ភាគទី9

277 29 11
                                    

មួយសប្តាហ៍កន្លងទៅ

Yujin មានធុរៈដើម្បីទៅចូលរួមពិធីដេញថ្លៃគ្រឿងពេជ្រនៅឯប្រទេសចិនជំនួសឪពុករបស់ខ្លួន។គេមិនចង់ទៅនោះទេ ព្រោះគេមិនចូលចិត្តទៅចូលរួមពិធីបែបនោះឡើយ ជាពិសេសគេមិនចង់ចាកចេញឆ្ងាយពីWonyoung ហើយនឹងព្យាយាមបដិសេធប៉ុន្តែមិនគ្មានបានផលនោះទេ ដោយសារតែឳពុករបស់គេគំរាមថាប្រសិនបើគេមិនទៅនោះគាត់នឹងដកហូតយកឡានទាំងអស់ពីគេមិនខាន។ប្រាកដណាស់Yujin ពិតជាយល់ព្រមភ្លាមៗ ព្រោះគេស្រលាញ់ឡានទាំងនោះណាស់។

Yujin ចង់នាំWonyoung ទៅជាមួយប៉ុន្តែគេមិនចង់បង្ខំនាងតាមចិត្តនោះទេ ជាពិសេសWonyoung ជិតប្រលងទៀតផង។

មុនពេលដែលចាកចេញYujin មិនភ្លេចប្រាប់អោយអង្គរក្សតាមមើលនាងឡើយ មិនមែនគេបារម្ភខ្លាចថាWonyoung លួចទៅជួបនរណានោះទេព្រោះគេជឿជាក់លើនាង។ហេតុផលនោះគឺគេខ្លាចមនុស្សប្រុសដ៏ទៃទៅវិញទេ
ដែលមករញ៉េរញ៉ៃនិងនាង និងអោយប្រាកដចិត្តថានាងនឹងមានសុវត្ថិភាពគ្រប់ពេលវេលា។

ការចូលរួមពិធីដេញថ្លៃនោះYujin គិតថាគួរអោយធុញទៅហើយ តែអ្វីដែលធ្វើអោយគេកាន់តែធុញនិងស្មុគស្មាញនោះគឺHanna នាងក៏ទៅចូលរួមជាមួយនិងគេដែរ និងថែមទាំងព្យាយាមចូលមកក្បែរគេគ្រប់ពេលទៀតផងដែលធ្វើអោយគេធុញថប់ជាខ្លាំង។

កំពុងអង្គុយមើលខ្សែក និងគ្រឿងពេជ្រដែលគេដាក់ដេញថ្លៃសុខៗ Yujin ចាប់អារម្មណ៍និងខ្សែដៃមួយដែលគេកំពុងតែធ្វើការបង្ហាញទៅកាន់អ្នកដែលចូលរួម។ ខ្សែដៃនោះមានរាងតូចល្មមនិងស្រស់ស្អាតជាខ្លាំងធ្វើអោយYujin ស្រមៃទៅដល់ដៃតូចៗរបស់នរណាម្នាក់ គេកំពុងគិតថាខ្សែដៃនេះនឹងសមនិងនាងឥតខ្ចោះ ប្រសិនបើនាងជាម្ចាស់នោះ

"នាងច្បាស់ជាសមនឹងខ្សែដៃនោះមិនខាន...."

Yujin គិតសុខៗស្នាមញញឹមភ្លឺរបស់គេលេចឡើងខណៈពេលគិតដល់មនុស្សស្រីម្នាក់នោះ ។

Hanna ឃើញគេញញឹមបែបនោះខណៈពេលដែលភ្នែកមិនដែលឃ្លាតចេញពីរបស់ដែលនៅលើឆាកនោះទេ នាងគិតថាYujin ចាប់អារម្មណ៍នឹងខ្សែដៃនោះទើបប្រញាប់សួរ
«បងចាប់អារម្មណ៍នឹងខ្សែដៃនេះមែនទេ? អូនក៏គិតថាវាស្អាតដែរ...»

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now