ភាគទី16

275 38 11
                                    


Yujin សម្លឹងមើលទៅWonyoung កំពុងយំ ហើយគេមានអារម្មណ៍មិនល្អមួយរំពេច  ចំណែកឯបេះដូងរបស់គេកំពុងតែឈឺចាប់  គេមិនអាចទ្រាំឃើញនាងខូចចិត្តបែបនេះនោះទេ។ Yujin លែងដៃពីនាង ហើយចូលទៅឱបលួងលោម និងនិយាយដើម្បីអោយនាងស្ងប់អារម្មណ៍ និងឈប់គិតផ្តេសផ្តាស។

«ឈប់យំទៅណា...Wonyoung វាមិនដូចអីដែលនាងគិតនោះទេ... » Yujin ជូតទឹកភ្នែករបស់នាងដែលនៅតែហូរចុះមកមិនឈប់នោះ  ចំណែកឯWonyoung នាងនៅតែគ្រវីក្បាលមិនព្រមទៅតាមគេដដែល

«ទេ....ខ្ញុំមិនជឿទេ...Yujin!! នាងចង់...ចង់នាំខ្ញុំទៅយកកូនចេញមិនខាន...ដូចពាក្យដែលនាងធ្លាប់និយាយពីមុននោះ...ហុឺហុឺ...ថានាងមិនចង់មានកូនជាមួយស្រីកំណាន់ដូចជាខ្ញុំទេ...ហុឺហុឺ....» និយាយបណ្តើរ នាងរុញខ្លួនរបស់YUjin ចេញបណ្តើរ នៅក្នុងពេលនេះនាងមិនព្រមស្តាប់អ្វីទាំងអស់!! នាងមិនជឿសម្តីរបស់គេនោះទេ!!

ក្រោយពេលដែលបានលឺអ្វីដែលWonyoung និយាយគ្រប់ៗពាក្យ....Yujin មានអារម្មណ៍ខុសៗដែលធ្លាប់ប្រើពាក្យទាំងនោះដាក់ទៅលើនាង...គេសោកស្តាយជាខ្លាំង....

«Wonyoung....ជឿខ្ញុំណា...ខ្ញុំគ្មានថ្ងៃធ្វើអីដាក់កូនរបស់យើងទេ...ខ្ញុំគ្រាន់តែចង់ធ្វើអ—»

" ទ្រឹង.......... "

Yujin មិនបានបញ្ចប់សម្តីទេ នៅពេលដែលកណ្តឹងទ្វាររបស់គេរោទិ៍ឡើងភ្លាមៗ។ Yujin ងាកមើលខាងក្រោយមួយភ្លែត  បន្ទាប់មកក្រឡេចទៅមើលWonyoung វិញដែលនៅតែយំដដែល ហើយនិយាយឡើង

«គេប្រហែលជាមកដល់ហើយWonyoung...តោះយើងទៅខាងក្រៅល្អជាងណា....»

«អ្នកណាគេ....ជាគ្រូពេទ្យដែលនាងនាំមកដើម្បីរំលូតកូនរបស់ខ្ញុំឫ? អត់ទេណា...ខ្ញុំមិនទៅទេ!!» Wonyoung និយាយជាមួយនិងភាពភ័យខ្លាច ហើយនៅតែបន្តរើខ្លួនអោយកាន់តែចេញឆ្ងាយពីYujin នាងទំនងជាភ័យខ្លាចខ្លាំងពិតមែនហើយ.....

«Wonyoung!!!!» ដោយសារតែទ្រាំនិងទង្វើរបស់នាងមិនបាន Yujin ដំឡើងសម្លេងបន្តិច  ប៉ុន្តែមិនសូវជាខ្លាំងនោះទេ ល្មមនឹងអាចធ្វើអោយស្មារតីរបស់Wonyoung ត្រលប់មកវិញប៉ុណ្ណោះ។

Wonyoung ក្រឡេចមើលទៅភ្នែករបស់Yujin ដែលគ្មានដាននៃកំហឹងនោះទេ  តែជំនួសមកវិញដោយភាពអន់ចិត្ត និងឈឺចាប់ទៅវិញ...ទើបធ្វើអោយនាងបញ្ឈប់សកម្មភាពរបស់ខ្លួន និងនៅស្ងៀមមួយកន្លែងរង់ចាំYujin និយាយបន្ត។

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now