###បន្ទប់ការិយាល័យ
ម្នាក់ៗដែលឈរនៅមុខតុធ្វើការរបស់រាងក្រាស់គ្មានមាត់សូម្បីមួយម៉ាត់ ទាំងនាយតូច និងអ្នកស្រីដែលធ្វើបាបគេនោះ។
"សម្រេចថាមានរឿងអី!! បាននាំគ្នាទៅរញ៉េរញ៉ៃនៅបន្ទប់ទឹកនឹង??" Sunghoon
"គឺវា!! វាលួចខ្ចិល ថែមទាំងថាឲ្យខ្ញុំជាមនុស្សអាក្រក់ទៀតផង"គាត់ពោលទាំងចង់យំតិចៗ ចង្អុរមកកាន់នាយតូច តែនាយតូចវិញគ្រាន់តែឃើញទង្វើគាត់បែបនេះភ្លាមគេចង់សើចឲ្យជ្រុះធ្មេញទេ នេះអ្នកណាត្រូវបានគេធ្វើបាបឲ្យប្រាកដទៅ
"ពិតទេ!!"Sunghoon ងាកសួរនាយតូចវិញ តែគេគ្មានមកឆ្លើយសូម្បីមួយម៉ាត់សុខចិត្តបែរមុខចេញមិនទាំងងាកមុខមកមើលគេផង
"គឺពិតនឹងហើយ!! ខ្ញុំឯណាទៅធ្វើបាបគេដោយគ្មានមូលលហេតុនោះ"អ្នកស្រី ពោលទាំងធ្វើមុខកំសត់
"មិនចង់ប្រកែកខ្លះទេហេ៎"Sunghoon ដឹងច្បាស់ថាគេកំពុងតែខឹងនឹងខ្លួន តែមិនគួរណាសួរមិនឆ្លើយបែបទេ
ស្ងាត់!! ថានាយតូចដាក់ចិត្តថាមិនចង់និយាយជាមួយគេហើយ ទោះសួរមួយរយដងទេក៏គេមិនងាកមកមើលមុខផង។
"ឃើញទេ!! បើវាមិនឆ្លើយបែបនេះមានន័យថាវាព្រមទទួលកំហុសហើយ!!"
"ហ៉ើយ...បើចឹងនាំគ្នាចេញទៅ!! កុំឲ្យមានជាលើកទីពីរទៀត"Sunghoon យកដៃមកញីក្បាលខ្លួនឯងទាំងវិលមុខជាខ្លាំង អាកំពុងតែរវល់នឹងការងារហើយមកត្រូវដោះស្រាយនឹងរឿងអត់ប្រយោជន៍បែបនេះទៀត
"ចា៎ស!!" ពួកគេទាំងពីរនាក់ក៏ចេញទៅ
"Jaeyunទៅធ្វើអី!? នៅទីនេះសិន"Sunghoon
នាយតូចមិនខ្វល់នឹងគេទេ ខ្លួនដើរទៅធ្វើមិនដឹង
"មានស្ដាប់យើងឮខ្លះទេ!? ថាកុំឲ្យទៅ"Sunghoon ដំបូងថាមិនចង់ប្រើធម៌ក្តៅដាក់គេទេ តែនាយតូចម្នាក់នេះរឹងដូចដែកចឹង។ នាយតូចក៏ឈប់រួចដើរត្រឡប់មកវិញទាំងធុញទ្រាន់។
"ដើរមកនេះមក!!"Sunghoon
ផឹប!! នាយតូចក៏ដើរទៅជិតរួចរាងក្រាស់ក៏ទាញគេឲ្យមកអង្គុយលើភ្លៅរបស់ខ្លួន បន្ទាប់មកក៏ទាញប្រអប់សមួយចេញមក ដែលវាជាប្រអប់ថ្មាំ។
"ងើយឡើងបន្តិច!!"Sunghoon យកដៃជ្រោយសក់របស់គេឡើង រួចក៏យកថ្នាំមកផ្ដិតមកលើស្នាមរបួសរបស់គេ
"អូយយ!!"Jaeyun ងាកមុខចេញព្រោះគេផ្ដិតវាខ្លាំងៗពេក គ្មានចេះថ្នមដៃអីទេ
"ឈឺមែនទេ!! សូមទោស"Sunghoon ក៏មកលាបលើវាថ្នមៗវិញ និងផ្ចិតផ្ចង់បំផុត ដែលធ្វើឲ្យមុខរបស់ពួកគេទាំងពីរជិតប៉ះគ្នាឡើងជិត ឯខ្យល់ដង្ហើមរបស់ពួកគេទាំងពីរវិញក៏ប៉ះគ្នាស្ទើរតែដឹងពីចលនាដង្ហើមពីគ្នាទៅហើយ
"កុំមើលមុខយើងយូរពេក!! ប្រយ័ត្នយើងចាប់រំលោភទាំងឈឺនឹងឥឡូវហើយ!!"Sunghoon
"មកពីលោកអាក្រក់ពេកនឹងបានខ្ញុំមើល"Jaeyun ចង់សើចតិចៗពេលគេឆ្កួតនឹងសម្រស់ខ្លួនឯងបែបនេះ តែតាមការពិតគេស្អាតមែនតើ
"បើចឹងមើលឲ្យច្រើនទៅ ក្រែងកូនរបស់ឯងកាត់មកយើង"Sunghoon ញញឹមតិចៗដែរពេលនាយតូចនិយាយមករកខ្លួនវិញបែបនេះ
Jaeyunគ្រាន់តែឮភ្លាមគេក៏ទម្លាក់ទឹកមុខមកធម្មតាវិញ រួចក៏ងើបពីភ្លៅរបស់គេយ៉ាងលឿន។
"ចង់ទៅណា!?"Sunghoon ចាប់ដៃគេជាប់
"ទៅរកប្រុស!!"Jaeyun ក៏ក្រវៀសដៃគេចេញ រួចក៏ដើរទៅបើកទ្វារចេញទៅបាត់។ ទុកឲ្យរាងក្រាស់អង្គុយម្នាក់ឯងគាំងនឹងសម្ដីរបស់នាយតូចមុននឹង។