ម៉ោង៦ព្រឹក
បៀវព្យាយាមបើកភ្នែកតិចៗឲ្យស៊ាំនឹងពន្លឺដែលចាំងចូលក្នុងបន្ទប់នេះ កាយក៏ព្យាយាមងើបតិចៗតែមានអារម្មណ៍ថាដូចមានអ្វីធ្ងន់កន្ឌុកដូចភ្នំមកសង្កត់កាយតូចមិនឲ្យងើបរួចឡើយ។
« អ៉ឹម... » បៀវប្រាស់ខ្លួនបន្តិចហើយរូបភាពពីយប់មិញទាំងអម្បាលមាណក៏លោតឡើងពេញខួរក្បាលដូចជាចាក់ឌីស។ បៀវបម្រាស់មកម្ខាងហ្វឹបក៏ឃើញថាស្អីដែលធ្ងន់ៗនៅលើខ្លួនមុននេះគឺជាបៃបលដែលគេងឪបគេនេះឯង ហើយអ្វីដែលសំខាន់នោះគឺ...
« អាបងប្រុសថោកទាប! ហ៊ឺៗៗ » បៀវជេរប្រទេចបៃបលមិនដាច់ពីមាត់ព្រោះតែចំណុចខាងក្រោមរបស់ពួកគេទាំងពីរគឺនៅផ្សារភ្ជាប់គ្នាប្រៀបដូចជាសាច់ឈាមតែមួយនៅឡើយ។
បៀវរុញត្រគាកអ្នកកម្លោះចេញតិចៗទាំងចិត្តខឹងតែក៏មិនហ៊ានបញ្ចេញសម្លេងឲ្យគេឮឡើយព្រោះខ្លាចថាធ្វើឲ្យគេឮហើយក៏ភ្ញាក់មកច្របាច់កខ្លួនស្លាប់។
បៀវដើរមកដល់បន្ទប់ខ្លួនវិញក្នុងសភាពមួយដែលសឹងតែយោងអាត្មាខ្លួនមិនរួច ជើងក៏ញ័រហើយបើដងខ្លួនវិញគឺពោរពេញទៅដោយស្នាមក្រហមពាសពេញហ្នឹង បៀវមិនគិតអ្វីច្រើនក៏ទៅសម្ងំត្រាំទឹកក្នុងអាងដើម្បីជម្រះកាយដ៏កខ្វក់មួយនេះ។
ខួរតូចចេះតែគិតហើយគិត មិននឹកស្មានសោះថារឿងបែបនេះវាធ្លាក់មកលើខ្លួន ហើយពេលនេះក៏មិនដឹងថាត្រូវធ្វើបែបណា គ្មាននរណាឲ្យពឹងពាក់បានឡើយ មានអារម្មណ៍ថាពេលនេះខ្លួនគឺដូចជាខ្លួនមួយទីទាល់គ្មានអ្វីជាខ្នងបង្អែក ជីវិតដូចទូកឥតច្រាំង កោះគ្មានត្រើយ មិនដឹងឡើយថាគួរចាប់ផ្តើមពីចំណុចណា។
ទឹកភ្នែកក្តៅហូរតក់ៗកាត់តាមថ្ពាល់រលោងនោះ តែម្ចាស់វាមិនបានបញ្ចេញសម្លេងអ្វីឡើយ ក្នុងកាលៈទេសៈនេះគឺមានតែយំ យំហើយក៏ត្រូវមកគិតថាគួរបន្តដើរទៅមុខដោយរបៀបណា យ៉ាងណាក៏ដោយ ខ្លួនមិនត្រូវចុះចាញ់ដាច់ខាត!
បៀវសម្ងំក្នុងបន្ទប់ទឹកជិតពីរម៉ោងទើបដាច់ចិត្តដើរចេញមកក្រៅស្លៀកពាក់ហើយក៏ដើរចេញទៅក្រៅដើម្បីជួយរៀបចំធ្វើអាហារពេលព្រឹកឲ្យគ្រប់គ្នា។
YOU ARE READING
My slave - ទាសករស្នេហ៍
Fanfictionខ្ញុំមិនដែលទៅធ្វើអ្វីឲ្យគេមួម៉ៅក្តៅក្រហាយឡើយ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្វីគេដែរ តែហេតុអ្វីគេស្អប់ខ្ញុំយ៉ាងនេះ? ហើយហេតុអ្វីខ្ញុំត្រូវក្លាយជាទាសកររបស់គេ? __________ « ខ្ញុំមិនមែនថោកដូចបងទេ! ខ្ញុំមិនដែលជាន់ពន្លិចអ្នកដែលគ្មានផ្លូវតតាំងឡើយ! ហ៊ឺៗ » « ថោក...