Episode 4

37 4 0
                                    


   #### ស្អែកឡើងក្នុងបន្ទប់សួរចម្លើយ

   "ដឹងទេ ថាយើងនាំឯងមកទីនេះម្ដងទៀតធ្វើអី!!"Sunghoon ពោលសួរទៅកាន់អ្នកដែលអង្គុយទល់មុខខ្លួនទាំងឱនមុខចុះគ្មានងើយមុខមកសម្លឹងមើលភ្នែករបស់គេសូម្បីបន្តិច។
   "អេ៎!! មិចចេះតែសួរមិនឆ្លើយចឹង!!"Sunghoon ខឹងពេកចាប់ចង្កាគេងើយឡើងរួចសម្លឹងទៅកាន់ផ្ទៃមុខគេពេញៗតែម្ដង។
   "អីយ៉ា មុខស្អាតដែលតើ តែមិនគួរណាជាប់ឈ្មោះជាឃាតករសោះ"Sunghoon ពោលលើកចិញ្ចឹមដាក់នាយតូច ទាំងកែវភ្នែកសម្លឹងមុខគេមិនព្រមដកចេញពីគេសោះ។
   "កុំមកប៉ះខ្ញុំ"Jaeyun ក្រវៀសដៃគេចេញទាំងមួម៉ៅ
   "ក៏បាន!! តែថាឆ្លើយសំណួរខ្ញុំសិនមក"Sunghoon
   "សំណួរស្អី!?"Jaeyun សួរទាំងគម្រោះគម្រោយ
   "ឯងប៉ងសម្លាប់ពួកគេត្រូវអត់!?"Sunghoon ក៏ហុចរូបភាពដែលគេបានយកពីផ្ទះនាយតូចយកមកបង្ហាញគេ
   ស្ងាត់!!!.. នាយតូចមិនបានឆ្លើយតបទេ
   "ប្រាប់យើងមកពួកគេ ជាប់ពាក់ព័ន្ធអីបានជាឯងចង់សម្លាប់គេ!?"Sunghoon ព្យាយាមសួរទៅគេមួយៗនិងសម្លេងស្រាលបំផុត រួចក៏ទាញទូរស័ព្ទដៃដើម្បីមកថតសម្លេងគេទុក
   "ផាំង!!! ពួកវាជាមនុស្សអាក្រក់ ពួកវាត្រូវតែស្លាប់ឲ្យអស់"Jaeyun ក្រោកឈរទះតុយ៉ាងខ្លាំងស្រែកដាក់ទៅរាងក្រាស់ដូចមនុស្សវិកលចរិតចឹង។
   "Ok ok តើពួកគេធ្វើអ្វីខ្លះដាក់ឯងមែនទេ!?"Sunghoon ងើបសួរទៅគេយឺតៗ និងសម្លេងដ៏ទន់ភ្លន់របស់ខ្លួន ដើម្បីសម្រួលអារម្មណ៍ឲ្យទៅនាយតូច។
   "ហឹកៗ..ពួកវាសមតែស្លាប់ ហឹកៗ..ពួកវាសមតែស្លាប់"Jaeyun មិនឆ្លើយតបនឹងគេទេតេបែរជាទម្លាក់ខ្លួនយំយកៗទៅវិញ។ Sunghoon ឃើញបែបនេះហើយក៏អស់ជម្រើសទៀតដែរ គេក៏ដើរមកជិតនាយតូចបន្ទាប់មកក៏អោនមកអោបគេថ្នមៗ ទុកឲ្យកាយតូចយំឲ្យអស់ចិត្តសិនចាំសួរទៀត។
   "ហឹកៗ..លោកត្រូវតែជួយខ្ញុំសម្លាប់ពួកវាណា៎!!"Jaeyun ងើបមកចាប់ដៃមាំគេជាប់ រួចពោលពាក្យទាំងនោះឡើងមក។
   "បានៗ ចាំយើងជួយឯង"Sunghoon ក៏ធ្វើជាយល់ស្របនឹងនាយតូចសិនទៅ ក៏ព្រោះថានាយតូចពេលនេះគឺជាកូនសោរសំខាន់ណាស់សម្រាប់គេ។
___________&&&&&&&&___________

   "នេះទិន្នន័យរបស់គេ"Niki ប្រមូលនូវជីវប្រវត្តិ  បន្ថែមទៀតរបស់នាយតូចយកមកឲ្យsunghoonមើល។
   "អឹម!! អានវាឲ្យយើងស្ដាប់បន្តិចមក"Sunghoon ពេលនេះគេកំពុងតែមមាញឹកនឹងឯកសាររបស់ខ្លួន អញ្ជឹងហើយក៏ឲ្យអានជំនួសគេទៅ។
   "ក៏បាន"Niki
   "Jaeyun Albritt ឥឡូវនេះគេមានអាយុ18ឆ្នាំធ្លាប់ជាកូនប្រុសរបស់លោកAlbritt ដែលជាអ្នកជំនួញជួញដូរគ្រឿងយន្តទំនើបម្នាក់ ហើយក៏មានបងស្រីម្នាក់ផងដែរ"Niki
   "បើស្ដាប់មើលទៅ គេក៏ជាកូនអ្នកមានម្នាក់ដែរ"Sunghoon ពោលទាំងភ្នែកជាប់រវល់មើលទៅកាន់ឯកសាររបស់ខ្លួន
   "ត្រូវហើយ តែគួរឲ្យស្ដាយគ្រួសាររបស់គេត្រូវសម្លាប់អស់ខ្ទេចគ្មានសល់កាលពីប៉ុន្មានឆ្នាំមុន នៅត្រឹមតែគេម្នាក់ប៉ុណ្ណោះ"Niki
   "តែឬថាអ្នកដែលសម្លាប់នោះមានគ្នាប្រហែល៥នាក់"Niki
   "៥នាក់ហេ៎!! ឬមួយក៏អ្នកសម្លាប់ជា....."Sunghoon មកដល់ត្រឹមនេះហើយពួកគេក៏មើលមុខគ្នាទាំងភ្ញាក់ផ្អើល
   "ចឹងមានន័យថា ពួកគេក៏ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ក្រុមគ្រួសារjaeyunផងដែរ"Niki
   "ហ៉ឹម!! ករណីនេះមិនមែនជាករណីធម្មតាទេ"Sunghoon
   "អេ៎!! ទាំងអស់គ្នា"ពួកគេកំពុងតែផ្ចង់អារម្មណ៍សុខៗ Jungwon ស្រាប់តែបើកទ្វារចូលមក
   "មានរឿងអី!?"Sunghoon
   "គឺខ្ញុំបានរកឃើញឯកសារចាស់មួយដែលពាក់ព័ន្ធនឹងjaeyunឃើញហើយ"Jungwon

Special Criminal Where stories live. Discover now