Episode 18

25 6 0
                                    


   "អួ៊ក អ៊ួក"Jaeyun ក្អួតទៀតហើយ បុ៉ន្មានថ្ងៃនេះគេមិនដឹងយ៉ាងមិចទេ ក្អួតនោះក្អួតឡើងអស់កម្លាំងពីខ្លួនហើយគ្មានធ្វើស្អីកើតនោះទេ។

   "ហ៉ើយធុញណាស់!!"Jaeyun ទម្លាក់ខ្លួនលើគ្រែបិតភ្នែកសង្ងំគេ ដោយយកដៃមកស្ទាបពីលើពោះរបស់ខ្លួន ដូចមានអារម្មណ៍ថាទើសៗដូចមានអ្វីនៅក្នុងនឹងមិចទេ។

   "ហឹក..ហឹក..មិចក៏ខ្ញុំនឹកគេចឹង??"Jaeyun យំធាក់ជើងទៅមោៗនឹកដល់បុរសម្នាក់ គេឥឡូវដូចមិចៗទេស្រាប់តែមានអារម្មណ៍ថានឹកគេ ចង់ជួបគេ ទៅវិញ។

   តុតុ គ្រាន់តែjaeyunឮភ្លាមគេក៏ងើបមកជូតទឹកភ្នែកខ្លួនឯងចេញរួចដើរមកបើទ្វារទាំងធុញទ្រាន់។
   "Sunghoon ហិ..ហិ.."Jaeyun បើកទ្វារមកឃើញរាងក្រាស់គេសប្បាយចិត្តខ្លាំងណាស់ដល់ថ្នាក់ហក់មកអោបក៏គេឡើងជាប់ទៅហើយ ដែលទង្វើបែបធ្វើឲ្យsunghoon ភ្ញាក់មិនតិចទេ មិចក៏សុខៗមកអោបគេបែបនេះ ទាំងរាល់ដងមួម៉ៅដេញគេទៅមោៗដូចឆ្កែទៅហើយ មិចក៏ថ្ងៃនេះប្លែកម្លេះ។

   "យ៉ាងមិចនឹង!! នឹកខ្ញុំហេ៎?"Sunghoon ញញឹមខូចមកកាន់នាយតូចដែលកំពុងអោបគេជាប់ដូចតុកែទៅហើយ។

   "អូហូ!! នំច្រើនណាស់ខ្ញុំចង់ញុាំ"Jaeyun និយាយបន្លប់ទៅគេ រួចកញ្ឆក់ថង់នំមួយស្បោងពីដៃរបស់រាងក្រាស់យកមកអង្គុយញុាំយ៉ាងឆ្ងាញ់ ដែលធ្វើឲ្យគេចង់សើចនឹងចរិកនាយតូចម្នាក់នេះខ្លាំងណាស់។

   "ថ្ងៃនេះបានម្ហូបអីញុាំ!?"Sunghoon ដើរចូលមកក្នុងផ្ទះបាយនាយតូចចង់ដឹងថាគេថ្ងៃនេះបានញុាំម្ហូបអី

   "មិនទាន់ធ្វើទេ"Jaeyun ឆ្លើយទៅទាំងមាត់កំពុងរវល់នឹងនំដ៏ឆ្ងាញ់រវស់ខ្លួន

   "មិចចឹង!!? ស្មើរហើយមិនទាន់ញុាំទៀត"Sunghoon មើលទៅនាឡិការបស់ខ្លួន រួចប្រាប់ទៅនាយតូចដែលមិនខ្វល់នឹងសុខភាពខ្លួនឯងទាល់តែសោះ

   "មកពីមិនឃ្លាន!! ណាមួយខ្ចិល"Jaeyun តបទៅគេទាំងមិនមើលមុខគេផង

   "ឥឡូវចេះខ្ជិលទៀតណ៎!!"Sunghoon ដើរមកអង្គុយញោះនាយតូច ដែលញុាំតែនំមិនញុាំបាយ

   "ឈប់ញុាំទៅ!! នេះញុាំបាយវិញទៅខ្ញុំទើបតែទិញវាមកទេ"Sunghoon ដាក់ចានអាហារនៅមុខនាយតូច

Special Criminal Where stories live. Discover now