Episode 5

38 5 0
                                    

ព្រឹកថ្ងៃថ្មី ពេលនេះអ្នកទោសទាំងអស់គ្នាត្រូវបានគេបែងចែកឲ្យទៅសម្អាតនៅឯទីធ្លា និងកន្លែងមួយចំនួននៅឯក្នុងគុកនេះ។
"អេ៎!! ឯងមើលទៅកាន់អាក្មេងចូលមកថ្មីទៅ!! វាដូចអាមិចៗទេ" អ្នកទោសជំទង់ម្នាក់ចង្អុរទៅកាន់ ដែលកំពុងតែឱនមុខបោសសំរាមតែម្នាក់ឯង គ្មានមាត់គ្មានកនិយាយរកអ្នកណាទេ។
"ឯណា?"
"នៅទីនោះអី!! ឯងខ្វាក់ទេហេ៎!!"Heeseung គេក៏យកដៃវាយក្បាលគ្នាគេ រួចក៏ចង្អុរទៅកាន់នាយតូចម្ដងទៀត
"អ៎!! ឃើញហើយ!! តែថាគេដូចស្លូតៗមិចទេ!!"
"ស្លូតៗចឹងហើយត្រូវចិត្តយើងនោះ តោះទៅលេងគេបន្តិចទៅ!!"Heeseung គេញញឹមចុងមាត់ រួចក៏ដើរសំដៅទៅរកនាយតូចដែលកំពុងបោសសំរាមនៅកន្លៀតដើមឈើតែម្នាក់ឯងនោះ។

