Episode 13

51 7 3
                                    

   "ហឹម!!"Jaeyun បើកភ្នែកងើបឡើងទាំងយកដៃមកញីភ្នែកខ្លួនឯង រួចក៏លើកដៃអ្នកដែលកំពុងតែគេងលក់នោះចេញពីទ្រូងរបស់ខ្លួន បន្ទាប់មកក៏ដើរចេញពីបន្ទប់ទៅ។ រួចគេក៏ដើរចូលមករកបន្ទប់ទឹកដើម្បីលុបមុខចេញ
   "អឹម!!" កំពុងតែយកទឹកមកលុបមុខសុខៗ Heeseungក៏ដើរមកពីក្រោយអោបចង្កេះនិងថើបកញ្ជឹងកសខ្ជីរបស់នាយតូចទាំងប្រលឹមតែម្ដង។
   នាយតូចមិនបានខ្វល់នឹងគេទេ គេលុបមុខដុសធ្មេញធ្វើធម្មតា។ ក្រោយពីដុះធ្មេញលុបមុខអ្នកទោសទាំងអស់គ្នាក៏ត្រូវមកធ្វើការរាងខ្លួនតាមតែគេដាក់ឲ្យ។

   "អេ៎!! Jaeyun!!" កំពុងជូតលាងសម្អាតបង្អួចអគារសុខៗ ក៏មានសំឡេងនរណាម្នាក់ហៅគេ ដែលត្រូវឲ្យគេងាកទៅមើលម្ចាស់សម្លេងនោះ ក៏ឃើញថាគាត់គឺជាលោកWang
   "លោកអ៊ុំមានការអី?"Jaeyun
   "គឺយើងមានរបស់មួយឲ្យឯង" លោកWang
   "របស់អី?"Jaeyun ក្រោយពីសួរទៅគាត់រួច ក៏ឃើញគាត់ដករបស់អ្វីម្យ៉ាងចេញពីហោប៉ៅរបស់គាត់
   "នេះយកទៅ!!" លោកwang ក្រលេកមើលទៅជុំវិញខ្លួនថាគ្មានមនុស្សហើយ គាត់ក៏យករបស់នោះមកឲ្យនាយតូច
   "កាំភ្លើងហេ៌!!?"Jaeyun យកវាមកមើលទាំងភ្ញាក់ផ្អើល នេះកាំភ្លើងមែនទែនណា៎
   "យកទុកការពារខ្លួនទៅ!! ព្រោះយើងលែងនៅទីនេះហើយ" លោកwang
   "មិចចឹង?"Jaeyun
   "ព្រោះយើងដល់ពេលកំណត់ដែលត្រូចចេញពីទីនេះហើយ" លោកwangគាត់ក៏យកដៃរបស់គាត់មកអង្អែលក្បាលរបស់គេ
   "អ៊ុំត្រូវចេញពិតមែនហេ៌!!?"Jaeyun លើកសំណួរសួរមកទាំងទឹកមុខស្រពោន បើគាត់ចេញពិតមែនគេច្បាស់លែងមានអ្នកបារម្ភនិងការពារទៀតហើយ
   "ត្រូវហើយ យើងត្រូវចេញតាំងពីរមួយខែមុនម្លេះ ព្រោះថាយើងចង់ចេញជាមួយឯង តែមើលទៅឯងនៅយូរទៀតណាស់ ណាមួយពេលនេះអ៊ុំមានការងារសំខាន់ដែលត្រូវធ្វើទៀតផង" លោកwang
   "មិនអីទេ!! អ៊ុំចេញមុនខ្ញុំចោះ ខ្ញុំខ្វះតែប៉ុន្មានខែទៀតចេញដែរនឹង"Jaeyun តបទៅគាត់វិញទាំងញញឹម
   "លឿនម្លេះ!!" គាត់ភ្ញាក់ផ្អើលព្រោះអីនាយតូចទើបតែចូលមកនឹង ឆាប់ចេញលឿនម្លេះ ករណីសម្លាប់គេបែបនេះយ៉ាងហោចណាស់ក៏ពីរបីឆ្នាំដែរ បើសិនជាមានអ្នកធានា
   "មិនដឹងដែរ Sunghoonប្រាប់ខ្ញុំបែបនឹង!!"Jaeyun
   "ហ៊ឹម!! បើឯងបានចេញលឿនក៏ល្អដែរ កុំត្រាំត្រែងក្នុងនឹងអី" លោកwang
   "បាទ!!"Jaeyun
   "បើចឹងអ៊ុំលាឯងសិនហើយ ថែខ្លួនផង!!" លោកwangទះស្មារបស់គេតិចៗរួចក៏ចាកចេញទៅតែម្ដង
____________________________________

Special Criminal Where stories live. Discover now