### ស្អែកឡើង
"ផាច់!! ភ្ញាក់ឡើង"Heeseung យកដៃមកទះគូទនាយតូចដែលដែកស្ពឹកឃ្លុំភួយនៅលើគ្រែឡើងថ្ងៃរះចូលពេញបន្ទប់ទៅហើយ។
"ហ៉ឹម!!"Jaeyun ភ្ញាក់ឡើងយកដៃមកញីភ្នែកទាំងអស់ងងុយ នេះមនុស្សមិនទាន់នឹងគេងឆ្អែតផង
"ងើបឡើង!! ឆាប់ចុះទៅទឹកញុាំបាយទៅខ្ញុំបានរៀបចំឲ្យរួចហើយ"Heeseung ទាញភួយចេញពីនាយតូចយកមករៀបចំបត់ឲ្យស្អាត
"ដឹងហើយ!!"Jaeyun ក៏ដើរកាន់កន្សែងចូលក្នុងបន្ទប់ទឹក ដោយទឹកមុខមិនល្អទេ ព្រោះគេដូចជាមិនស្រួលខ្លួនមិចទេ។
អួ៊ក អ៊ួក!! ដើរចូលមកបន្ទប់ទឹកសឹងមិនទាន់ទៅផង គេក្អួតយកៗតែម្ដង
ខិៗៗ!! ក្អួតរួចគេក៏យកទឹកមកលប់មុខចេញ រួចសម្លឹងមើលទៅផ្ទៃមុខរបស់ខ្លួនដោយផ្ទៃមុខស្លេកស្លាំង ។##មួយសន្ទុះធំក្រោយមក
ក្រាក!! គ្រាន់តែនាយតូចបើកទ្វាចេញពីបន្ទប់ទឹកភ្លាម គេឃើញHeeseungឈរច្រតដៃនៅនឹងមុខគេតែម្ដង។
"ចូលយូរម្លេះ!! នេះជិតពីរម៉ោងហើយ"Heeseung
"ខ្ញុំមិនស្រួលខ្លួន"Jaeyun ថារួចគេក៏ដើរចេញពីបន្ទប់ទឹកវិញស្ទើរតែគ្មានកន្លែងក្នុងខ្លួនទៅហើយ
"មិនស្រួលខ្លួនត្រង់ណាហេ៌!? មិចម៉ាខ្ញុំនាំទៅពេទ្យ"Heeseung
"មិនអីទេ!! ខ្ញុំគ្រាន់តែអស់កន្លាំងបន្តិចបន្តួចប៉ុណ្ណោះគ្មានអីទេ"Jaeyun ដើរមកអង្គុយលើសាឡុងរួចផ្ដេកខ្លួនគេទាំងអស់កម្លាំង ព្រោះមុននឹងគេក្អួតឡើងអស់ពីខ្លួនទៅហើយ
"ខ្លួនមិនក្ដៅទេ!! ប្រហែលជាjaeyunមិនសូវញុាំបាយហើយបានជាបែបនេះ"Heeseung យកដៃមកស្ទាបថ្ងាសនឹងករបស់នាយតូច ប៉ុន្តែកម្ដៅរបស់គេធម្មតាតើ
"បើខ្ញុំមិនសូវញុាំបាយស្មានខ្ញុំដុះក្បាលពោះបែបនេះហេ៎!!"Jaeyun ងាកមកសម្លក់ថាឲ្យគេ មើលចុះពេលនេះគេឡើងគីឡូសឹងអីហើយ
"ហិហិ!! ពិតមែនហើយ"Heeseung សោយអាវនាយតូចយកដៃមកអង្អែលពោះរបស់គេថ្នមៗ តែថាក្បាលពោះរបស់គេដុះមែនតើទាំងដែរក្បាលពោះរបស់គេពីមុនរាបស្មើរធេងនឹង។"Jaeyun!!" កំពុងតែនិយាយគ្នាសុខៗស្រាប់តែមានបុរសម្នាក់ចូលមកកាត់ចង្វាក់ពួកគេ ដែលគ្មានអ្នកពីក្រៅពីនេះទេSunghoon
"លោកមករកអី!?"Heeseung ងើបឈរលើកចិញ្ចើមសួរមកគេ
"មកនេះ!!"Sunghoon គេមិនតបនឹងទេ តែគេបែរជាមកទាញដៃនាយតូចចេញមក ដើម្បីនាំគេទៅវិញ
"អេ៎!! លែងគេភ្លាម!!"Heeseung ក៏ទៅចាប់ទាញដៃនាយតូចមកវិញ
"លែងដៃឯងទៅ!! កុំមកប៉ះគេ"Heeseung រុញដៃរបស់គេចេញយ៉ាងខ្លាំង
"ហេតុអ្វីយើងប៉ះមិនបាន! បើអ្វីផ្សេងយើងធ្វើលើសនឹងទៅហើយ គ្រាន់តែប៉ះដៃយើងធ្វើមិនបាន"Sunghoon តបទៅវិញ ទាំងទឹកមុខឌឺមកកាន់