###ពាក់កណ្ដាលយប់ឡើង
ពេលនេះមនុស្សគ្រប់គ្នាដែលនៅក្នុងកន្លែងឃុំឃាំងទាំងអស់ត្រូវបានចូលទៅដេកសម្រាកតាមកន្លែងរាងៗខ្លួនហើយ នៅឡើយតែនាយតូចតែម្នាក់ប៉ុណ្ណោះដែលធ្វើជាសង្ងំគេងលក់ បន្ទាប់ពីគេក្រឡេកភ្នែកឃើញអ្នកដែលគេងជិតខ្លួនបានដេកលក់អស់ហើយគេក៏ងើបចេញពីគ្រែរបស់ខ្លួនថ្នមៗ រួចដើរសំដៅមករកទ្វារដើម្បីបើកចេញ។
គេដើរមកដល់នៅកន្លែងដើមឈើដ៏ធំមួយដោយផ្ទៃមេឃងងឹតស្លុបនិងស្ងាត់ជ្រៀប។
"ឯងមកដល់ហើយហេ៎!!" បុរសម្នាក់ដែលនៅក្បែរដើមឈើដែលខំចាំនាយតូចយ៉ាងយូរនោះ បានយកដៃរបស់គេមកចាប់ចង្កេះតូចមួយក្ដាប់របស់jaeyunយកមកផ្អឹបនឹងខ្លួន។
"ចាំយូដែរទេ!?"Jaeyun យកដៃមកអង្អែលផ្ទៃមុខរបស់គេ ពោលដោយសម្ដីដ៏ស្រទន់បំផុតរបស់ខ្លួន
"មិនយូរទេ!! សម្រាប់ឯងនោះ" គេអោបចង្កេះនាយតូចជាប់ រួចក៏យកមុខរបស់គេមកថើបនឹងកញ្ជឹងកនាយតូច
"អេ៎ៗ!! ប្រញាប់ម្ល៉េះ?"Jaeyun រុញគេចេញយ៉ាងលឿន
"ចាំដល់ពេលណាហា៎!! ដឹងទេកុំតែheeseungទេ៎!! កុំអីយើងស៉ីឯងតាំងពីព្រឹកមិញមកម្លេះ!!" គេនិយាយចេញមកក៏ធ្វើឲ្យយើងដឹងថាគេ គឺជាម្នាក់ក្នុងចំណោមបុរសបួននាក់ព្រឹកមិញដែលចង់រំលោភjaeyunនោះ
"តែ ..."Jaeyun
"គ្មានតែទេ!!...យើងបាននិយាយគ្នាមុននឹងហើយ!! ឆាប់ឡើង!!ធ្វើវាភ្លាមទៅ" គេទទូចញីញក់នាយតូចព្រោះតែកាមតណ្ហារបស់គេដល់កំរឹតហើយ
"បានៗ!! តែយើងមកលេងអ្វីឲ្យសប្បាយជាងនេះសិនទៅហី"Jaeyun
"ក៏បាន!! ចង់ធ្វើអីក៏ធ្វើមោ ខ្ញុំចាំ!!" គេលាតដៃត្រដាងដើម្បីឲ្យនាយតូចធ្វើអ្វីដែលគេចង់ធ្វើ។
Jaeyun ក៏ញញឹមចុងមាត់ បន្ទាប់មកគេក៏លូកយកក្រណាត់ពណ៌ខ្មៅមួយចេញមក រួចយកវាមកចងនឹងភ្នែករបស់បុរសម្នាក់នេះ។
"ចង់ធ្វើអីនឹង!?" គេញញឹមយ៉ាងរីករាយ ពេលនាយតូចលេងអីសប្បាយៗបែបនេះ។
Jaeyunមិនមាត់ទេ គេក៏យកខ្សែរមួយទៀតមកចងដៃបុរសម្នាក់នេះមកក្រព័ន្ធទៅក្រោយយ៉ាងជាប់ បន្ទាប់មកគេក៏យកក្រណាត់មកបន្ថែមទៀតយកមកចងមាត់គេជាប់ ដែលវាចាប់ផ្តើមធ្វើឲ្យបុរសម្នាក់នេះមានអារម្មណ៍ប្លែកៗមិចទេ នេះគេចង់ធ្វើអ្វីឲ្យប្រាកដទៅ?
"មកសប្បាយជាមួយគ្នាណា៎!!"Jaeyun ចាប់ក្របួចសក់របស់គេបត់មកក្រោយយ៉ាងខ្លាំងដូចដែលគេធ្វើដាក់ខ្លួនកាលពីព្រឹកមិញ។
"អឺៗៗ!!!...." គេព្យាយាមនិយាយផងស្រែកផង តែមិនបានការទេ ព្រោះទាំងមាត់ ទាំងដៃ គឺត្រូវបាននាយតូចចងជាប់ទៅហើយ។
"ហិហិ!!...យើងចង់ដឹងណាស់ថាពណ៌ឈាមរបស់អាមនុស្សតណ្ហាក្រាស់ដូចជាឯងវាស្រស់ប៉ុណ្ណាទៅ!!!"Jaeyun បោចសក់គេស្ទើរដាច់អស់ទៅហើយ គេពេលនេះគេដូចជាមនុស្សម្នាក់ផ្សេងទៀតចឹង។
បុរសនោះក្រវីក្បាលយ៉ាងញាប់ស្អេក ព្យាយាមអង្វរទៅកាន់នាយតូចយ៉ាងភ័យខ្លាច នេះគេគិតខុសហើយដែលថានាយតូចម្នាក់នេះគ្រាន់តែជាអ្នកទោសដ៏ស្លូតបូតម្នាក់ប៉ុណ្ណោះ។
"លាហើយណា!! មនុស្សដូចជាឯងសមតែងាប់នៅក្នុងគុកនេះទេបានសាកសម!!"Jaeyun ថារួចគេក៏ដកកាំបិទចេញពីដៃអាវរបស់គេយ៉ាងមុតស្រួច យកមកអាករបស់បុរសម្នាក់នេះខ្ទាតឈាមពេញផ្ទៃមុខដ៏ម៉ត់រលោងរបស់គេ ។
"ហាសហា!! អ្នកបន្ទាប់ជានរណាទៅ!!" Jaeyun យកកាំបិទដែលប្រលាក់ជាប់ទៅដោយឈាមយកមកមើលទាំងសើចកក្អិច ហាក់ដូចជាមនុស្សដែលរោគចិត្តម្នាក់អញ្ជឹង។