89 16 2
                                    

ម៉ោង ៩:២៣ នាទី

បន្ទាប់ពីរៀបចំនិងមើលគ្រប់ជ្រុងជ្រោយនៃម៉ាតហើយ បៀវក៏សម្រេចចិត្តបិទម៉ាតហើយដើរមកផ្ទះជាមួយអារម្មណ៍ភ័យតិចៗព្រោះខ្លាចថាជនអនាមិកដែលបានផ្ញើរសារចម្លែកៗមកខ្លួននោះលួចមកតាម។

« គិតច្រើនពេកហើយបៀវ! » បៀវថាឲ្យខ្លួនឯងតិចៗបន្ទាប់ពីបានដើរមកដល់ក្នុងរបងវិមានវិញទាំងមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។

កាយតូចដើរអូសខ្លួនឡើងជណ្តើរទៅកាន់បន្ទប់ទាំងមិនសូវមានកម្លាំងព្រោះថ្ងៃនេះបៀវមិនបានបាយចូលពោះសូម្បីមួយគ្រាប់ បៀវបានតែញាំនំប៉័ងតិចតួចប៉ុណ្ណោះ។

គ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមបៀវក៏ទម្លាក់ខ្លួនព្រូសទៅលើគ្រែពោរពេញដោយភាពហត់នឿយតែចញ្ចើមតូចក៏ជ្រួញចូលគ្នាភ្លាមៗក្រោយពេលខ្នងប៉ះដល់ពូកទន់ល្មើយព្រោះថាមានអ្វីទល់ៗមកប៉ះខ្នងធ្វើឲ្យបៀវប្រញាប់ងើបមករកថាតើអ្វីដែលខ្លួនដេកសង្កត់មុននេះ។

« ព-ព្រះអើយ!! » បៀវគប់ប្រអប់នៅក្នុងដៃចោលព្រូសពេលដឹងថាវាជាអ្វី។

ស្រោមអនាម័យមួយដុំ មកពីណាក៏មិនដឹង ម៉េចក៏មកនៅក្នុងបន្ទប់បៀវកើត? ហើយអ្វីដែលសំខាន់គឺវានៅលើគ្រែទៀតផង។ បៀវមិនចង់គិតអាក្រក់លើនរណាឡើយប៉ុន្តែក្នុងករណីនេះ បៀវគិតថាគ្មាននរណាក្រៅពីបុរសចិត្តខ្មៅ បៃបល នោះទេ។

តែឈប់សិន...នេះកុំប្រាប់ណាថា...គេជាបុរសឈុតខ្មៅដែលបានទៅទិញស្រោមអនាម័យនៅកន្លែងបៀវធ្វើការនោះ ព្រោះថាវាជាម៉ាកតែមួយហើយក៏...រសជាតិតែមួយដូចគ្នា! បៀវគិតបានតែប៉ុណ្ណោះក៏ញ័រខ្លួនតតាត់ មិនដឹងថាបៃបលទៅស្គាល់កន្លែងធ្វើការរបស់ខ្លួនពីពេលណានោះទេ នេះគេអាចទៅអុកឡុកបៀវនៅកន្លែងធ្វើរការទេ?

ក្រឹប!

បៀវមិនចាំយូរនាំឲ្យអន្តរាយឡើយ គ្រាន់តែសតិវិលមកវិញភ្លាមបៀវប្រញាប់រត់ទៅចាក់សោរបន្ទប់ឮសូរតែក្រឹបហើយកាយតូចក៏រត់មកអង្គុយឪបខ្លួនលើក្បាលដំណេកទាំងភ័យព្រួយ។

« ពេលណាទើបខ្ញុំអាចឆ្លងផុតពីជោគវាសនាដ៏អាក្រក់នេះទៅ? ហ៊ឺៗ » បៀវសួរខ្លួនឯងទាំងយំអាណិតចំពោះខ្លួនឯង។ មិនដឹងឡើយថាពេលណាទើបជីវិតអាចរួចផុតពីសុបិន្តអាក្រក់នេះ។

My slave - ទាសករស្នេហ៍Where stories live. Discover now