111 16 0
                                    

« ចៅបៀវហា៎រៀបចំខ្លួនហើយឬនៅចៅ? » សម្លេងជីដូនវ័យចំណាស់ស្រែកសួរទៅកាន់ចៅប្រុសវ័យ18ឆ្នាំរបស់ខ្លួនដែលកំពុងតែនៅក្នុងបន្ទប់។

« បាទលោកយាយ! មុននេះចៅទៅយកបំពង់ហឺតមកឲ្យយាយហ្នឹងណា៎! » ម្ចាស់ឈ្មោះឆ្លើយតបមកវិញទាំងរត់ចុះជណ្តើរយ៉ាងញាប់ជើងស្ទើរតែដួលទៅហើយ។

« នែ៎ៗៗ កុំរត់លឿនពេកប្រយ័ត្នដួល មើលចុះៗ ដូចជាសប្បាយអរជាងយាយទៅទៀតនៀគ! » អ្នកជាយាយប្រញាប់ឈោងដៃទៅទប់ចៅប្រុសដែលស្ទើរតែអស់ជំហរដួលទៅលើឥដ្ឋនោះ។

« ត្រូវហើយលោកយាយ ខ្ញុំនឹកបងតាណាស់ ពេលដែលថាបងតាត្រឡប់មកប្រទេសយើងវិញខ្ញុំច្បាស់ជាសប្បាយចិត្តហើយ! » បៀវឆ្លើយទាំងសម្លេងស្រទន់បែបអៀនប្រៀនលាយរំភើបព្រោះខ្លួននឹងបានជួបបងប្រុសសំណព្វចិត្តរបស់ខ្លួនវិញនាពេលឆាប់ៗនេះ។

« អឺៗ នឹកតែបងតាទៅ កុំនឹកបងបៃបល! » លោកយាយញ៉ោះលេងតែក៏ធ្វើឲ្យបៀវប្រែជាសើចលែងសម។

« បានហើយៗ នៅនិយាយគ្នាយូរទៀតទេយាយហើយនិងចៅពីរនាក់នេះ? » លោកតាដើរមកពីខាងក្រៅទាំងសួរតិចៗទៅកាន់យាយនិងចៅដែលកំពុងសន្ទនាគ្នាមិនដឹងថាពេលណាបានចេញទៅព្រលានយន្តហោះទេ។

« ទៅហើយៗ! » យាយនិងចៅនិយាយដំណាលគ្នាហើយក៏រត់ចេញទៅក្រៅដោយកាន់ដៃគ្នាដើរទៅកន្លែងដាក់ឡាន។

« បងៗមកលើកនេះនឹងមិនទៅវិញទេព្រោះថារៀនចប់អស់ហើយ តែប៉ុន្នេះផ្ទះលែងស្ងាត់ហើយ សប្បាយចិត្តទេចៅបៀវ? » លោកយាយសួរទៅចៅប្រុសដែលអង្គុយញញឹមញញែមព្រោះតែការជិតបានជួបបងប្រុសនោះ។

« បាទលោកយាយ! តែប៉ុន្នេះខ្ញុំនឹងលេងជាមួយបងតាមិនឲ្យគាត់ទៅណាទេ! » បៀវប្រាប់ទាំងសប្បាយចិត្ត។

« លេងស្អីទៀតយើងហ្នឹង18ឆ្នាំហើយ! » លោកយាយសួរទាំងហួសចិត្តបែបអស់សំណើច។ ចៅនេះក្មេងមិនចេះធំសោះឡើយ 18ឆ្នាំហើយនៅគិតចង់លេងដូចក្មេង2-3ឆ្នាំទៀតឬ?

« គឺ...លេងបែបមនុស្សធំណាលោកយាយ! » បៀវប្រាប់ទាំងសើចស្ញេញតិចៗ។ មិនមែនថាចង់លេងបែបមនុស្សធំអីទេ គ្រាន់តែចិត្តរបស់ខ្លួននេះនឹកបងប្រុសពេកក៏ចេះតែនិយាយចេញមកបែបហ្នឹងទៅ ណាមួយក៏បែកបងមករាប់ឆ្នាំហើយពេលបានជួបវិញបែបនេះក៏សប្បាយអរដល់ថ្នាក់និយាយខុស។

My slave - ទាសករស្នេហ៍Where stories live. Discover now