110 19 6
                                    

ច្បាស់ណាស់ថាប្រាកដជាបាន!

« ទេ! ហ៊ឺៗៗ » បៀវយំគេចខ្លួនទៅឆ្វេងទៅស្តាំពេលបៃបលប្រើមាត់និងច្រមុះថែថើបទៅមកតាំងពីប្រឡោះកមកដល់ស្មា។

បៃបលសើចហ៊ឹសៗនៅដើមកពេលឃើញបៀវរើគេចបែបនេះ។ មើលទៅក៏សប្បាយម្យ៉ាងដែរ វាប្រៀបដូចជាឆ្មាកណ្តុរយ៉ាងអញ្ចឹង ប៉ុន្តែវាខុសគ្នាត្រង់ថា នៅក្នុងរឿងគឺកណ្តុរជាអ្នកឈ្នះ តែនេះគឺជាជីវិតពិត ហើយបៃបលក៏មិនព្រមឲ្យកណ្តុរក្រោមទ្រូងមួយក្បាលនេះឈ្នះបានឡើយ!

« យ៉ាងម៉េច? ឯងព្យាយាមហាមមិនឲ្យយើងស៊ីឯងហេ៎ស? ដេកចាំទៅ! » បៃបលងើបមុខចេញពីដើមករបស់បៀវរួចនិយាយហើយកកញ្ឆក់ទាញអាវឃ្លុំរបស់បៀវចេញខ្លាំងៗ។

« ខ្ញុំមិនដែលធ្វើស្អីបងទេ ម៉េចក៏បងប្រុសធ្វើបែបនេះដាក់ខ្ញុំ? ហ៊ឺៗៗ » បៀវអណ្តឺតអណ្តកទាំងសួរទៅកាន់អ្នកដែលកំពុងថែថើបកាយសខ្ចីរបស់ខ្លួននោះ។

« ត្រូវ! ឯងមិនដែលធ្វើស្អីយើងនោះទេ យើងគ្រាន់តែ...ស្អប់! យ៉ាងម៉េច? ឯងមានបញ្ហាមែនទេដែលយើងស្អប់ឯង? » បៃបលងើបមកជះនូវចម្លើយប៉ុន្មានម៉ាត់ដែលធ្វើឲ្យបៀវស្ដាប់ហើយរឹតតែឈឺទ្វេរដង។ អាសូរតែខ្លួនទៅធ្វើអ្វីគេទៅមិនថាទេ តែបៀវមិនធ្លាប់សោះឡើយ តាំងពីក្មេងរហូតមកដល់ប៉ុន្នេះបៀវមិនដែលទៅធ្វើអ្វីឲ្យប៉ះពាល់ដល់បុរសម្នាក់នេះឡើយ មិនហ៊ានសូម្បីតែមើលមុខរបស់គេចំៗ តែគេបែរជាមកស្អប់បៀវទាំងដែលបៀវគ្មានកំហុសបែបនៀគ៎តើវាសមទេ?

« ខ្ញុំស្អប់បង! » បៀវប្រម៉ូលកម្លាំងទាំងប៉ុន្មានមកស្រែកដាក់បៃបលចំកណ្តាលមុខ។

ផាច់!

« បិទមាត់! ឯងគ្មានសិទ្ធិមកនិយាយបែបនេះដាក់យើង! » បៃបលទះបៀវមួយកំផ្លៀងធ្វើឲ្យមុខតូចងាកទៅម្ខាងហើយដៃធំក៏ចាប់ថ្ពាល់នោះបែរមកវិញទាំងច្របាច់ខ្លាំងៗ។

« ហ៊ឺៗៗ!! » បៀវចាប់ផ្តើមសេសឺលែងដឹងអីដូចកាលពីលើកមុនដែរ។ កាយតូចបានត្រឹមតែគេចតិចៗឯកែវភ្នែកក៏ចេះតែស្រក់នូវទឹកនេត្រាថ្លាយ៉ង់ មើលពីជ្រុងណាក៏គួរឲ្យសង្វេគ។

បៃបលមិនបានចាញ់ទឹកភ្នែកបៀវឡើយ កាន់តែឃើញបៀវយំគេក៏មានកូនចិត្តមួយស្រែកប្រាប់មកថាត្រូវតែធ្វើឲ្យក្មេងម្នាក់នេះយំថែមទៀត! ព្រោះថាពេលដែលគេឃើញក្មេងម្នាក់នេះយំគឺគេមាននូវការពេញចិត្តជាអនេក។

My slave - ទាសករស្នេហ៍Where stories live. Discover now