មិនបាច់និយាយអីទេត្រឡប់ទៅវិញទៅ!»

«តែ...»

«អាតមឯងកុំធ្វើចរិតមេមាន់ពេកនិយាយតែមួយម៉ាត់ពីរម៉ាត់ទៅមិនខាតបង់អ្វីទេ»សូ

អាតមដកដង្ហើមធំបន្តិចហើយក៏ទាញដៃកុងថាប់ទៅកន្លែងផ្សេងមួយទៀតដើម្បីនិយាយគ្នាពួកគេបានឈរនៅមាត់អាងទឹក÷

«មានរឿងអីឆាប់និយាយមកខ្ញុំមិនទំនេរទេ»

«រឿងថើបឯងច្បាស់ជាយល់ហើយថាយើងគ្មានបំណងទេតែរឿងមួយទៀតដែលយើងចង់ស្នើរសុំទៅឯងនោះគឺយើងចង់អោយឯងមកធ្វើជាជំនួយការរបស់យើង»

«រឿងថតវីដេអូនិងមេនទេ?»

«មេនហើយយើងដឹងថាឯងពិតជាមិនធ្វើតែយើងសុំអង្វរឯងណាបើឯងមិនព្រមយើងច្បាស់ជាដាច់បាយស្លាប់មិនខានមិនមេនតែយើងទេនៅមានច្រើននាក់ទៀត»

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ Where stories live. Discover now