ភាគទី12

283 35 11
                                    


ព្រឹកបន្ទាប់

«ម្ចាស់តូច ក្រោកឡើង!!»Wonyoung  ដាស់Yujin ដែលកំពុងគេងលក់នៅលើគ្រែឃ្លុំភួយជាប់ព្រោះតែឥឡូវនេះគឺម៉ោងប្រាំមួយព្រឹកទៅហើយWonyoung ពិតជាចង់ទៅជួបបងស្រីរបស់នាងឆាប់ៗ នាងពិតជាមិនអាចរង់ចាំបាននោះទេ។ ចំណែកឯអ្នកដែលកំពុងគេងនៅលើគ្រែវិញ នៅពេលដែលមាននរណាម្នាក់ដាស់គេនោះធ្វើអោយគេបញ្ចេញសម្លេងងងុយទៅកាន់នាង

«ហុឺម....មានអីឫWonyoung? ខ្ញុំកំពុងតែគេងលក់ស្រួលផង!!»

«ព្រឹកហើយម្ចាស់តូចYujin ប្រយ័ត្នខកខានជើងយន្តហោះណា!!ថ្ងៃនេះម្ចាស់តូចប្រាប់ថានឹងនាំខ្ញុំទៅមើលបងស្រីនោះ» Wonyoung រំលឹកទៅYujin

ក្រោយពេលដែលបានឮអ្វីដែលWonyoung និយាយYujin បើកភ្នែកមើលទៅនាងរួចញញឹមបន្ទាប់មកគេនិយាយឡើង
«ខ្ញុំចាំអ្វីដែលខ្ញុំបាននិយាយច្បាស់ណាស់! តែពួកយើងមិនមែនទៅពេលព្រឹកនេះនោះទេ! ថ្ងៃបន្តិចទើបពួកយើងចេញទៅ ដូច្ចេះនៅសល់ពេលច្រើនណាស់ តោះគេងឱបគ្នាបន្តBaby girl....» និយាយចប់Yujin ទាញWonyoung អោយគេងនៅលើពូកវិញ ហើយឱបនាងជាប់រួចស្រូបក្លិនក្រអូបត្រង់ករបស់នាងខណៈពេលដែលបិទភ្នែកសម្ងំគេងម្តងទៀត។

ចំណែកឯWonyoung គ្រាន់តែព្រមអោយYujin យកខ្លួនប្រាណរបស់នាងធ្វើជាខ្នើយឱបក្រសោបជាប់ដូចជាកូនក្មេង និងមើលទៅមុខដែលគេងលក់របស់Yujin បន្តិចហើយបិទភ្នែកសម្ងំគេងម្តងទៀត។


***************
សហរដ្ឋអាមេរិច (USA)

Wonyoung និងYujin បានមកដល់USA ហើយ។Yujin បាននាំWonyoung ទៅសណ្ថារគារដើម្បីសម្រាកជាមុនដោយសារតែពួកគេហត់ក្នុងការធ្វើដំណើរយូរពេក ហើយYujin សន្យាថានិងនាំWonyoung ទៅជួបបងស្រីនៅព្រឹកស្អែក ចំណែកឯWonyoung ទោះបីជានាងចង់ទៅជួបបងស្រីភ្លាមៗក៏ដោយក៏នាងនៅតែងក់ក្បាលយល់ព្រមជាមួយអ្វីនិងYujin និយាយដដែល។

នៅព្រឹកស្អែកដូចពាក្យសន្យា Yujin បាននាំWonyoung ទៅកាន់មន្ទីរពេទ្យដែលបងស្រីរបស់នាងកំពុងតែសម្រាកព្យាបាល។ នៅពេលដែលចូលទៅក្នុងបន្ទប់Wonyoung ឃើញរូបរាងរបស់Jinyoung ដែលកំពុងគេងដូចជាព្រះនាងនិទ្រា ហើយនៅក្បែរខ្លួននាងមានឧបករណ៍សង្រ្គោះជាច្រើន Yujin មិនបានចូលមកជាមួយនាងនោះទេ ព្រោះគេគិតថាបងប្អូនស្រីត្រូវការពេលវេលាផ្ទាល់ខ្លួន។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now