Episode 3

43 6 0
                                    

  ប៉ូលិស១នាក់បាននាំ Jaeyunមកក្នុងគុកធំមួយ ដែលមើលទៅទីនេះសំបូរទៅដោយអ្នកទោសដែលប្រព្រឹត្តបទឧក្រិដ្ឋដូចនាយតូចនេះឯង
   ព្រុស!! ឆាប់ចូលទៅ ប៉ូលិសស្រីម្នាក់ក៏រុញកាយតូចឲ្យដួលទៅលើដៃយ៉ាងខ្លាំង បន្ទាប់មកនាងក៏ចាក់សោរទ្វាររួចដើរចេញទៅវិញបាត់ទៅ។
   Jaeyun ងើបមកវិញទាំងទឹកមុខស្មើរធេងរួចក៏ដើរយឺតៗទាំងឱនមុខចុះបាំងនឹងសក់រញេរញៃរបស់ខ្លួនជិតទាំងខ្នោះដៃជាប់នឹងដៃរបស់គេនៅឡើយទេ។  
   បន្ទាប់មកគេក៏ដើរទៅបន្ទប់មួយដើម្បីដូរសម្លៀកបំពាក់នឹងដោះខ្នោះរបស់ខ្លួនចេញ។
   "អេ៎!! នេះនាក់ថ្មីមែនទេ!?" អ្នកទោសមានសាច់ដុំធំៗព្រមទាំងមានសាក់ពេញខ្លួននឹងមានរាងខ្ពស់ម្នាក់ដែលមើលទៅវ័យរបស់គាត់ប្រហែល៤៩ឆ្នាំ បានសួរទៅកាន់នាយតូចបន្ទាប់ពីគេបានដើញចេញមកបន្ទប់ពីផ្លាស់ខោអាវរួចមក
   Jaeyun មិនទាំងឆ្លើយតបនឹងគាត់ផង បែរជាដើរទៅមុខបន្តមិនខ្វល់នឹងគាត់ទៅវិញ។
    "អេ៎!! អាក្មេងឈ្លើយហ៊ានមិនអើពើនឹងបងធំរបស់យើងផងហេ៌!!" គេបម្រុងនឹងចូលមកវាយនាយតូចហើយតែត្រូវបងធំរបស់គេមកឃាត់ទាន់
   "អេ៎!! ឈប់សិន!!"លោកwang ដែលជាបងធំរបស់គេនោះក៏ពោលឡើងទាំងទឹកមុខកំណាច
   "វាជាមនុស្សចូលថ្មីចឹងហើយវាមិនទាន់ស្គាល់យើងច្បាស់នៅឡើយទេ"លោកwang
   Jaeyun ក៏ដើរទៅមុខបន្តទាំងអោនមុខចុះមិនងើបមុខឲ្យអ្នកណាឃើញសូម្បីតែភ្នែករបស់គេឡើយ។
   "មិចក៏ចាហ្វាយមិនចាត់ការវាទៅ!?"អ្នកទោសនោះ ក៏សួរឡើងទាំងទឹកមុខឆ្ងល់ រាល់ដងឲ្យតែអ្នកណាហ៊ានមិនខ្វល់នឹងគាត់បែបនេះនោះដឹងតែមិនចូលពេទ្យទេក៏ចូលមឈូសដែរមិនថាអ្នកថ្មីឬអ្នកចាស់ទេ ព្រោះថាគាត់ជាអ្នកទោសម្នាក់គត់ដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងគុកនេះ ហើយគាត់ក៏ជាអតីតម៉ាហ្វៀដ៏មានអំណាចម្នាក់ផងដែរ អញ្ជឹងហើយបានជាគ្មាននរណាហ៊ានក្អកជាមួយគាត់នោះ។
   "បន្តិចទៀតចាំចាត់ការវា" លោកwang ពោលឡើងទាំងទឹកមុខស្មើធេង
________________&&&&&&____________

