ភាគទី19

230 32 23
                                    


នៅព្រឹកបន្ទាប់ នៅពេលដែលWonyoung បើកទ្វារឡើង នាងឃើញរូបរាងរបស់Yujinកំពុងតែ ឈរនៅចំពីមុខរបស់នាង ខណៈពេលធ្វើភ្នែកកូនឆ្កែគួរអោយអាណិតដាក់នាង។ Wonyoung ព្យាយាមបង្ហាញនូវទឹកមុខខឹងដាក់គេជាប់រហូត បើទោះបីនាងស្ទើរតែទប់សំណើចមិនបាននឹងរូបភាពនេះទៅហើយ។

Wonyoung ដើរហួសYujin ចុះទៅជាន់ខាងក្រោម ដោយមិនខ្វល់នឹងសម្លេងហៅរបស់ Yujin ដែលនៅពីក្រោយខ្នងនោះទេ
«Wonyoung.....»

«Baby....Girl.....ហុឺហុឺ....»

គ្មានសម្លេងឆ្លើយតបរបស់ភរិយានោះ Yujin កាន់តែពិបាកចិត្តខ្លាំងជាងមុនទៅទៀត គេគិតថាសំណព្វចិត្តរបស់គេប្រាកដជា នៅខឹងនឹងគេចំពោះរឿងដែលបានកើតឡើងកាលពីម្សិលមិញមិនខាន។

«គ្រប់យ៉ាងមកពីស្រីម្នាក់នោះ នៅសុខៗលេចមុខមកបំផ្លាញក្តីសុខរបស់យើង!!» Yujin រអ៊ូនៅក្នុងចិត្ត ព្រោះខឹងនឹងមនុស្សស្រីដែលគេមិនចាំឈ្មោះ មក រញ៉េរញ៉ៃនឹងពួកគេ.....

នៅតុអាហារ Yujin ព្យាយាមតាមបម្រើWonyoung ដោយខ្លួនឯង មិនអោយអ្នកបម្រើមកជួយគេនោះទេ។ Yujin យកស្លាបព្រា មកដួសអាហារហើយបញ្ចុកទៅWonyoung ដែលនៅតែមានទឹកមុខមួរម៉ៅជាប់ជានិច្ច។

«Baby ហា...ហាមាត់... បងបញ្ចុកណា...» សម្លេងរបស់Yujin មានភាពអង្វរ ប៉ុន្តែWonyoung នាងមិនខ្វល់ជាមួយគេ ហើយងាកមុខចេញខណៈពេល ដែលភ្នែកសម្លឹងមើលទៅអេក្រុងទូរស័ព្ទ

«Won.....»Yujin បន្តលួងលោមនាង តែនៅតែគ្មានសម្លេងឆ្លើយតបរបស់Wonyoung ដដែល។

Yujin ក្រឡេចភ្នែកទៅឃើញភរិយារបស់គេ កំពុងតែមើលវីដេអូរបស់នរណាម្នាក់នៅក្នុងTiktok រាំយ៉ាងsexy
«អូនកំពុងមើលអីហ្នឹង?» Yujin និយាយជាមួយនិងសម្លេងតិចៗ ប៉ុន្តែមានដាននៃភាពប្រចណ្ឌនៅក្នុងនោះ។ Wonyoung អាចដឹងថាYujin កំពុងតែ ប្រចណ្ឌនាងនោះ  ទើបនាងធ្វើពុតជានិយាយបន្ថែមអោយគេកាន់តែប្រចណ្ឌជាងមុនទៅទៀត
«Ryujin សមាជិករបស់ក្រុមItzy គេសង្ហាណាស់ត្រូវទេ ហើយថែមទាំងHot ខ្លាំងទៀតផង»

សម្តីរបស់នាងធ្វើអោយYujin កើតក្តីប្រចណ្ឌជាខ្លាំង គេទាញទូរស័ព្ទពីដៃរបស់Wonyoung ចេញ ហើយបិទវារួចដាក់ទៅលើតុព្រមទាំងនិយាយជាមួយនិងសម្លេងមិនពេញចិត្ត
«អត់!! បងសង្ហាជាង ហើយHot ជាងឆ្ងាយណាស់» មិនត្រឹមតែនិយាយទេ Yujin ថែមទាំងលើកអាវរបស់គេ បញ្ចេញនូវក្បាលពោះsexy របស់គេអោយWonyoung ឃើញទៀតផង ដែលធ្វើអោយWonyoung អស់សំណើចក្នុងចិត្តជាខ្លាំង តែនាងព្យាយាមធ្វើទឹកមុខធម្មតាហើយមើលទៅYujin ពីលើចុះក្រោម  ធ្វើដូចជានាងកំពុងតែវិនិច្ឆ័យពីរូបរាងរបស់គេយ៉ាងអញ្ចឹង.....

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now