Ep:18

522 85 25
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
ចាប់ផ្ដើមសាច់រឿងដំបូងនៃភាគនេះយើងឃើញជុងវ៉ុនរបស់យើងបានចេញដំណើរបើកក្នុងល្បឿនលឿនយកតែម្ដង
ង៉ោង ង៉ោង
ជុងវ៉ុនគេបើកលឿនយកតែមែនទែនឯចំណែកជេយ៍យើងវិញក៏មិនណយដែល
"បាទទស្សនិកជនទាំងអស់បាទយើងឃើញថាការប្រកួតលើកនេះគ្មានអ្នកណាហួសអ្នកណាទេគឺស្មើគ្នាតែម្ដងបាទតែយើងនៅតែមិនអាចដឹងថាតើពួកគេទាំងពីរអ្នកណាជាអ្នកឈ្នះបាទ"ពិធីករនិយាយរ៉ាយរ៉ាប់ប្រាប់ពីព្រឹត្ដិការណ៍ប្រកួតមួយនេះទៅកាន់អ្នកដែលកំពុងទស្សនា

"បងថាទៅបងជេយ៍ឈ្នះអត់"នីគីពុងមើលការប្រកួតសុខៗក៏សួរទៅកាន់សុងហ៊ុន

"ឈ្នះ100/100តែម្ដង"សុងហ៊ុន គេជឿជាក់លើបងគេម្នាក់នេះណាស់ព្រោះគេដឹងសមត្ថភាពជេយ៍ក្នុងការជិះម៉ូតូធំចឹង

"មើលទៅជេយ៍មានរបៀបជិះម៉ូតូដូចជុងវ៉ុនចឹង"ជេគ

"គេខ្លាំងជាងជុងវ៉ុនបើបងមិនជឿចាំមើលទៅថាអ្នកណាឈ្នះ"ស៊ុននូ ស៊ុននូនេះគឺថាកំពូលហ្មងអាខាងទាយ

"លោកកុំសង្ឃឹមថាឈ្នះនោះ"ជុងវ៉ុនជិះផងគិតក្នុងចិត្តមើលទៅកាន់ជេយ៍ដែលបានវ៉ាដាច់គេបន្តិចមិញគិតហើយក៏ប្រឹងបន្ថែមល្បឿនអោយទៅដល់ជេយ៍

"តាមយើងមកៗអាល្អិតយើងនិងអោយឯងដឹងអ្វីទៅជាអត្ថន័យនៃពាក្យបរាជ័យ"ជេយ៍ឯណេះក៏កំពុងគិតក្នុងចិត្តដូចគ្នាហើយក៏បន្ថែមល្បឿនទៅមុខកាន់តែលឿនដូចគ្នា

"បាទឃើញថាលោកជេយ៍គាត់បានវ៉ាដាច់លោកជុងវ៉ុនបន្តិចបាត់ទៅហើយតែក៏មិនបានឆ្ងាយដែលព្រោះលោកជុងវ៉ុនកំពុងបន្ថែមល្បឿនដើម្បីអោយទាន់លោកជេយ៍ហើយបាទ"ពិធីករ ការប្រកួតចេះតែបន្តទៅរហូតហើយក៏មិនទាន់និងដឹងអ្នកណាឈ្នះឡើយព្រោះសមត្ថភាពពួកគេគឺអាចប្រហាក់ប្រហែលគ្នាទៅហើយ

"បាទពេលនេះយើងឃើញថាលោកជេក៍បានកៀកកន្លែងផ្ដាច់ព្រ័ត្របាត់ហើយឯលោកជុងវ៉ុនក៏កំពុងតាមមកដូចគ្នាបាទ"ពិធីករនៅតែរៀបរាប់ប្រាប់ទៅកាន់ទស្សនិកជនរហូតពីការប្រកួត
"បាទៗលោកជេយ៍ជិតមកដល់ទីហើយបាទស៊ូឡើងលោកជុងវ៉ុន"ពិធីករ
ជុងវ៉ុនឃើញជេយ៍ជិតដល់ទីបែបនេះគេប្រឹងបន្ថែមល្បឿនយកតែមែនទែនតែនៅតែក្រោយជេយ៍ដដែលហើយទីបំផុត...
"ហ៊ូ!!!លោកជេយ៍បានមកដល់ទីមុនលោកជុងវ៉ុនតែបន្តិចទេគឺ2វិនាទីសូមអបអរសាទរបាទវ៉ាវពិតជាឡូយមែនទែនការប្រកួតមួយនេះមិនអន់ពីគូរមុនទេ"ពិធីករ

អំណាចគ្រួសារ(The End....✅)Where stories live. Discover now