   ងាកមកមើលខាងរាងក្រាស់ឯនេះវិញពេលនេះគេនឹងគ្នីគ្នារបស់គេបានមកពិនិត្យនៅក្នុងផ្ទះរបស់នាយតូចម្ដងទៀតក្រែងមានផស្តុតាងអ្វីបន្ថែមទៀត។
   "អេ៎!! ឯងឆាប់មកមើលទៅ!!"Jay ក៏ហៅគេឲ្យមកមើលនៅផ្ទាំងរូបភាពមុខមនុស្សប្រហែល៥នាក់ដែលដម្រៀបគ្នានៅលើផ្ទាំងក្រដាសធំមួយ បើមើលទៅឃើញថាអ្នកដែលនាយតូចបានសម្លាប់នោះ ត្រូវគេយកហ្វឺតក្រហមមកគូសលើរូបភាពរបស់គេ ហាក់ចង់បញ្ជាក់ថាគេបានសម្លាប់ម្នាក់នោះបានហើយ។
   "នេះគេមានគម្រោងសម្លាប់មនុស្សទៅដល់ប្រាំអ្នកវើយ!!"Niki ប្រាប់ទាំងភ្ញាក់ផ្អើល មិចក៏គេប៉ងសម្លាប់មនុស្សទាំងនេះអីក៏ច្រើនម្លេះ។
   "អេ៌ពួកគេដូចជាប្រហែលៗ"Sunghoon ខំពិនិត្យមើលទៅរូបភាពទាំងយ៉ាងផ្ចិតផ្ចង់។
   "Omg!! ពួកគេសុទ្ធតែជាមន្រ្តីធំៗ ដែលពួកយើងកំពុងតែរកផាស្តុតាងដើម្បីចាប់ពួកគេតើ"Jungwon រឹតតែភ្ញាក់ផ្អើល ព្រោះថាពួកគេប៉ងចាប់អ្នកដែលមានវត្តមាននៅក្នុងរូបភាពទាំងនេះយូរមកហើយគ្រាន់តែពួកគេមិនទាន់មាននូវផស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ខ្លួនពួកគេបាននៅឡើយទេ។
   "អុ៎!! ពិតមែនហើយ"Niki
   "តែហេតុអ្វីបានជាគេចង់សម្លាប់ពួកទាំងនេះទៅ"Sunghoon រឹតតែចង់ដឹងពីនាយតូចម្នាក់នេះបន្តថែមទៀត នេះគេកាន់តែចាប់អារម្មណ៍ទៅលើក្មេងម្នាក់នេះកាន់តែខ្លាំងហើយ។
   "ខ្ញុំគិតថាយើងគួរតែសួរចម្លើយគេម្ដងទៀតទៅ ក្រែងមានតម្រុយនឹងផស្តុតាងខ្លះៗពីពួកគេ"Sunoo
   "សួរយ៉ាងមិចទៅ បើគេមិនទៀងហើបមាត់ឆ្លើយដាក់យើងផង"Sunghoon ក៏រអ៊ូឡើងមក គ្រាន់តែគិតដល់រឿងនឹងគេក៏ធុញដែរ។
   "ហីយា!! ឯងមិនធ្វើទារុណកម្មគេទៅ ក្រែងអ្នកទោសមុនៗឯងធ្វើតើហី ចុះមិចលើកនឹងក៏..."Jay ពោលទាំងទឹកមុខឌឺទៅកាន់ ទាំងសើចចុងមាត់តិចៗ
   "ពិតមែនហើយjay hyung និយាយត្រូវ"Nikiក៏ជួយបន្ថែមល្បោយមួយតង់ទៀត
   "បិទមាត់ពួកឯងទៅ!!"Sunghoon ក៏រកលោតមកធាក់ពួកគេមួយជើងតែត្រូវពួកគេគេចទាន់
   "យ៉ាងមិចយើងនិយាយកាពិតមិនចឹង!!"jay នៅតែនិយាយឌឺដាក់គេទៀត សង្ស័យតែត្រូវមួយដៃរបស់bro hoonទេ។
   "ឯង!!!"Sunghoon ក៏រកយកដៃទៅដាល់គេហើយតែក៏ត្រូវjungwonឃាត់ទាន់
   " បានហើយៗ ឈប់ឈ្លោះគ្នាទៅ!!"Jungwon ចូលមកឃាត់ទាំងខឹង នេះម៉ោងការងារណា មកឈ្លោះគ្នាបែបនេះទៅវិញ
   "ខ្ញុំគិតថាមិនគួរសួរគេដោយធ្វើទារុណកម្មនោះទេ"Sunoo
   "មិចចឹង!!"Sunghoon
   "គឺខ្ញុំយល់ឃើញថា បញ្ហាផ្លូវចិត្តគេមិនសូវល្អទេ"Sunoo ដឹងព្រោះថាគេជាកងភ្នាក់ងារខាងចិត្ដសាស្ត្រ
   "ល្អឬមិនល្អ មិនបាច់ខ្វល់ទេសំខាន់សួរគេឲ្យតែដឹងរឿងសិនទៅ"Sunghoon
   "ហីយ៉ា គិតថាគេនឹងប្រាប់យើងងាយៗមែនទេ!!"Jungwon ក៏ងាកមកសម្លក់រាងក្រាស់វិញ
   "ខ្ញុំក៏គិតចឹងដែរ គួរតែប្រើធម៌ត្រជាក់ជាមួយគេសិនទៅ ចាំមើលថាសភាពការមិនស្រួលចាំប្រើធម៌ក្ដៅ"Sunoo
   "អ្នកណាចង់ប្រើធម៌ត្រជាក់ឬធម៌ក្ដៅអីក៏ខ្ញុំមិនខ្វល់ទេ តែជាមួយខ្ញុំឲ្យតែមាត់រឹងនោះមិនយូរទេគង់តែត្រូវបស់ខ្ញុំមិនខាន"Sunghoon
   "ចឹងហ៎"jay ក៏ឈ្លៀតធ្វើមកសួរឌឺគេទៀត
   "អាចង្រៃនេះ ឯងថ្ងៃនេះបើមិនឈាមមាត់ទេឯងនៅមិនសុខទេ"Sunghoon ក៏ដេញតាមធាក់ Jayពេញកន្លែងនោះធ្វើឲ្យពួកគេដែលកំពុងតែពិភាក្សាគ្នានោះឈឺក្បាលនឹងពីរនាក់នេះជាខ្លាំង។
 
   ###យប់ឡើងក្នុងគុក

Special Criminal Where stories live. Discover now