១២

85 11 0
                                    

បៃបលញញឹមសមចិត្តហើយក៏ទាញបៀវឲ្យងើបឈរមកវិញទាំងញញឹមចុងមាត់។

« យ៉ាងម៉េចហើយ? ម៉េចក៏ស្ងាត់? ចង់ឲ្យយើងបង្ហាញវីដេអូនេះទៅគ្រប់គ្នាទេ? » បៃបលឌឺដងទាំងអង្អែលថ្ពាល់ដែលពោរពេញទៅដោយទឹកភ្នែករបស់បៀវតិចៗរួចច្របាច់ខ្លាំងៗធ្វើឲ្យបៀវយំហើយគ្រវីក្បាលបដិសេដ។

« ទេៗ! កុំអីលោកបៃបល លោកមេត្តាខ្ញុំផងទៅ ខ្ញុំសំពះ! » បៀវលើកដៃមកសំពះគេទាំងញ័រ ទឹកភ្នែកមិនទាន់ឈប់ហូរ កាយក៏មិនទាន់ឈប់ញ័រ សភាពមើលទៅដូចកូនសត្វជាប់អន្ទាក់មិនខុស។

« មេត្តា? ហ៊ឹមមម យើងចង់គិតមើលសិន! បើយើងមេត្តាដល់ឯង តើយើងបានស្អីមកវិញទៅណ៎...? » បៃបលធ្វើជាឆ្ងល់ហើយឈរគិតមួយសន្ទុះទាំងដែលធាតុពិតគេកំពុងតែសើចសប្បាយជាខ្លាំងពេលដែលបានធ្វើបាបបៀវ។

« លោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចក៏ខ្ញុំព្រម តែសូមមេត្តា សូមមេត្តាលោកលុបវីដេអូនោះចោលទៅខ្ញុំសូមអង្វរលោក » បៀវអង្វរ។

« ស្រាតខោឯងចេញទៅ! » បៃបលបញ្ជា។

« បាទ? » បៀវគាំងនៅមួយកន្លែងពេលឮបែបនោះ។

« ស្រាតខោឯងចេញឬចង់ឲ្យយើងបង្ហាញវីដេអូនេះទៅគ្រប់គ្នា? » បៃបលគម្រាមទាំងលើកទូរស័ព្ទឡើង។

« ទ-ទេៗ កុំ! » បៀវប្រញាប់រាដៃឃាត់បៃបលមិនឲ្យធ្វើអ្វីផ្តេសផ្តាស។

« ??? » បៃបលមិននិយាយអ្វីតែក៏ឈរស្ងៀមសម្លឹងមុខបៀវជាប់ជាការដាក់សម្ពាធ។

បៀវបានត្រឹមយំស្ងាត់ៗមិនហ៊ានបញ្ចេញសម្លេង ឯដៃតូចក៏លើកទៅចាប់ចង្កេះខោទាញសម្រាតតិចៗទាំងដៃញ័រទទ្រើត។ មិនមែនចេះតែស្តាប់ពាក្យសម្តីប្រុសម្នាក់នេះនោះឡើយ តែបៀវស៊ូកាត់កេរ្តិ៍ខ្មាសខ្លួនធ្វើបែបនេះព្រោះតែការគម្រាមរបស់គេ បៀវដឹងច្បាស់ណាស់ថាខ្លួនមិនអាចឈ្នះ គ្មានថ្ងៃឡើយ បើជ្រុលជាបែបនេះទៅហើយគឺមានតែខាំមាត់ទទួលយកគ្រប់យ៉ាង គ្រប់ការមើលងាយជិះជាន់និងញ៊ាំញីរបស់គេ។

១០ នាទីកន្លងផុត

« អ្ហឹស! » បៀវព្យាយាមខ្ទប់មាត់ខ្លួនដើម្បីកុំឲ្យបញ្ចេញសម្លេងយំទាំងអម្បាលមាណដែលត្រូវបានបុរសក្រោយខ្នងកំពុងរុករាន ឯអ្នកកម្លោះបៃបលវិញកំពុងដោលចង្កេះញាប់ៗធ្វើចលនាចេញចូលខ្លួនបៀវដែលកំពុងឈរផ្អឹបនិងជញ្ជាំង។

You've reached the end of published parts.

⏰ Last updated: Oct 13 ⏰

Add this story to your Library to get notified about new parts!

My slave - ទាសករស្នេហ៍Where stories live. Discover now