ភាគទី3

314 28 5
                                    


Wonyoung បើកភ្នែកឡើងនៅពេលដែលពន្លឺព្រះអាទិត្យចាំងត្រូវមុខរបស់នាង។នាងព្យាយាមក្រោកខ្លួនឡើងអង្គុយនៅលើពូកផ្អៀងខ្លួនទៅនឹងក្បាលគ្រែទាំងពិបាក។

រាងកាយរបស់នាងមានអារម្មណ៍ថាឈឺស្ទើរតែគ្រប់កន្លែង  បំពង់កស្ងួតដូចជាខ្វះជាតិទឹក នាងបិទភ្នែកខ្លួនឯងយឺតៗ នៅពេលដែលរឿងកើតឡើងពីយប់មិញ ផុសឡើងក្នុងខួរក្បាលរបស់នាង ដែលធ្វើអោយនាងត្រូវបាត់បង់ភាពបរិសុទ្ធអោយទៅមនុស្សដូចជាYujin ។

ទឹកភ្នែកចាប់ផ្តើមហូរមកម្តងទៀត នាងយកដៃឱបភួយបិទបាំងរាយកាយអាក្រាតខ្លួនឯងបណ្តើរ យំ...បណ្តើរ បង្កើតបានជារូបភាពកម្សត់សម្រាប់អ្នកដែលបានឃើញអោយមានអារម្មណ៍ខ្លោចផ្សារទៅជាមួយ។

ខណៈពេលដែលនាងកំពុងយំនោះYujin បើកទ្វារចូលទៅក្នុងបន្ទប់ដែលពេលនេះនាងស្លៀកពាក់រៀបរយរួចហើយ សម្លឹងទៅសភាពWonyoung បែបនេះYujin មានកូនចិត្តអាណិតបន្តិចប៉ុន្តែនាងរុញច្រានវាចេញ ហើយជំនួសទៅដោយសម្តីគ្រោតគ្រាតទៅកាន់នាង

«ក្រោកឡើងភ្លាមយំភ្លាមតែម្តងណ៎  មិនគិតក្រោកពីគ្រែទេ ឬមួយក៏ចង់ដេកនៅទីនេះរហូត ?ហុឺម...»

Wonyoung មិនតបនោះទេ នាងជូតទឹកភ្នែកចេញហើយនៅតែឱនមុខចុះដដែល នាងមិនចង់ឃើញរូបរាងរបស់Yujin នោះទេវាធ្វើអោយនាងអាម៉ាសសម្រាប់រឿងយប់មិញ។

Yujin មិនឮនាងឆ្លើយតប ខឹងក្នុងចិត្តបន្តិច ប៉ុន្តែនាងខ្ជិលនិយាយច្រើនទៀត ជំនួសមកវិញYujin ដើរទៅជិតនាងហើយដាក់ខ្លួនអង្គុយចុះ  រួចយកថ្នាំមួយបន្ទះព្រមជាមួយនិងទឹកដាក់នៅលើក្បាលគ្រែ  ហើយបោះសម្តី
«នេះថ្នាំ យកទៅលេបទៅ!»
« ថ្នាំ......ថ្នាំអី?» Wonyoung មើលទៅបន្ទះថ្នាំទាំងច្របូកច្របល់
«ថ្នាំពន្យាកំណើត លេបអោយលឿនទៅ ខ្ញុំមិនចង់ជាប់ឈាមជាមួយស្រីកំណាន់នោះទេ!»Yujin

Wonyoung ក្តាប់ម្រាមដៃខ្លួនជាប់ ហើយខាំមាត់ទប់អារម្មណ៍ឈឺចាប់ បន្ទាប់មកយកថ្នាំមកលេបយឺតៗ...

ក្រោយពីឃើញដូចនោះហើយ Yujin  ងើបខ្លួនហៀបនឹងត្រលប់ចេញក្រៅបន្ទប់វិញ ប៉ុន្តែWonyoung ចាប់ដៃនាង Yujin ងាកទៅមើលនាងព្រោះឆ្ងល់
«ឈប់សិន Yujin រឿង...បងស្រីរបស់ខ្ញុំ តើ...នាងបញ្ជូនគាត់ទៅព្យាបាលនៅពេលណា?»
«នៅល្ងាចនេះ ខ្ញុំបានអោយគេរៀបចំរួចរាល់អស់ហើយ កុំបារម្ភ....នាងគ្រាន់តែនៅទីនេះស្តាប់បង្គាប់ខ្ញុំ ហើយធ្វើជាក្មេងល្អ ធានាថាបងស្រីរបស់នាងហើយរួមទាំងនាងនឹងមានជីវិតល្អ.....មួយវិញទៀតចាប់ពីពេលនេះទៅនាងត្រូវតែហៅខ្ញុំថាម្ចាស់តូច ឈប់ហៅខ្ញុំដោយឈ្មោះទៀត យល់ទេក្មេងល្អ» Yujin និយាយឡើង ចំណែកឯWonyoung នាងបានត្រឹមតែងក់ក្បាលស្តាប់បង្គាប់ប៉ុណ្ណោះ

Heartless មនុស្សគ្មានបេះដូង ( Annyeongz ) EndWhere stories live. Discover now