« បើមិនដឹងទេ ឯងចាំបើកត្រចៀកឯងស្តាប់ឲ្យច្បាស់ៗណាថា យើងស្អប់ឯង! ហើយក៏ស្អប់ខ្លាំងណាស់ដែរ! យើងស្អប់ៗៗៗព្រោះថាឯងមិនមែនជាឈាមជ័រ ហ្វើណាន់ដេស ឡើយ! ឯងត្រឹមជាក្មេងខ្ចាត់ព្រាត់មកពីណាក៏មិនដឹងតែប៉ុណ្ណោះ! » បៃបលសម្លឹងទៅចំកែវភ្នែកតូចរបស់បៀវមួយគូរនោះហើយក៏ជះនូវពាក្យប៉ុន្មានម៉ាត់ធ្វើឲ្យបៀវស្តាប់ហើយខួរក្បាលប្រែជាទទេស្អាត។
មិនមែនជាឈាមជ័រ ហ្វើណាន់ដេស? ជាក្មេងខ្ចាត់ព្រាត់មកពីណាក៏មិនដឹង? នេះវាស្អីហ្នឹង??
« ប-បងប្រុសចង់បានន័យថាម៉េច? » បៀវសម្លឹងចំកែវភ្នែកបៃបលហើយក៏សួរទៅវិញទាំងមាត់ញ័រតតាត់។
« ចង់មានន័យថាម៉េច? ឯងល្ងង់ឬ? គឺយើងចង់បានន័យថាឯងនៀគ៎វាគ្រាន់តែជាក្មេងដែលរើសបានពីធុងសម្រាមប៉ុណ្ណោះ! » បៃបលស្រែកដាក់បៀវទាំងសង្កត់យ៉ាងខ្លាំងត្រង់ប្រយោគ 'ក្មេងដែលរើសបានពីធុងសម្រាម' ធ្វើឲ្យបៀវមានអារម្មណ៍ថាឈឺឈីបៗត្រង់បេះដូង ហើយក្នុងខួរក៏ទទេស្អាត។
« មិ-មិនពិតទេ! » បៀវគ្រវីក្បាលបែបបដិសេធជាមួយអ្វីដែលបៃបលបានប្រាប់មុននេះ។
វាមិនមែនជាការពិតទេមែនទេ? ម៉េចក៏សុខៗត្រូវមកដឹងថាខ្លួនគ្រាន់តែជាកូនដែលគេរើសបានទៅ? ចុះឪពុកម្តាយពិតប្រាកដរបស់ខ្លួននោះ? ពួកគាត់នៅឯណា? ហើយម្តេចក៏ដាច់ចិត្តបោះបង់កូនរបស់ខ្លួនចោលបែបនេះ? ឬក៏គាត់មានហេតុផលរបស់គាត់? សំណួរជាច្រើនកំពុងតែលោតនៅក្នុងខួររបស់បៀវតែវាគ្មានចម្លើយនោះទេ។
« ពិត! យ៉ាងម៉េច? មិនចង់ជឿឬ? មិននឹកស្មានថាជីវិតដែលធ្លាប់តែរស់នៅដូចជារាជបុត្ររបស់ខ្លួននេះវាគ្រាន់តែជាភាពក្លែងក្លាយឬ? មិនចង់ទទួលស្គាល់ថាការពិតខ្លួនជាសម្រាមដែលគេរើសមកឬ? » បៃបលអង្គុយចុះជិតបៀវហើយក៏ចាប់មុខតូចមកជិតខ្លួនទាំងព្រួសពាក្យសម្តីចាក់ដោតទាំងប៉ុន្មានដាក់មុខបៀវដោយច្របាច់ថ្ពាល់មួយគូរនោះខ្លាំងៗ។
« ខ្ញុំមិនដែលគិតបែបនោះឡើយ! ខ្ញុំមិនដែលត្រេកត្រអាលជាមួយនឹងទ្រព្យសម្បតិ្តទាំងនេះទេ ខ្ញុំរស់នៅសព្វថ្ងៃនេះខ្ញុំសុំត្រឹមតែមានបាយញាំគ្រប់គ្រាន់ មានកន្លែងកក់ក្តៅមួយសម្រាប់គេង ហើយក៏មានគ្រួសារមួយដែលកក់ក្តៅអាចឲ្យខ្ញុំរត់រកពេលមានបញ្ហាតែប៉ុណ្ណោះ! ខ្ញុំមិនដែលគិតដូចដែលបងប្រុសនិយាយឡើយ! » បៀវស្រែកតបតមកវិញទាំងព្យាយាមបេះដៃនោះចេញពីថ្ពាល់ព្រោះតែទ្រាំមិនបានជាមួយនឹងពាក្យសម្តីរបស់បងប្រុសដែលនៅចំពោះមុខម្នាក់នេះឡើយ។ បើសិនជាស្អប់ក៏ស្អប់ចុះ ចាំបាច់អីមើលងាយគ្នាដល់ថ្នាក់នេះ? មនុស្សណា៎ មានបេះដូង ចេះឈឺ ចេះយំ ចេះពិបាកចិត្តដូចតែគ្នាទេ លេងមកធ្វើបាបបំបាក់ទឹកចិត្តគ្នាបែបនេះមិនមានចិត្តអាណិតគ្នាខ្លះទេឬ?
YOU ARE READING
My slave - ទាសករស្នេហ៍
Fanficខ្ញុំមិនដែលទៅធ្វើអ្វីឲ្យគេមួម៉ៅក្តៅក្រហាយឡើយ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្វីគេដែរ តែហេតុអ្វីគេស្អប់ខ្ញុំយ៉ាងនេះ? ហើយហេតុអ្វីខ្ញុំត្រូវក្លាយជាទាសកររបស់គេ? __________ « ខ្ញុំមិនមែនថោកដូចបងទេ! ខ្ញុំមិនដែលជាន់ពន្លិចអ្នកដែលគ្មានផ្លូវតតាំងឡើយ! ហ៊ឺៗ » « ថោក...