###នៅក្នុងក្លឹបមួយកន្លែង
"អេ៎!! អាHoon!! ឯងមកស៉ើបរកជនល្មើស ឬមកផឹងស្រាហា៎"Jay សួរមកកាន់មិត្តរបស់ដែលគិតតែលើកអកៗអស់ស្រាឡើងពេញតុទៅហើយ ពួកគេថាមកបន្លំខ្លួនមករកផុស្តតាងដើម្បីចាប់ជនល្មើសទេ តែមានណាផឹកច្រើនជាងអ្នកមកទៀត។
"ធ្វើការខ្លះ សប្បាយខ្លះទៅ កុំឲ្យទុក្ខវាឧស្សាហ៍មកពេក"Sunghoon និយាយផងលើកអកផងគ្មានចន្លោះមួយកែវ
ណាទេ"ហើយឯងមានទុក្ខស្អីហា៎!!"Jay និយាយទាំងចង់សើច គេកម្រឃើញមិត្តរបស់គេកើតទុក្ខដល់ថ្នាក់ផឹកស្រាយ៉ាងច្រើនដល់ថ្នាក់នេះណាស់ ព្រោះគេមិនសូវបង្ហាញពីអារម្មណ៍ខ្លួនឯងទេ
"ទុក្ខច្រើនណាស់!!"Sunghoon
"ហ៊ឹម បើចឹងរំសាយវាក្នុងថ្ងៃឲ្យអស់ទៅ មោះ!!!"Jay ពួកគេលើកកែវស្រាមកជល់គ្នា តែក៏មិនភ្លេចប្រើក្រសែភ្នែកតាមសម្លឹងមើលសកម្មភាពក្នុងក្លឹបផងដែរ តែមានអ្វីចម្លែកបន្តិចនោះគេមិនចាំយូរនោះទេ។"សុំផ្លូវបន្តិច!!" មនុស្សម្នាក់ពាក់ដៃវែងខោជើងវែងបាំងមុខចិត្តខំប្រឹងប្រជ្រៀតចូលមកក្នុងខ្លឹប ដែលមានមនុស្សរារែកជាច្រើន ដែលគ្មានអ្នកណាក្រៅពីនាយតូចនោះទេ។
Jaeyun បានដើរមកទាំងលំបាកព្រោះថាក្លិននឹងភ្លើងពណ៌នៅទីនេះធ្វើឲ្យគេចង់ក្អួត នឹងវិលមុខស្ទើរដួលទៅហើយ តែក៏ខំប្រឹងដើរលបៗរហូតចូលមកបន្ទប់ទឹក រួចបានផ្លាស់ប្ដូរសម្លៀកបំពាក់របស់ខ្លួនឲ្យដើម្បីបន្លំធ្វើជាអ្នកបម្រើនៅទីនេះ។ គេបានដើរចេញមោដោយមានថាសស្រាសំដៅទៅរកបន្ទប់មួយ។
"នេះលោកស្រាមកដល់ហើយ"Jaeyun ដាក់ថាសស្រានៅលើតុរបស់មនុស្សមួយក្រុមដែលកំពុងតែផឹកស៉ីច្រៀងរាំ អោបស្រីយ៉ាងសប្បាយ ។ នាយតូចក្រោយពីឃើញពួកគេកំពុងតែសប្បាយនោះ គេក៏ឆ្លៀតលួចបង្គប់កាម៉េរាសុវត្ថិភាពតូចមួយនៅក្រោមទុក រួចក៏ដើរចេញមកវិញទាំងញញឹម។
"ឈប់សិន!!" បុរសបានស្រែកឲ្យនាយតូច
"លោកប្រុសមានការអីមែនទេ!?"Jaeyun ងាកមកសួរគេវិញ ទាំងភ័យតិចៗ តិចគេបានឃើញពីសកម្មភាពរបស់ខ្លួនមុននឹងទៅ។
"ទៅយកស្រាមកថែមមក!!" នាយតូចឮហើយក៏រាងធូរទ្រូងបន្តិច