ភាគទី21

232 31 5
                                    


នៅពេលយប់ ខាងក្នុងមន្ទីរពេទ្យទាំងមូលស្ងប់ស្ងាត់ សូម្បីតែបន្ទប់សម្រាប់ដាក់ទារកមានក៏មានសភាពស្ងប់ស្ងាត់ផងដែរ គិលានុបដ្ឋាយិកាកំពុងដើរមើលស្ថានភាពរបស់ទារកសុខៗ ស្រាប់តែភ្លើងត្រូវបានរលត់។  ជាង1នាទីក្រោយមកភ្លើង ក៏ ភ្លឺឡើងត្រឡប់មកវិញ  គិលានុបដ្ឋាយិកាបញ្ចេញទឹកមុខឆ្ងល់ និងរឿងដែលភ្លើងរលត់អប្បាញ់មិញនេះ   ព្រោះតែភ្លើងនៅក្នុងមន្ទីរពេទ្យគឺកម្ររលត់ខ្លាំងណាស់។

ដោយមិនចង់ចំណាយពេលគិតច្រើន  នាងបម្រុងនឹងបែរខ្លួនត្រឡប់ទៅកន្លែងដើមវិញ  ភ្លាមនោះនាងត្រូវបានអ្នកណាម្នាក់ខ្ទប់ច្រមុះនិងកន្សែងសន្លប់លែងដឹងខ្លួន.....។

ជនអាវខ្មៅ  ទុករាងកាយសន្លប់របស់គិលានុបដ្ឋាយិកាចោលនៅលើឥដ្ឋ ហើយដើរសំដៅទៅរកអង្រឹងរបស់ទារកនិងស្វែងរកឈ្មោះទារកដែលគេចង់បាន។ នៅពេលឃើញឈ្មោះទារកនោះហើយ គេក៏សម្រេចចិត្តជ្រើសយកទារកមួយក្នុងចំណោមនោះ ហើយដើរចាកចេញពីទីនោះបាត់ទៅ។

************
ព្រឹកបន្ទាប់

Yujin ដើរចូលទៅរកកូនៗរបស់គេ  ដែលនៅខាងក្នងបន្ទប់  ប៉ុន្តែស្រាប់តែត្រូវស្រឡាំងកាំងនៅពេលដែលឃើញរាងកាយរបស់គិលានុបដ្ឋាយិកាសន្លប់នោះ   គេប្រញាប់ចូលទៅអង្រួនខ្លួនរបស់នាងអោយក្រោកឡើង

«អ្នកនាង......ក្រោកឡើង» Yujin

គិលានុបដ្ឋាយិកា  បើកភ្នែកឡើងយឺតៗ និងស្ទាបក្បាលរបស់នាងដែលនៅវិលមុខតិចៗនៅឡើយទាំងអស់កម្លាំង
«មានរឿងអី....កើតឡើងហ្នឹង? ហេតុអីក្បាលរបស់ខ្ញុំឈឺអញ្ចឹង?»» គិលានុបដ្ឋាយិកាសួរ

Yujin ឃើញស្ថានការណ៍ដូចជាមិនស្រួល   គេមិនបានឆ្លើយតបទៅសំណួររបស់នាងនោះទេ តែគេប្រញាប់ក្រោកឡើងហើយដើរទៅមើលអង្រឹងកូនៗរបស់គេ   ដែលពេលនោះហើយធ្វើអោយYujin ត្រូវស្រែកឡើងដោយភាពភិតភ័យ

«Wonjin??.....កូនភ្លោះម្នាក់ទៀតរបស់ខ្ញុំនៅឯណា?»

***********

«OWH OWH....OWH.....» សម្លេងស្រែករបស់ទារកយំខ្លាំងៗ  បន្លឺឡើងពេញបន្ទប់. បង្កជាសម្លេងគួរអោយអាណិតជាខ្លាំង។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now