"អេ៎!! អាក្មេងមកថ្មី!! ឯង...ធ្វើអីនឹង!?"Heeseung គេដើរមកកញ្ឆក់អំបោសចេញពីដៃរបស់នាយតូច ហើយក៏បោះវាទៅម្ខាង
ឃើញបែបនេះហើយ នាយតូចមិនតបតនឹងពួកគេទេ ព្រោះពួកអស់នេះគ្មានអ្វី ក្រៅពីចង់រករឿងគេនោះទេ។ នាយតូចក៏ដើរចេញពីពួកគេមកវិញ ដោយផ្ទៃមុខស្មើរមិនចេះញញឹមរបស់ខ្លួននោះ។
"ហីយ៉ា!! ឯងឈ្លើយម្លេះ!! ឯងដឹងថាពួកយើងជានរណាដែរឬទេ" គេច្រាននាយតូចអុកទៅលើដីយ៉ាងខ្លាំង ប៉ុន្តែនាយតូចនៅតែមិនខ្វល់នឹងពួកគេទេ គេខំប្រឹងងើបមកពីដីមកវិញ រួចបោសជូតដីដែលជាប់នៅសម្លៀកបំពាក់របស់ខ្លួនធ្វើធម្មតា។
"នែ៎!! មិចក៏មិននិយាយចឹង ឯងគមែនទេ!?"Heeseung គេយកដៃមកច្របាច់មាត់របស់នាយតូចខ្លាំងៗ ដោយកំហឹង ដែលគេមិនព្រមហើបមាត់និយាយជាមួយខ្លួនសោះ។
"ចង់ឈឺខ្លួនណាស់មែនទេ ហា៎!!" បុរសម្នាក់ទៀតក៏ដើរមកចាប់បោចសក់នាយតូចមកក្រោយដើម្បីមើលទៅមុខរបស់គេឲ្យចំ ព្រោះអីគេចេះតែឱនយកសក់មកបាំងមុខខ្លួនឯងរហូត បន្ទាប់មកគេសម្លឹងយ៉ាងភ្លឹកទៅផ្ទៃមុខនាយតូចម្នាក់នេះយ៉ាងយូរ នៅពេលឃើញមុខគេពេញៗបែបនេះ។
"អូហូរ!! មុខស្អាតម្លេះ មិនសមមកជាប់គុកជាមួយពួកយើងសោះ ហាសហា!!" ពួកគេក៏សើចចំអកមកកាន់នាយតូច។
"បែបនេះប្រហែលផ្អែមហើយ!!"Heeseung គេយកដៃមកអង្អែលចង្ការបស់ខ្លួន ដោយសម្លឹងមើលទៅរូបរាងនាយតូចទាំងញញឹមចុងមាត់ ហាក់មានបំណងអាក្រក់មកលើគេអញ្ចឹង។ បន្ទាប់មកពួកគេក៏ដើរមកជិតនាយតូចបន្តិចម្ដងៗ រួចក៏នាំគ្នាចូលទៅចាប់ដៃរបស់នាយតូចបត់ទៅក្រោយ។
"លែង..លែងយើង!!"Jaeyun ខំប្រឹងរើបម្រាស់ពីដៃរបស់ពួកគេទាំងលំបាក តែពួកគេ វិញរឹតតែបន្ថែមកម្លាំងដៃរបស់ខ្លួនកាន់តែខ្លាំងឡើង នៅពេលjaeyunរឹតតែខំរើរនោះ។
"ហាសហា!! មកឡើងថានសួគ៌ជាមួយយើងទៅ វាស្រួលជាង!! មិនបាច់ខំរើរទេ"Heeseung ផ្ដួលនាយតូចទៅនឹងដីបន្ទាប់មកគេ ក៏ឡើងមកអង្គុយនៅលើពោះរាបស្មើរបស់នាយតូច ហើយគេក៏ចាប់ផ្ដើមដោះលេវអាវរបស់នាយតូចចេញម្ដងមួយគ្រាប់ៗយ៉ាងពិបាក ពីព្រោះអីនាយតូចខំប្រឹងរើរខ្លាំងណាស់។
"ប្រាប់ថាឲ្យលែងយើងទៅ!! អាពួកមនុស្សអាក្រក់់ អឹក!!"Jaeyun ត្រូវHeeseungក្រព័ទ្ធដៃឡើងទៅលើ រួចក៏ទម្លាក់មុខរបស់ខ្លួនចូលទៅថើបញីញក់នឹងស្រូបយកខ្លិនក្រអូបប្រហើរៗចេញពីកញ្ចឹករបស់នាយតូចខ្លាំងៗ ដែលបង្កឲ្យមានស្នាមក្រហមដុំៗជាច្រើននៅលើកញ្ជឹងករបស់គេ ។
"លោកបងឲ្យខ្ញុំម្ដងមក!!" អ្នកដែលខំចាប់ជើងចាប់ដៃនាយតូចនេះវិញខំអន្ទូចអ្នកដែលកំពុងតែថើបនាយតូចយ៉ាងអន់ចិត្ត គ្នាមានឡើងបួនអ្នក មកស៉ីតែម្នាក់ឯងយ៉ាងមិចវាមិនសម។
"ចេញឲ្យឆ្ងាយទៅ!! ឌឹក!!"Heeseung ក៏ងើបមកលើកជើងធាក់ម្នាក់ដែលនិយាយមិញនឹង ក៏ព្រោះតែធ្វើឲ្យរំខានអារម្មណ៍របស់គេ បន្ទាប់មកគេក៏ដោះអាវរបស់ខ្លួនចេញ។
"លែងយើង ហឹក!!"Jaeyun ភ័យជាខ្លាំងឡើងស្លេកមុខទៅហើយ នេះគេពិតជាចង់រំលោភខ្លួនពិតមែនហេ៌!?
ផាំង!! សម្លេងកាំភ្លើងបន្លឺឡើង បានធ្វើឲ្យHeeseungងើបចេញពីនាយតូចយ៉ាងលឿនរួចងាកទៅមើលប្រភពសម្លេងទាំងក្ដៅស្លឹកត្រជៀក។
