ភាគទី8

389 38 20
                                    


ពេលព្រឹក

Yujin ក្រោកឡើងនៅពេលដែលពន្លឺព្រះអាទិត្យចាំងពីកញ្ចក់ប៉ះមុខរបស់គេ។គេញីភ្នែកទាំងខ្ជិលច្រអូសហើយងាកទៅមើលWonyoung ដែលកំពុងគេងក្បែរខ្លួនមួយភ្លែតប៉ុន្តែគេមិនដាស់នាងនោះទេ ព្រោះគេទុកពេលអោយនាងបានសម្រាកបន្តិចទៀតព្រោះយប់មិញនាងប្រហែលជាអស់កម្លាំងខ្លាំងហើយ បន្ទាប់មកគេក្រោកឡើងដើម្បីទៅបន្ទប់ទឹកសម្អាតខ្លួនប្រាណ។

ក្រោយពេលដែលរៀបចំខ្លួនក្នុងការទៅសាលារួចរាល់ហើយ យូជីនចម្លែកចិត្តបន្តិចព្រោះថាWonyoung នាងមិនទាន់ភ្ញាក់ពីគេងនៅឡើយទេ ដែលខុសប្លែកពីរាល់ដងដែលទោះបីជាអ្នកទាំងពីរធ្វើអ្វីជាមួយគ្នាដល់យប់ជ្រៅក៏ដោយក៏Wonyoung មិនដែលងើបយឺតដល់ថ្នាក់នេះដែរ។គិតមកដល់ត្រឹមនេះយូជីន ដើរទៅជិតគ្រែក្នុងគោលបំណងដើម្បីដាស់នាង

«ហេ៎! Wonyoung ភ្ញាក់ឡើង តើនាងមិនទៅសាលាទេឫ?» Yujin សួរប៉ុន្តែគ្មានសម្លេងឆ្លើយតបនោះទេ មានតែសម្លេងរអ៊ូរស្តាប់មិនច្បាស់ចេញពីមនុស្សកំពុងគេង។

Yujin អង្គុយលើគ្រែហើយបន្ទាបខ្លួនដើម្បីស្តាប់សម្លេងរបស់នាង
«ហុឺរ.........» Wonyoung
«Yah!!!! Jang Wonyoung ក្រោកឡើង កុំខ្ជិល!! តើនាងមិនឮខ្ញុំនិយាយទេ?» Yujin មួរម៉ៅនិងនាងបន្តិចទើបដំឡើងសម្លេងដាក់នាង ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែគ្មានការឆ្លើយតបពីនាងទើបYujin ទ្រាំមិនបានគេយកដៃទៅប៉ះមុខរបស់នាងដើម្បីទាញថ្ពាល់នាងអោយក្រោក តែត្រូវជំនួសមកវិញដោយភាពភ្ញាក់ផ្អើលដោយសារកម្តៅនៅលើមុខរបស់នាង Yujin

«ហេតុអីបានជាមុខរបស់នាងក្តៅខ្លាំងម៉្លេស?» គេនិយាយឡើងជាមួយនិងក្តីបារម្ភ បន្ទាប់មកដើម្បីអោយកាន់តែប្រាកដចិត្តគេទាញភួយដែលនាងកំពុងដណ្តប់ចេញ រួចស្ទាបខ្លួនប្រាណរបស់នាងដែលកាន់តែធ្វើអោយគេកាន់តែបើកភ្នែកធំៗទៀត

«ខ្លួនក៏ក្តៅដែរ...Jang Wonyoung ឭខ្ញុំនិយាយទេ?» Yujin សួរប៉ុន្តែនាងនៅតែបិទភ្នែក ហើយមាត់តូចចេះតែបញ្ចេញសម្លេងស្តាប់មិនបាន Yujinមិនចាំយូរគេទាញទូរស័ព្ទដែលនៅលើតុជិតគ្រែចុចហៅអ្នកក្រោមបង្គាប់អោយរៀបចំគ្រូពេទ្យមកពិនិត្យនាង

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now