ម៉ោង5ព្រឹក
« អូយ! » បៀវភ្ញាក់ពីដំណេកព្រោះតែភាពត្រជាក់ចូលមកឪបក្រសោបកាយននោលគោកដែលគេងតែឯងនៅលើគ្រែហើយកាយតូចក៏ខ្សោះៗបូករួមជាមួយនិងការឈឺចាប់នៅបរិវេណខាងក្រោមជាពិសេសគឺខ្នងតូចនោះឯងដែលធ្វើឲ្យបៀវបានតែថ្ងូរតិចៗហើយក៏ប្រវេប្រវាងើបឡើង។
« គេជាមនុស្សអាក្រក់បំផុត! » បៀវឃើញខ្លួនឯងនៅក្នុងសភាពមួយដែលគួរឲ្យសង្វែគមែនទែន។ ខ្លួនប្រៀបដូចនឹងទាសករតណ្ហារបស់គេ ពេលគេញក់ញីឆ្អែតឆ្អន់គេក៏ទៅបាត់ ឯបៀវនេះក៏ត្រូវដេកស្រាតម៉ង់ៗដូចសត្វដែលគេយកទៅបំបរបង់ចោល ខ្លួនប្រាណពោរពេញទៅដោយស្នាមដែលគេខាំនិងបឺតជញ្ជក់មើលទៅវាប្រៀបដូចជាឆ្កែដែលពោរពេញទៅដោយដំបៅយ៉ាងអីចឹង! តើរាងតូចខុសអ្វីទើបត្រូវមកទទួលរងនូវទង្វើអាក្រក់ថោកទាបបែបនេះពីគេម្នាក់នោះ?
បៀវមិនចង់នៅគិតត្រាំត្រែងច្រើននាំតែគ្រាំចិត្តទើបងើបដើរទៅងូតទឹកជម្រះខ្លួនទាំងដំណើរប៉ាក់ខ្ញើកព្រោះយប់មិញនេះបុរសកំណាចម្នាក់នោះលេងមួយចាស់ដៃ នេះចាត់ទុកថាសំណាងណាស់ហើយដែលបៀវអាចងើបរួចនោះ។
ម៉ោង6ព្រឹក
បៀវដើរចេញពីផ្ទះបាយដោយមានកាន់នូវប្រអប់បាយម្ហូបមួយប្រអប់និងថង់សាំងវ៉ិចនៅក្នុងដៃដើរឆ្ពោះទៅកាន់របងភូមិគ្រិះដើម្បីដើរទៅកាន់កន្លែងធ្វើការព្រោះថាវាមិនសូវជាឆ្ងាយប៉ុន្មានឡើយ ហើយបៀវក៏មិនចង់រំខានអ្នកណាទើបដើរទៅខ្លួនឯងបែបនេះ។
« អ្នកប្រុសបៀវឲ្យអ៊ំជូនទៅទេ? » ដើរមិនបានប៉ុន្មានផង អ៊ំសូហ្វ័រឡានក៏សួរភ្លាមព្រោះឃើញបៀវដើរចេញមកក្រៅ។
« មិនអីទេអ៊ំ! កន្លែងធ្វើការបៀវនៅជិតនេះហ្នឹង បៀវដើរតែប៉ុន្មាននាទីក៏ដល់ហើយ ចុះអ៊ំប្រុសហេតុអ្វីក៏ភ្ញាក់ពីដំណេកលឿនម្ល៉េះ? » បៀវប្រញាប់បដិសេធហើយសួរបកទៅកាន់អ៊ំប្រុសវិញ។
« បាទអ្នកប្រុសគឺអ៊ំងើបមកហាត់ប្រាណហ្នឹងណា៎ តែអ៊ំឃើញថាអ្នកប្រុសបៀវនៀក៎ដើរប៉ាក់ខ្ញើកៗមើលទៅដូចជាមិនស្រួល យ៉ាងម៉េចៗក៏អ៊ំជូនទៅមិនអីចឹងក៏ដាក់ច្បាប់មួយថ្ងៃទៅ! » អ៊ំប្រុសប្រញាប់ឆ្លើយព្រោះបារម្ភពីចៅហ្វាយតូច តែថាចៅហ្វាយតូចម្នាក់នេះណាគឺថាល្អអើយសែនល្អ តាំងពីតូចដល់ធំគឺតែងតែក្រែងចិត្តគ្រប់ៗគ្នា យូរៗទៅក៏ក្លាយជាចៅហ្វាយក្រែងចិត្តកូនចៅវិញហើយនៀក៎!
YOU ARE READING
My slave - ទាសករស្នេហ៍
Fanfictionខ្ញុំមិនដែលទៅធ្វើអ្វីឲ្យគេមួម៉ៅក្តៅក្រហាយឡើយ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្វីគេដែរ តែហេតុអ្វីគេស្អប់ខ្ញុំយ៉ាងនេះ? ហើយហេតុអ្វីខ្ញុំត្រូវក្លាយជាទាសកររបស់គេ? __________ « ខ្ញុំមិនមែនថោកដូចបងទេ! ខ្ញុំមិនដែលជាន់ពន្លិចអ្នកដែលគ្មានផ្លូវតតាំងឡើយ! ហ៊ឺៗ » « ថោក...