Episode 12

40 6 0
                                    

    ###ព្រឹកឡើង

   "អេ៎ៗ!! ងាប់ហើយហេ៎!!" ប្រអប់ដៃបុរសម្នាក់បានយកមកទះមុខរបស់នាយតូចតិចៗ ដែលធ្វើឲ្យគេត្រូវបើកភ្នែកងើបឡើងទាំងស្លឹកឈើជាប់ក្បាលស្រមេ៉មស្រម៉ាមពេញនឹង។
   "ហ៉ឹម!!"Jaeyun យកដៃមកញីភ្នែកមើលទៅបុរសម្នាក់នោះទាំងមិនទាន់អស់ងងុយ
   "ហើយមិចក៏មកដេកងាប់ទីនេះទៅវិញ ខូចសណ្ដាប់ធ្នាប់អស់ហើយ"Alex ពោលទាំងយករំពាត់ឈើរបស់ខ្លួនមករុញទ្រូងរបស់នាយតូច
    នាយតូចក្រោយពីឃើញគេភ្លាម គេមិនមាត់នោះទេគេក៏ប្រឹងងើបឈរឡើងដើម្បីដើរទៅវិញ តែក៏ទន់ខ្លួនដួលតែសំណាងហើយដែលAlexចាប់ជាប់
    "មិចក៏ទន់រលិករលាក់ម្លេះ!! ចង់ទាញចំណាប់អារម្មណ៍ពីយើងហេ៎!!"Alex លើកចិញ្ចឹមម្ខាងមកសួរមកកាន់នាយតូចយ៉ាងខិល។
   Jaeyunមិនតបនឹងគេទេ ដោយគេខំប្រឹងដើរចេញពីរង្វង់ដៃរបស់បុរសម្នាក់នេះយ៉ាងលឿន រួចក៏ចេញទៅបាត់ដោយទឹកមុខស្មើរមិនរីករបស់ខ្លួន។
   "អេ៎!! អ្នកទោសម្នាក់នេះគទេដឹង!?"Alex សម្លឹងមើលទៅដំណើរយឺតៗរបស់នាយតូចមិនដាក់ភ្នែកសោះ
  
  
   "អេ៎ Jaeyun!!"Heeseung បានហៅទៅនាយតូចដែលកំពុងតែបោសស្លឹកឈើម្នាក់ឯង។ បើចង់រកនាយតូចមិនពិបាកទេ ទៅរកតែកន្លែងណាដែលមិនសូវមានមនុស្សទៅគឺឃើញគេហើយ
   Jaeyunងាកមកឃើញគេហើយ គេក៏ងាកមកបោសស្លឹកឈើវិញធ្វើមិនដឹង មិនទាំងឆ្លើយនឹងការហៅរបស់Heeseungទៀងផង។
    "មកទុកឲ្យខ្ញុំធ្វើវិញ ឯងទៅអង្គុយនៅម្លប់នោះទៅ"Heeseung ក៏ចូលមកទាញអំបោសពីដៃរបស់នាយតូច
   "មិនបាច់ទេ!! ខ្ញុំធ្វើខ្លួនឯងបាន"Jaeyun ចាប់កញ្ឆក់ទាញអំបោសចេញពីដៃរបស់គេវិញ
   Heeseung អស់ជម្រើសគេក៏ចាប់លើកនាយតូចបីយកតែម្ដង
   "អេ៎!! លែងខ្ញុំ"Jaeyun លើកដៃលើកជើងរើវាយគេយ៉ាងខ្លាំងតាមកម្លាំងរបស់ខ្លួន
   "នៅឲ្យស្ងៀម!!"Heeseung ចាប់នាយតូចយកមកដាក់លើបង់មួយ រួចគេក៏លុតជង្គង់អង្គុយមុខនាយតូចចាប់សើយអាវរបស់គេឡើងមកលើ
   "ធ្វើអីនឹង!?" ទាញដៃរបស់គេចេញពីអាវរបស់ខ្លួន
   "ប្រាប់ថាស្ងៀម!! ខ្ញុំមើលស្នាមយប់មិញ ថាយើងលេងខ្លាំងប៉ុណ្ណា" គេក៏លើកវាមើលទៅរាងកាយស្ដើងរបស់នាយតូច បង្ហាញឲ្យឃើញទាំងស្នាមចាស់ និងស្នាមថ្មីនៅពាសពេញរាងកាយរបស់នាយតូច។    
   ចំណែកឯjaeyunវិញក៏នៅស្ងៀមឲ្យគេមើលឲ្យអស់ចិត្តទៅ។
   "ដឹងចឹង យប់មិញយើងមិនលេងខ្លាំងដល់ថ្នាក់នេះទេ"Heeseung យកដៃមកអង្អែលនឹងស្ទាបរាល់កន្លែងដែរមានស្នាមនោះថើរៗ សម្លឹងមើលទៅផ្ទៃមុខរបស់នាយតូចទាំងដឹងកំហុស
   "បានហើយ!! វាកន្លងហួសហើយ កុំរំលឹកវាអី!!"Jaeyun ទម្លាក់អាវរបស់ខ្លួនវិញ
   "ដៃត្រូវអីនឹង!?"Heeseung យកដៃនាយតូចមកមើល នៅពេលដែលគេស្រាប់តែឃើញស្នាមអារដៃនៅលើកដៃរបស់នាយតូច
   "គ្មានអីទេ!!"Jaeyun ក៏លាត់ដៃអាវរបស់ខ្លួនមកបិទពីលើស្នាមនោះ
   "មិនអីយ៉ាងមិច!! មើលចុះមិចក៏ធ្វើបាបខ្លួនឯងបែបនេះចឹង!!?"Heeseung ងើបឈរអស់កម្ពស់សួរទៅកាន់នាយតូចទាំងបារម្ភ
    នាយតូចងាកមុខចេញមិនតបនឹងគេទេ
    "បើខឹងឬស្អប់ខ្ញុំ សូមកុំធ្វើបាបខ្លួនដូច្នេះអី!!"Heeseung ពោលទៅកាន់នាយតូចទាំងកែវភ្នែកស្រទន់ ចំណែកឯនាយតូចវិញក៏ងាកមុខចេញស្រក់ទឹកភ្នែកចុះមកមិនឲ្យHeeseungឃើញនោះទេ។
   "ហ៉ើយ...សូមទោស"Heeseung ក៏ចាប់ទាញនាយតូចយកមកអោបណែនពេញរង្វង់ដៃ គេមិនយល់ពីក្មេងម្នាក់នេះទេ ហេតុអ្វីចូលចិត្តធ្វើឲ្យគេបារម្ភម្លេះ។

Special Criminal Where stories live. Discover now