ភាគទី2

352 29 14
                                    



Wonyoung អង្គុយនៅលើកៅអីមួយកន្លែងក្នុងបារដែលជាបន្ទប់សម្រាប់បុគ្គលិក។ ទឹកមុខរបស់នាងក្រៀមក្រំជាខ្លាំង ព្រោះនាងដឹងថាបន្តិចទៀតនេះខ្លួនរបស់នាងនឹងលែងមានភាពស្អាតស្អំទៀតហើយ។

ពិតណាស់ការងារដែលនារីនោះបាននិយាយគឺមិនមែនជាការងារធម្មតានោះទេ ប៉ុន្តែគឺជាការងារដែលត្រូវយករាងកាយមកប្តូរជាថ្នូរនឹងសាច់ប្រាក់យ៉ាងច្រើន។
 
Wonyoung នៅពេលដែលឮបែបនោះដំបូង នាងភ្ញាក់ផ្អើលជាខ្លាំងនឹងមិនអាចទទួលយកបាននោះទេ ប៉ុន្តែស្រ្តីនោះបានផ្តល់នូវលេខទូរស័ព្ទអោយនាងប្រសិនបើវុនយ៉ុងព្រមធ្វើ។

Wonyoung ចំណាយពេលជាច្រើនថ្ងៃក្នុងការសម្រេចចិត្ត រហូតដល់អាការៈបងស្រីរបស់នាងធ្ងន់ធ្ងរជាខ្លាំងនិងត្រូវការ ការព្យាបាលជាប្រញាប់ទើបវុនយ៉ុងសម្រេចចិត្តជ្រើសរើសវិធីនេះដើម្បីសង្រ្គោះជីវិតបងស្រីដែលជាសាច់ញាតិតែមួយគត់ក្នុងជីវិតរបស់នាង ទោះបីជាត្រូវប្តូរនឹងរូបកាយរបស់នាងក៏ដោយ។

«នៅចាំដល់ពេលណាទៀត ប្រញាប់ទៅតែងខ្លួនទៅ ភ្ញៀវមកឥឡូវហើយ នៅយឺតនៅហ្នឹងហើយ» មេការស្រីនិយាយទាំងប្រញាប់ វុនយ៉ុងដកដង្ហើមធំហើយកាន់រ៉ូបនៅហ្នឹងដៃចូលទៅប្តូរសម្លៀកបំពាក់។

**************

ក្នុងចំណោមភ្ញៀវទាំងអស់ ក៏មានវត្តមានYujin ផងដែរ។គ្រប់ភ្ញៀវដែលមកទីនេះសុទ្ធសឹងតែពាក់របាំងមុខដើម្បីបិទបាំងពីអត្តសញ្ញាណរបស់ខ្លួន។
«Yujin....ឯងមកដែរឫ?» Suhan
«រឿងអីដែលYujin ខកខាននោះ ពេលដែលឮថាមានOmegaស្រីស្អាតសាច់ខ្ចី នៅក្រមុំយប់នេះបង្ហាញខ្លួន» Taesuk

ជ្រុងមាត់របស់Yujinកោងឡើង នាងសរសើរពួកគេដែលពូកែដឹងចិត្តរបស់ខ្លួនគ្រប់ពេល.....Yujin កាន់កែវស្រាមកលេប ជាមួយនឹងចិត្តនឹកស្រមៃទៅដល់រូបភាពOmega ដែលគេល្បីថាស្អាតនោះ.........

«ស្អាតប៉ុណ្ណា...ស្អាតដូចជាស្រីម្នាក់នោះទេ...» Yujin គិតទៅដល់មុខរបស់Wonyoung ព្រោះទោះបីជានាងស្អប់Wonyoung ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែYujin មិនអាចបដិសេធថាសម្រស់របស់នាងទាក់ទាញចិត្តខ្លួនអោយរង្គើរនោះទេ.....

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now