78 17 3
                                    

មួយអាទិត្យក្រោយមក

ពេលនេះបៀវក៏បានចូលធ្វើការងារបានសម្រេចដោយធ្វើជា Barista នៅក្នុងហាងកាហ្វេមួយកន្លែងមិនឆ្ងាយពីផ្ទះប៉ុន្មានឡើយដែលវាធ្វើឲ្យបៀវមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ។

« ប្អូនបៀវមកគិតលុយបន្តិច បងទៅបន្ទប់ទឹកមួយភ្លែត! » សម្លេងស្រែកហៅពីកន្លែងគិតលុយធ្វើឲ្យបៀវដែលកំពុងលើកពែងកាេហ្វនោះប្រញាប់ដាក់ចុះហើយរត់ទៅរកភ្លាមៗ។

« បងស្រីកាហ្វេពីរកែវនិងនំមួយចំណិត សរុបទៅអស់ $12 » បៀវប្រញាប់គិតគូរលុយហើយក៏ប្រាប់អ្នកនៅចំពោះមុខ។

« នេះ $20 មិនបាច់អាប់ទេ លុយសល់ប៉ុន្មានបងស្រីឲ្យឯង » អ្នកនៅចំពោះមុខហុចលុយឲ្យបៀវទាំងញញឹមតិចៗ។

« អួយមិនកើតទេបងស្រី បៀវអរគុណទឹកចិត្តបងហើយតែលុយធីបប៉ុន្នេះអាចឲ្យបងស្រីទិញកាហ្វេបានពីរកែវទៀតឯណោះ បៀវទទួលយកមិនបានទេ! » បៀវប្រញាប់រាដៃនៅពេលដែលគេឲ្យធីបខ្លួនដល់ទៅ$8បើគិតទៅគឺបានកាហ្វេពីរកែវទៀតឯណោះ បៀវដឹងថាការរកលុយមិនមែនស្រួល ដូច្នេះហើយបៀវមិនអាចចេះតែយកលុយគេទទេៗនោះទេ។

« មិនអីទេ! ឈ្មោះបៀវឬយើងនេះ? ខ្ជូតណាស់! » នារីម្នាក់នោះញញឹមថ្ពាល់ខួចហើយក៏អង្អែលថ្ពាល់បៀវតិចៗរួចបម្រុងដើរចេញតែបៀវស្រែកឃាត់។

« បងស្រីឈប់សិន បៀវយកមិនបា- »

« បើមិនយកទេបងស្រីឈប់មកហាងបៀវហើយណា៎ » គ្រាន់តែឮបែបនេះភ្លាមបៀវក៏បិទមាត់ជិតឈឹងលែងហ៊ាននិយាយទៀត។

« អឺ...ហេហេ បៀវអរគុណបងស្រីហើយ កុំភ្លេចមកហាងរបស់ពួកយើងម្តងទៀតណា៎ អរគុណ! » បៀវសើចស្ញេញបែបមិនសូវសមព្រោះរាងក្រែងចិត្តតែក៏មិនភ្លេចឪនលំទោនគោរពនិងអរគុណចំពោះភ្ញៀវនោះឡើយ។

ក្រោយពីគិតលុយហើយបៀវក៏ដើរទៅរៀបចំកែវនិងជូតសម្អាតតុកៅអីបន្តហើយក៏នឹងរៀបចំហាងជូតឥដ្ឋការ៉ូព្រោះពេលនេះក៏រាងស្ងាត់ភ្ញៀវហើយដែរហើយក៏ដល់ពេលដែលបៀវបញ្ចប់ម៉ោងធ្វើការដូចគ្នាទើបបៀវប្រញាប់សម្អាតឲ្យហើយខ្លាចហួសម៉ោងមិនទាន់ចប់ការងារ។

My slave - ទាសករស្នេហ៍Where stories live. Discover now