"ពួកឯងមិនចេះខ្មាស់ខ្មោចទេហេ៎!! បានធ្វើរឿងនេះនៅកន្លែងនឹង!?"Sunghoon ឈរដាក់ដៃក្នុងហោប៉ៅរបស់ខ្លួន ឯដៃម្ខាងទៀតកាន់កាំភ្លើងតម្រង់មកពួកគេជាប់ រួចសម្លឹងមកកាន់នាយតូចដោយទឹកមុខមាំរបស់ខ្លួន។
"អេ៎..!! លោកប៉ូលីសដ៏កំណាចមិចក៏មកកាត់ចង្វាក់ខ្ញុំចឹង"Heeseung ងើបចេញពីកាយរបស់នាយតូចរួចរើសសម្លៀកបំពាក់របស់ខ្លួនមកពាក់ និងនិយាយទៅកាន់គេឡើងធម្មតា តែក្នុងចិត្តគេវិញស្ទើរចង់សម្លាប់គេទៅហើយ ទាំងដែលខ្លួនជិតបានរំលោភនាយតូចបានសម្រេចទៅហើយ។
"បើចង់ធ្វើ ក៏ធ្វើនៅកន្លែងផ្សេងទៅ!! ព្រោះថាក្នុងទីនេះមិនចេះតែធ្វើអ្វីបានតាមចិត្តទេ!!"Sunghoon
"Ok okខ្ញុំដឹងហើយ"Heeseung ក៏ញាក់ស្មាដាក់គេ រួចក៏ងាកមកសម្លក់នាយតូចដែលកំពុងតែរៀបសម្លៀកបំពាក់របស់គេទាំងកែវភ្នែកកំណាច។
"បើចឹងឆាប់ទៅធ្វើការរបស់លោកទៅ!! ប្រយ័ត្នថ្ងៃនឹងមិនបានបាយស៉ីទៅ!!"Sunghoon ឆ្លៀតដាក់ពាក្យគម្រាមប៉ុន្មានម៉ាត់មកគេទៀត
"ថ្ងៃក្រោយជួបគ្នាណា Jaeyun!! សឺត.."Heeseung គេងាកមកខ្សឹបដាក់នាយតូច រួចក៏ឆ្លៀតថើបថ្ពាល់របស់គេនៅនឹងមុខលោកប៉ូលីសដ៏កាចម្នាក់នេះទៀតផង បន្ទាប់មកគេ នឹងគ្នារបស់គេក៏មករើសអំបោសរបស់ខ្លួនរួចដើរចេញទៅវិញបាត់ទៅ។
"ប្រហែលពេញចិត្តហើយ ដែលគេចង់រំលោភខ្លួនបែបនេះនោះ!!"Sunghoon នៅពេលឃើញពួកគេទៅបាត់ហើយ គេក៏ដោះអាវរបស់ខ្លួនមកគ្របលើខ្លួននាយតូច ព្រោះអាវរបស់គេរហែកអស់ហើយ ប៉ុន្តែនៅថែមអាពាក្យឌឺមកឲ្យនាយតូចទៀត។
"ខ្ញុំ..ខ្ញុំ..."Jaeyun ហាក់ចង់និយាយអីបន្តិច តែគេនិយាយមិនចង់ចេញសោះក៏ព្រោះតែគេមិនធ្លាប់និយាយទៅកាន់នរណាម្នាក់ឲ្យងាយស្រួលជាមួយទេ។
"ខ្ញុំអី!?"Sunghoon ពោលសួរទៅកាន់នាយតូចទាំងដៃរបស់ខ្លួនកំពុងតែបិទឡែវអាវឲ្យគេ
"ខ្ញុំ...ខ្ញុំខ្លាច"Jaeyun លើកទីមួយដែលគេនិយាយនូវអារម្មណ៍របស់ខ្លួនទៅឲ្យនរណាម្នាក់ឮបែបនេះ ហើយរាងក្រាស់ក៏ជាមនុស្សដំបូងហើយដែលគេហាក់មានអារម្មណ៍ថាទុកចិត្តនោះ។
"សុាំឲ្យហើយទៅ!! ក៏ព្រោះតែនៅទីនេះមាននូវមនុស្សបែបនេះច្រើនណាស់"Sunghoon គេមិនលួងនាយតូចទេ មានតែ និយាយឲ្យនាយតូចរឹតតែខ្លាចទៅវិញទេ
"បើចឹងលោកការពារខ្ញុំទៅ!!"Jaeyun ពោលទៅកាន់គេទាំងសើចចេញធ្មេញតិចៗ ធ្វើឲ្យរាងក្រាស់លង់នៅស្នាមញញឹមនេះមិនតិចទេ មនុស្សអីមិនដែលសើចទេតែពេលឃើញគេសើចបែបនេះស្រស់ស្អាតណាស់។

"អត់ទេ!! ការងារខ្ញុំច្រើនណាស់!!"Sunghoon ឆ្លើយខុសពីចិត្ត។
"ធ្វើមិចទៅចឹង!?"Jaeyun ឆ្ងល់ធ្វើភ្នែងលីងលង់ៗដាក់គេ ដូចកូនក្មេងអញ្ចឹង
"បើមិនចង់បែបនេះទេ!! កុំសូវទៅជិតពួកគេពេក!!"Sunghoon
"ខ្ញុំមិនបានទៅជិតគេណា៎!! គេមករកខ្ញុំដោយខ្លួនឯងតើ"Jaeyun
"បើចឹង ចាំយើងរៀបចំនៅកន្លែងឃុំឃាំងថ្មីឲ្យឯង"Sunghoon
"អរគុណហើយ!! "Jaeyun ងាកមកញញឹមដាក់គេ ធ្វើឲ្យកំលោះប៉ូលីសម្នាក់នេះធ្វើខ្លួនលែងត្រូវហើយ
_____________________________________

Special Criminal Where stories live. Discover now