វីដេអូបៀវកំពុងដេកក្នុងអាងទឹកជាមួយនិងសម្លេងសើចបន្លឺឡើងតិចៗក្នុងពេលដែលបៀវកំពុងលេងជាមួយពពុះសាប៊ូនិងលាយឡំដោយស្រទាប់ផ្កា។ បៀវដែលធ្លាក់ទូរស័ព្ទពីដៃមុននេះក៏ប្រញាប់ឪនរើសទូរស័ព្ទវិញទាំងញ័រខ្លួនតតាត់។
គ-គេជានរណា? បៀវសួរខ្លួនឯងទាំងឈានជើងដែលញ័រតតាត់របស់ខ្លួននោះដើរទៅរកក្នលែងអង្គុយសម្រួលអារម្មណ៍។
ទីង!
សម្លេងសារលោតមកជាថ្មីធ្វើឲ្យបៀវប្រញាប់ចុចមើលភ្លាម។
ភ័យឬ? នៅមានច្រើនជាងនេះទៀតណា៎! ចង់មើលទេ?
គ្រាន់តែអានសារហើយបៀវក៏ហូរទឹកភ្នែកមកម៉ាត់ៗដូចទឹកភ្លៀង។ នេះវាមានរឿងអីទៀតហើយ? ហេតុអ្វីបានជាបៀវចេះតែជួបរឿងអាក្រក់ៗបែបនេះ ឬថាពីជាតិមុនជ្រុលសាងអំពើអាក្រក់អ្វីមួយទើបបានជាជាតិណាស់ជឿបតែកម្មពៀរយ៉ាងនេះ?
បៀវប្រញាប់រត់តម្រង់ទៅបន្ទប់ទឹកទាំងទឹកភ្នែកហូរមិនឈប់ហើយបើទោះបីជាឮសម្លេងហៅរបស់ប៊ែលក៏បៀវមិនគិតនឹងងាកក្រោយដែរ។ កាយតូចរត់រហូតមកដល់បន្ទប់ទឹកហើយក៏គោះទ្វារផាំងៗបំណងឲ្យអ្នកក្នុងបើកដើម្បីចេញមកនិយាយគ្នាឲ្យច្បាស់ការណ៍។
« បើកទ្វាភ្លាមមក! បើកទ្វារ! » បៀវគោះបណ្តើរស្រែកបណ្តើរទាំងទឹកភ្នែកហូរម៉ាត់ៗមិនដាច់សូរ។ ភ្លាមៗទ្វារក៏បើកឡើងបង្ហាញនូវបុរសឈុតខ្មៅ រាងរ៉ូវខ្ពស់ស្រឡៈកំពុងឈរជ្រែងហោប៉ៅញញឹមចុងមាត់ទាំងកែវភ្នែកមុតកំពុងសម្លឹងចំៗមកកាន់មុខដែលដាបទៅដោយទឹកភ្នែករបស់បៀវ។
« ខ្ញុំគិតហើយថាគ្មាននរណាទេក្រៅពីលោក! » បៀវជូតទឹកភ្នែកចេញទាំងពោលតិចៗ។
« យ៉ាងម៉េច? »
« លោកធ្វើបែបនេះធ្វើអី? » បៀវសួរទាំងព្យាយាមហាមទឹកភ្នែកខ្លួនកុំឲ្យហូរទៀត។
« ធ្វើអី? »
« គឺលោកមកឆាឆៅខ្ញុំនោះអី? ខ្ញុំសន្យាហើយទេតើថាខ្ញុំនឹងរកប្រាក់សងលោកហើយពេលនេះ ខ្ញុំកំពុងរកប្រាក់ទៅសងលោក ទៅសងលុយទាំងអម្បាលមាណដែលពូជអំបូររបស់លោកបានចំណាយមកលើក្មេងខ្ចាតព្រាត់ដូចជាខ្ញុំ តែហេតុអីក៏លោកនៅតែមកចងកម្មចងពៀរនឹងខ្ញុំទៀត? ខ្ញុំសួរតាមត្រង់ណា លោកស្អប់ខ្ញុំដោយសារអីវិញទៅបានជាលោកនៅតែដដែលៗឥតកេរ្តិ៍ខ្មាសបែបនេះ? លោកមិនចេះហត់ទេមែនទេ? លោករៀនបានដិតដល់ ទៅរៀនតដល់ទៅស្រុកក្រៅ បញ្ចប់បរិញ្ញាបត្រពីសាលាល្អៗ មេត្តាលោកជួយធ្វើខ្លួនឲ្យមានសីលធម៌ខ្ពស់ដូចជាចំណេះវិជ្ជលោកផងបានទេ? » បៀវសួរទៅមនុស្សប្រុសចំពោះមុខទាំងទប់លែងជាប់ទៀត មាត់ក៏និយាយម៉ាត់ៗ ឯទឹកភ្នែកក៏ហូរដូចទឹកជ្រោះ តែអ្នកចំពោះមុខស្ដាប់ហើយដូចជាមិនបញ្ចេញសម្លេងឈឺក្បាលអ្វីបន្តិចសោះឡើយ។
YOU ARE READING
My slave - ទាសករស្នេហ៍
Fanfictionខ្ញុំមិនដែលទៅធ្វើអ្វីឲ្យគេមួម៉ៅក្តៅក្រហាយឡើយ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្វីគេដែរ តែហេតុអ្វីគេស្អប់ខ្ញុំយ៉ាងនេះ? ហើយហេតុអ្វីខ្ញុំត្រូវក្លាយជាទាសកររបស់គេ? __________ « ខ្ញុំមិនមែនថោកដូចបងទេ! ខ្ញុំមិនដែលជាន់ពន្លិចអ្នកដែលគ្មានផ្លូវតតាំងឡើយ! ហ៊ឺៗ » « ថោក...