មួយឆ្នាំក្រោយមករយៈពេលពិតជាដើរលឿនមែន។ មួយពព្រិចភ្នែក Yujin និង Wonyoung បានឈានមកដល់ថ្ងៃបញ្ចប់ការសិក្សារបស់ពួកគេទៅហើយ។
Yujin និង Wonyoung រួមជាមួយនិងក្រុមគ្រួសាររបស់គេបានថតរូបគ្រួសារជុំគ្នាដែលWonyoung កាន់Wonjin នៅក្នុងដៃ និង Yujin កាន់Leeseo ចំណែកឯJinyoung នាងកាន់ Wonyu។ សម្លេងកាមេរ៉ាបន្លឺឡើង ទៅតាមStyle ថតរូបរបស់ពួកគេម្នាក់ៗ ពោរពេញទៅដោយភាពសប្បាយរីករាយ។
**********
Yujin កាន់ដៃរបស់Wonyoung ជាប់ហើយនាំនាងទៅកន្លែងមួយដែលនៅទីនោះមិនមានមនុស្សនោះទេ។ Wonyoung សម្លឹងមើលទៅកន្លែងម្តុំនោះ។ វាគ្មានអ្វីប្លែកនោះទេ គ្រាន់តែជាកន្លែងមួយនៅក្នុងបរិវេនសាកលវិទ្យាល័យនេះតែប៉ុណ្ណោះ។
«បងនាំអូនមកកន្លែងនេះធ្វើអី Yujin.....? គ្មានអ្វីពិសេសផងហ្នឹង» Wonyoung សួរទាំងឆ្ងល់«កន្លែងនេះ.....គ្រាន់តែជាផ្លូវដើរធម្មតាប៉ុណ្ណោះមែន....តែវាពិសេសសម្រាប់បង....» Yujin និយាយជាមួយនិងស្នាមញញឹម។ Wonyoung កាន់តែឆ្ងល់ថែមទៀត
«ពិសេសអ្វីទៅ......Oh....អូននឹកឃើញហើយ....កន្លែងនេះជាកន្លែងដែលបងតែងតែនាំស្រីស្នេហ៍របស់បងមកផ្អែមល្ហែម កាលពីមុន ពិតទេ An Yujin!!!!» Wonyoung ទាញស្លឹកត្រចៀករបស់Yujin និងមើលទៅYujin ជាមួយនិងភ្នែកកាច។«អូយៗៗ...ម៉ែប្រពន្ធមិនមែនទេ.....អូនយល់ខុសហើយ....» Yujin ព្យាយាមនិយាយការពារខ្លួន ព្រមទាំងព្យាយាមគេចពីដៃរបស់ភរិយា។
«អញ្ចឹងឆាប់ប្រាប់អូនមកថាកន្លែងនេះមានអីពិសេស! បើបងនិយាយមិនត្រូវចិត្តអូននោះ.....បងត្រៀមខ្លួនទទួលទោសអោយហើយទៅ!!!» Wonyoung និយាយទាំងសម្លេងកាច។ Yujin លេបទឹកមាត់ទាំងភិតភ័យ។
«Wonyoung....អូនមិនចាំពេលដែលអូនទះកំផ្លៀងបងនៅទីនេះទេឬ? » Yujin
« អូ......អូនភ្លេច....» Wonyoung មើលជុំវិញទីកន្លែងនេះ ហើយចាំព្រឹត្តិការណ៍ដែលYujin បានធ្វើមកលើនាងនៅថ្ងៃនោះ ទើបធ្វើអោយនាងទះកំផ្លៀងគេជាការព្រមាន។
«ហើយបងនាំអូនមកទីនេះដើម្បីអី? ឬមួយក៏បង..... ចង់រំលឹកអានុស្សារីយ៍ដែលត្រូវអូនទះ? បើបែបនោះមែន....ចាំអូនបំពេញបំណងបងចុះ.....» Wonyoung លាតដៃរបស់នាងបម្រុងនិងទះYujin ទៅហើយ តែYujin យកដៃរបស់គេមកបិទបាំងថ្ពាល់ទាំងសងខាងជាមុន។
YOU ARE READING
Heartless មនុស្សគ្មានបេះដូង ( Annyeongz ) End
RomantizmWonyoung ស្អប់មនុស្សប្រភេទដូចជា Yujin បំផុត ព្រោះនាងតែងតែទុកOmega ដូចជារបស់លេងរបស់ខ្លួន រហូតដល់ថ្ងៃមួយនាងផ្តល់មួយកំផ្លៀងដល់Yujin ធ្វើអោយYujin គុំគួននាង និងមានរឿងរ៉ាវផ្សេងទៀតដែលធ្វើអោយ Wonyoung ត្រូវជាប់ជំពាក់ជាមួយនឹងYujin ដោយគ្មានជម្រើសក្នុងការបដិសេ...