ភាគទី20

240 32 18
                                    



Jinyoung អង្គុយនៅលើគ្រែ សម្លឹងមើលទៅមនុស្សពីរនាក់ដែលនៅកំពុងអង្គុយឱនមុខចុះនៅក្បែរគ្រែចុះឡើងៗ ហាក់ដូចជាកំពុងវិភាគរឿងអ្វីមួយយ៉ាងអញ្ចឹង។ នាងបានដឹងអំពីរឿងដែលWonyoung និងYujin ចុះអេតាសុីវិលជាមួយនឹងគ្នាហើយ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតដែលនាងនៅមិនទាន់បានដឹងនៅឡើយ ដែលធ្វើអោយនាងត្រូវតែជីកកកាយវាមកអោយបាន។

«ឥឡូវប្រាប់ខ្ញុំមកថាអ្នកទាំងពីរ ទាក់ទងគ្នាតាំងពីពេលណា ព្រោះ...ខ្ញុំប្រាកដចិត្តថា...នៅមុនពេលដែលខ្ញុំសន្លប់ Wonyoung នៅមិនទាន់មានស្នេហានៅឡើយទេ » Jinyoung សួរទៅពួកគេ ជាពិសេសគឺYujin តែម្តង

«គឺ......គឺ.....»Yujin មិនដឹងថាត្រូវឆ្លើយបែបណាទេ ព្រោះតែគេ មិនដឹងថាគួរតែប្រាប់Jinyoung ការពិតឫមួយកុហក ដោយសារតែរឿងដែលគេនិងWonyoung ចាប់ផ្តើមដំបូងគឺមិនល្អនោះទេ។

ដោយឃើញថា ស្វាមីរបស់នាងពិបាកក្នុងការឆ្លើយ Wonyoung និយាយជំនួសគេតែម្តង     ព្រមទាំងដាក់បាតដៃរបស់នាងនិងYujin ផ្គុំគ្នា
«ខ្ញុំនិងYujin ពួកយើងរៀននៅសាកលវិទ្យាល័យជាមួយគ្នា...ណាបងស្រី....Yujin គេជាមនុស្សល្អ ចេះជួយអ្នកដ៏ទៃ ហើយគេបានជួយខ្ញុំគ្រប់យ៉ាង ទាំងថ្លៃចំណាយប្រចាំថ្ងៃ ជាពិសេស....Yujin និងគ្រួសារ គឺជាអ្នកចេញថ្លៃព្យាបាលអោយបងទាំងអស់ បើខ្ញុំមិនបានជួបYujin ទេនោះ....ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងលើពួកយើងនោះទេបងស្រី.....» Wonyoung ជ្រើសរើសការកុហក ព្រោះនាងមិនចង់អោយបងស្រីរបស់នាងដឹងថា...នាងបានលះបង់នូវអ្វីខ្លះ  ដើម្បីអោយនាងមានសុវត្ថិភាព និងជាពីជំងឺ  នាងមិនចង់អោយបងស្រីរបស់នាងពិបាកចិត្តនោះទេ  ហើយនិងស្អប់Yujin   នៅពេលដែលដឹងពីរបៀបដែលYujin ប្រព្រឹត្តចំពោះនាងកាលពីដំបូង....នាងចង់កប់រឿងទាំងអស់ចោលអោយអស់      ម្យ៉ាងទៀតរឿងខ្លះដែលនាងនិយាយគឺមិនមែនសុទ្ធតែជាការកុហកទាំងអស់នោះទេ  វាក៏មានរឿងពិតខ្លះផងដែរ។

Yujin មើលទៅមុខភរិយារបស់គេ ជាមួយនិងស្នាមញញឹមដឹងគុណ ដែលនាងជ្រើសរើសនិយាយពាក្យមិនពិតដើម្បីការពារគេ។

Jinyoung ឃើញទិដ្ឋភាពរបស់អ្នកទាំងពីរដែលកំពុងផ្អែមល្ហែមនឹងគ្នាបែបនោះ       នាងក៏សប្បាយចិត្តក្នុងឋានៈជាបងស្រីផងដែរដែលប្អូនស្រីរបស់នាង   រកបានមនុស្សដែលនាងស្រលាញ់។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now